មានបុរសពីរនាក់ជាមិត្តភក្តិ និងគ្នា ម្នាក់ឈ្មោះសុខ និងម្នាក់ទៀតឈ្មោះប្រុញ។ បុរសទាំង
២ស្រឡាញ់នឹងរាប់អានគ្នា ណាស់តាំងពីវ័យកុមារមកម្ល៉េះ ។
សុខ៖ ជាមនុស្សឩស្សាហ៍ព្យាយាម និងប្រឹងប្រែងសិក្សា
ប្រុញ៖ ជាមនុស្សដែលចូលចិត្តស្រី និងដើរលេងច្រើន បន្ទាប់ពីឆ្លងកាត់រឿងរាវក្នុង ជីវិតដ៏
ច្រើន បុរសទាំង២ក៏បានស្លាប់ ដោយហេតុការណ៍មិនគួរអោយជឿ និង នឹកស្មានមិនដល់
ប្រុញស្លាប់ដោយសារត្រជាក់ ចំណែកសុខស្លាប់ដោយសារក្តៅពេក។

បុរសទាំង២ បានជួបគ្នានៅឋាននរក ប្រុញបានសួរទៅសុខថា "អាសុខ ហេតុអីបានឯង
ស្លាប់" សុខឆ្លើយ៖ "អញស្លាប់ ព្រោះអញក្តៅចិត្តខ្លាំងពេក ឯងដឹងទេអាប្រុញ ប្រពន្ឋរបស់
អញវាមានសាហាយ ប៉ុន្តែអញរកវាមិនឃើញសោះ ថាតើអាណាមួយជាសាហាយរបស់វា
។ ពីមួយថ្ងៃទៅមួយថ្ងៃ អញចាំឃ្លាំមើលនិងរកមើលគ្រប់ទីកន្លែង គ្រប់កៀនកោះទាំងអស់
នៅតែរកមិនឃើញ អញក្តៅចិត្តខ្លាំងពេក ក៏គាំងបេះដូងស្លាប់ទៅ"

ប្រុញក៏ឆ្លើយតបទៅវិញដោយមិនបានគិត"ចុះហេតុអ្វីឯងមិនបើកមើលក្នុងទូរទឹកកកទៅ?"
សុខ សួរប្រុញដោយអន្ទះសារថា "យ៉ាងម៉េចបានជាឯងដឹង?"
ប្រុញឆ្លើយយ៉ាងរហ័ស"ភ្លើណាស់ ភ្លើណាស់អាសុខ អញខ្លាចឯងឃើញទើបអញចូលពួន
ក្នុងទូទឹកកក ដោយសារត្រជាក់ខ្លាំងពេកអញក៏គាត់ទៅ ប្រសិនបើឯងបើកទូទឹកក អញ
នឹងឯងប្រហែលជាមិនងាប់ទេវ៉ើយ។
សុខ៖!!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke