Samsung បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែធ្វើការអភិវឌ្ឍន៍នូវ អេក្រង់ AMOLED ទំហំ 5.9 inch មួយ មានកំរិតរីសូលុយហ្សិន 4K (2160 x 3840 pixel) និងកំរិតដង់ស៊ីតេភិចហ្សែលលើ 700 ppi។

បើយោងតាម Samsung អេក្រង់នេះនឹងត្រូវបានផលិតឡើងជាច្រើន នៅក្នុងខែសីហា ឆ្នាំក្រោយ ដើម្បីបំពាក់ដល់ Galaxy Note ជំនាន់ក្រោយ។

...អាន៖ Apple Watch ស្រោបមាស 18K នឹងបង្ហាញខ្លួន នៅថ្ងៃទិវានៃក្តីស្រលាញ់ ២០១៥ តំលៃវិញ ពិបាកលូក

កាលពីខែសីហាកន្លងទៅនេះ ក្រុមហ៊ុនផលិតទូរស័ព្ទមួយផ្សេងទៀតរបស់កូរ៉េខាងត្បូងគឺ LG ក៏ធ្លាប់ បានប្រកាសថា នឹងផលិតបន្ទះអេក្រង់ស្មាតហ្វូន ដែលមានកំរិតដង់ស៊ីតេភិចហ្សែល 600 ppi ឬអាច ដល់ 700 ppi ដែរ។ ដូច្នេះ ការដែល Samsung ប្រកួតប្រជែងកំរិតរីសូលុយហ្សិនអេក្រង់ គឺជារឿងមួយ ងាយយល់នោះទេ។

...អាន៖ អីយ៉ាស់! ស្មាតហ្វូនថ្មីរបស់ Lenovo មានការឌីហ្សាញរូបរាង ដូចនឹង iPhone 6 ខ្លាំងម្ល៉េះ

ក្នុងពិភពព័ត៌មានបច្ចេកវិទ្យា បានធ្វើការរំពឹងទុកថា ឆ្នាំ២០១៥ គឺជាឆ្នាំប្រកួតប្រជែងគ្នា ដ៏ខ្លាំងក្លាមួយ ក្នុងវិស័យអេក្រង់ទូរស័ព្ទ ដែលមានការចូលរួមពីបណ្តាក្រុមហ៊ុនផលិត ល្បីៗឈ្មោះ ដែលក្នុងនោះ រួមមានទាំង Samsung និង LG។

ជាមួយនឹងអេក្រង់ 4K អ្នកប្រើប្រាស់ក៏មានការទន្ទឹងរង់ចាំ និងសង្ឃឹមថា Samsung នឹងបំពាក់នូវ chipset Snapdragon 810 របស់ Qualcomm បំពាក់នូវកាមេរ៉ាមួយ ដែលមានកំរិតរីសូលុយហ្សិនខ្ពស់ រួមជាមួយបច្ចេកវិទ្យាទប់រំញ័រ OIS ល្អជាងមុន ដល់កំពូលស្មាតហ្វូនស៊េរីបន្ទាប់ Galaxy Note 5៕

...អាន៖ LG បង្ហាញណែនាំស្មាតហ្វូនស៊េរីមធ្យម ពីរម៉ូដែល ធូរថ្លៃ តែលក្ខណៈសម្បត្តិល្អគួរសម

...អាន៖ Galaxy S6 នឹងប្រើកាមេរ៉ាឡើងដល់ ២១ មេហ្គាភិចហ្សែល

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, Vreview