CamNews

ការពិតដ៏រន្ធត់ ពាក់ព័ន្ធនារីត្រូវសង្សារ ដឹកចូលដេកផ្ទះសំណាក់ រួចបាញ់ចំភ្នែកសម្លាប់តែម្តង

(ភ្នំពេញ)៖ ពិតជាគួរឲ្យអាសូរណាស់  នារីម្នាក់ត្រូវបានសង្សារ ជាមន្ត្រីអាវុធហត្ថដឹកមកដេក នៅផ្ទះសំណាក់ «សារីធំ» ជួលបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណ:ជនដៃដល់រត់គេចខ្លួនបាត់។

ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្រ្តីឈ្មោះ ឈុត ស្រីមុំ ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌ស ស្លាកលេខ 4399 មកជួលបន្ទប់ខាងលើ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរ មកជួលស្នាក់នៅ២ទៅ៣ដង។

តែនៅយប់កើតហេតុនេះ នៅម៉ោងខាងលើមានឮសំឡេង ផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង។
ភ្លាមៗនោះសន្តិសុខ ដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ តែដោយសារជនសង្ស័យមានអាវុធខ្លី នៅនឹងចង្កេះទើបសន្តិសុខ មិនហ៊ានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែម ទើបជនសង្ស័យរូបនោះ មានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល។

សាក្សីបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យចេញទៅបាត់ សន្តិសុខ និងស្រីជាអ្នកមើលការខុសត្រូវខាងផ្ទះសំណាក់ នាំគ្នារត់ឡើងទៅមើលបន្ទប់៤០៤ ក៏បានឃើញនារីរងគ្រោះដេកស្លាប់ នៅលើពួកបាត់ទៅហើយ ព្រោះត្រូវជនសង្ស័យបាញ់ប្រហារចំគ្រាប់ភ្នែក ខាងស្តាំធ្លាយទៅក្រោយ។

ភ្លាមៗនោះខាងផ្ទះសំណាក់ បានទូរស័ព្ទហៅសមត្ថកិច្ច ចុះមកមើលហើយបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ ដោយសារការបាញ់ប្រហារមែន ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដែលជាសង្សារយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

ចំណែកសពនារីរងគ្រោះ ត្រូវបានខាងផ្ទះសំណាក់ដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរង់ចាំប្រគល់ទៅឲ្យក្រុមគ្រួសារ៕

ជនសង្ស័យដែលបាញ់សម្លាប់សង្សារ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី