កូរ៉េ៖ ទំនាក់ទំនងស្នេហារវាង Suzy សមាជិកក្រុម Miss A និងកំពូលតារាសម្តែងកូរ៉េ Lee Min Ho បានក្លាយជាប្រធានបទក្តៅ ក្នុងវិស័យសិល្បៈកូរ៉េ បន្ទាប់ពីដំណឹងនេះ បានផ្ទុះឡើងកាលពីពេលថ្មីៗកន្លងទៅ ហើយសូម្បីតែសមាជិក Miss A ក៏មិនបានដឹងពីរឿងនេះដែរ ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី0៩ ខែមេសា ឆ្នាំ២០១៥នេះថា ក្នុងពេលជួបសម្ភាសន៍ជាមួយ SBS Power FM សមាជិក២នាក់របស់ Miss A កញ្ញា Fei និង Min បាននិយាយថា «ជាមិត្តរួមក្រុមក៏ពិតមែន តែពួកខ្ញុំមិនធ្លាប់ដឹងថា Suzy ស្រឡាញ់គ្នាជាមួយ Lee Min Ho ឡើយ រហូតព័ត៌មានផ្ទុះឡើង ទើបពួកខ្ញុំបានដឹង ហើយពួកខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះរឿងនេះ តែខ្ញុំសប្បាយចិត្ត និងគាំទ្រ Suzy » ។

ពេលសួរថា ចំពោះដំណឹងនេះ អ្នកទាំងពីរបារម្ភថា នឹងមានផលប៉ះពាល់ដល់ Miss A ដែរឬទេ? តារារូបស្រស់ Fei និង Min បានឆ្លើយថា «ពួកខ្ញុំមិនបានបារម្ភអ្វីទេ» ។

ទោះបីដំណឹងស្នេហា រវាងតារាទាំងពីរ បានបង្កការភ្ញាក់ផ្អើលក៏ពិតមែន តែសមាជិករបស់ Miss A ព្រមទាំងមិត្តរួមអាជីព និងប្រិយមិត្តទាំងអស់ កំពុងជូនពរឲ្យតារាទាំងពីរ ទទួលជោគជ័យក្នុងចំណងស្នេហានេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល