បើយោងទៅតាមអ្នកឯកទេស ខាងទំនាក់ទំនង ផ្លូវភេទបានឲ្យដឹងថា សិល្បៈនៃការប្រាប់ ដល់គូ ស្នេហ៍របស់អ្នក ឲ្យដឹងពីរបៀបដែល ធ្វើឲ្យអ្នកមាន ភាពស្រណុកសុខស្រួល ខាងផ្លូវភេទគឺជា កត្តាដ៏សំខាន់មួយ ក្នុងការកំណត់ថា ដំណេករបស់អ្នកយប់នេះ នឹងបញ្ចប់ឡើងដោយស្រួល ឬ មានបញ្ហា ។ ខាងក្រោមនេះគឺជាចំនុចខ្លះ ដែលអ្នកគួរតែធ្វើ និងមិនគួរធ្វើដើម្បី ឲ្យសុខភាពផ្លូវភេទ កាន់តែប្រសើរ និងពោរពេញដោយ ភាពស្និទ្ធស្នាលតទៅទៀត ។

គួរប្រើពាក្យសម្តី
វេជ្ជបណ្ឌិត បាណាប៊ី បារ៉ាត់ (Dr. Barnaby Barratt) ប្រធានសមាគមន៍អប់រំផ្លូវភេទ គ្រូពេទ្យ ព្យាបាល និងអ្នកព្រឹក្សាអាមេរិក បានណែនាំថា ការប្រើពាក្យសម្តីដើម្បី ឲ្យដៃគូដឹងពីអ្វី ដែលអ្នក ចង់បាន គឺជារឿងដែលអ្នកត្រូវតែ ធ្វើមុនពេលឈាន ដល់សមរភូមិលើគ្រែ ។ គាត់បន្ថែមទៀតថា “ចំពោះអ្នកដែលពិបាក នឹងប្រើពាក្យនិយាយគឺ មិនសូវល្អនោះទេ ប៉ុន្តែការដែលប្រើសម្តី បញ្ជាក់ ពីចំណង់ របស់អ្នកគឺជារឿងមាន ប្រយោជន៍មួយ ។ ប្រសិនបើយើងបោះ សំណួរតែមួយឃ្លាថា “តើបងអាច សុំកាន់ដៃអូនបានទេ?” ជាស្វ័យប្រវត្តិវាគ្រប់គ្រាន់ នឹងបញ្ជាក់ថានោះគឺជា សកម្មភាព ចង់បាន ផ្ទាល់ខ្លួនរបស់អ្នកហើយ”។ ការដែលមានសកម្មភាព និងចំណង់ផ្ទាល់ខ្លួន មិនត្រឹមតែអាច បង្ហាញឲ្យ ដៃគូរបស់អ្នកដឹងពី ការពេញចិត្តចំពោះ នាងតែមួយមុខទេ ប៉ុន្តែវាក៏ធ្វើឲ្យ អ្នកមាន អារម្មណ៍ ស្រើបស្រាលកាន់តែខ្លាំង ព្រមទាំងយល់ថាគ្មានអ្វី គួរឲ្យរំភើបជាងនេះ ទៀតនោះ ឡើយ។

មិនគួរប្រើភាសារដែលគ្មានមនោសញ្ចេតនា
វេជ្ជបណ្ឌិត គ្រីស្ទីន (Kristin) និយាយថា គ្មានអ្វីដែលអាច សម្លាប់ទឹកចិត្ត ក៏ដូចជាអារម្មណ៍ដៃគូ លឿនជាងការប្រើ ភាសាគ្មានមនោសញ្ចេតនា នោះទេ ។ វេជ្ជបណ្ឌិតបានបន្ថែមទៀតថា “ការ ពិភាក្សាបែបវិទ្យាសាស្ត្រ មិនគួរណាលើកមក និយាយក្នុងពេលរួមភេទ ឡើយ ។ ប៉ុន្តែអ្នកនៅតែ អាចទទួលបាន អារម្មណ៍សិចនិងបង្ហាញពី ចំណង់របស់ អ្នកបានដដែលដោយ គ្រាន់តែកុំនិយាយ ពាក្យ សាមញ្ញធម្មតារបស់ប្រដាប់ភេទ ”។ ដើម្បីឲ្យអ្វីៗស្ថិតក្នុង អារម្មណ៍ពុះកញ្ជ្រោលបាន អ្នកគួរ តែកែពាក្យសម្តី ដែលជាភាសាបច្ចេកទេសរោគស្ត្រី ឬពេទ្យមកដូចជា “អង្អែលកន្លែងហ្នឹង ពិតជា ធ្វើឲ្យបង ឬអូនពេញចិត្តខ្លាំងណាស់” ឬ “នេះពិតជាអារម្មណ៍ មួយអស្ចារ្យមែនទែន”៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល