អ៊ែស្ពូ ហ្វាំងឡង់ ៖ ថ្ងៃនេះ Nokia បានប្រកាសអំពីផលិតផលថ្មីចំនួនពីរម៉ូដែលទៀតគឺ Nokia
Asha 205 និង Nokia 206 ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍អ៊ិនធឺណិតដ៏អស្ចារ្យ ក្នុងតំលៃ
ទាបសមរម្យ។ ទូរស័ព្ទម៉ូដែលនីមួយៗខាងលើ មានផ្តល់ជូនទាំងស៊ីមមួយ ទាំងស៊ីមពីរ និងផ្តល់
លទ្ធភាពឲ្យអ្នកប្រើប្រាស់ចូលទៅប្រើប្រាស់បណ្តាញ សង្គមយ៉ាងសប្បាយរីករាយ។ វាមានរូប
រាងស្រស់ស្អាត និងថ្មកាន់ភ្លើងបានយូរ។

Slam មុខងារថ្មី ធ្វើឲ្យការបញ្ជូនរូបភាព, វីដេអូ, បទភ្លេង បានលឿន

Nokia Ahsa 205 និង Nokia 206 គឺជាផលិតផលទូរស័ព្ទដៃធម្មតាដំបូងបង្អស់គេដែលមានមុខងារ
Slam ពី Nokia។ តាមរយៈ Slam គេអាចបញ្ជូនរូបថត ចម្រៀង វីដេអូ ជាដើម ទៅទូរស័ព្ទមិត្តភក្រ្ត
នៅក្បែរខ្លួន ត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ Slam ត្រូវគ្នានឹងទូរស័ព្ទដែលមាន Bluetooth ។
ប្រើមុខងារ Slam គេពុំចាំបាច់ផ្ទឹម ឬផ្គូរផ្គងគ្នាដូច Bluetooth ឡើយ ហើយក៏មិនតំរូវឲ្យទូរស័ព្ទដទៃ
មានមុខងារ Slam ដូចគ្នានោះដែរ។ គ្រាន់តែតំរូវឲ្យចុចពីរបីដងប៉ុណ្ណោះ រូបថត ចម្រៀង និងវីដេអូ
នឹងត្រូវបញ្ជូនទៅទូរស័ព្ទដទៃយ៉ាងលឿនតែម្តង។

លោក Timo Toikkanen នាយកប្រតិបត្តិរងនៃក្រុមហ៊ុន Nokia ទទួលបន្ទុកផ្នែក Mobile Phone បាន
លើកឡើងថា “ទូរស័ព្ទ Asha ស៊េរីថ្មីនេះផ្តល់ជូនអតិថិជនដែលនិយមបណ្តាញសង្គមនូវមធ្យោបាយ
ថ្មី ដើម្បីសំដែងនូវបុគ្គលិកលក្ខណៈរបស់ខ្លួន តាមរយៈការរចនាម៉ូដ ពណ៌ និងមុខងារដ៏ច្នៃប្រឌិតជា
ច្រើន ដូចជា Slam ជាដើម។ ផលិតផលទាំងពីរម៉ូដែលនេះ បានត្រូវផលិតឡើងតម្រូវទៅតាមអ្វីដែល
អតិថិជនចង់បានពី Nokia នោះគឺភាពជឿជាក់ និងគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ វាថែមផ្តល់នូវបទ ពិសោធន៍អ៊ិនធឺណិតដ៏ល្អប្រសើរទៀតផង ដែលអាចជួយអ្នកប្រើប្រាស់ សន្សំពីការចំណាយលើអ៊ិន
ធឺណិត”។

Nokia Asha 205: ទូរស័ព្ទបណ្តាញសង្គមដ៏ចំណាន

Nokia Asha 205 មានប៊ូតុងចុច QWERTY ដ៏គួរឲ្យចង់កាន់យកមកវាយអក្សរ។ ក្នុងចំណោមប៊ូតុង
ចុចទាំងអស់ មានប៊ូតុងផ្តាច់មុខមួយសម្រាប់ការតភ្ជាប់នឹងបណ្តាញសង្គម ដែលបង្កភាពងាយស្រួល
ដល់អ្នកនិយមលេងបណ្តាញសង្គម ព្រោះអាចចូលទៅកាន់ Facebook profile របស់ខ្លួនបានយ៉ាង
លឿន។ ដោយមានដាក់បញ្ចូលនូវកម្មវិធី eBuddy Chat, Twitter និងកម្មវិធីទ្រទ្រង់គណនីអ៊ីមែល
ពេញនិយមដូចជា Gmail ផងនោះ, Nokia Ahsa 205 ធានាថា អ្នកប្រើប្រាស់នៅជិតបង្កើយនឹង
បណ្តាញសង្គមរបស់ខ្លួន។

លក្ខណៈពិសេសផ្សេងៗទៀតរបស់ Nokia Asha 205 មានដូចខាងក្រោម ៖

មានសេចក្តីជូនដំណឹងនៅលើអេក្រង់នៃ eBuddy ជួយឲ្យអ្នកប្រើប្រាស់តាមទាន់រាល់ការ
សន្ទនាថ្មីៗ

កម្មវិធីកែកម្សាន្តរាប់ពាន់រាប់ម៉ឺននៅក្នុង Nokia Store ដោយរាប់បញ្ចូលទាំងហ្គែម EA ចំនួន
៤០ ដោយឥតគិតថ្លៃផង។

សម្រាប់ទូរស័ព្ទស៊ីមពីរ គឺអាចប្តូរស៊ីមបានដោយពុំចាំបាច់បិទទូរស័ព្ទ។

ថ្មមកាន់ថាមពលបានយូរ ៖ អាចបើកទុកចោលបានរយៈពេល ៣៧ ថ្ងៃ (សម្រាប់ទូរស័ព្ទស៊ីម១)
និង២៥ ថ្ងៃ (សម្រាប់ទូរស័ព្ទស៊ីម២)។

Nokia Asha 205 ផ្តល់ជូនជាច្រើនពណ៌ដូចជា ខៀវស្រាល ផ្កាឈូកដិត និងពណ៌ទឹកក្រូច ហើយនឹង
ត្រូវ ចេញលក់នៅក្នុងត្រីមាសទី ៤ ឆ្នាំ២០១២ ក្នុងតម្លៃមិនទាន់គិតពន្ធប្រហាក់ប្រហែល ៦០ ដុល្លា
សហរដ្ឋអាមេរិច។

Nokia 206: មានរូបរាងល្អគន់ អ៊ិនធឺណិតដំណើរការលឿន

Nokia 206 មានប៊ូតុងចុចធម្មតា និងអេក្រង់ទំហំ 2.4” ធំល្មមនឹងអាចបើកអ៊ិនធឺណិត លេងហ្គែម
ជជែក កម្សន្តជាមួយមិត្តភក្រ្ត ។ល។ គេអាចចូលទៅប្រើ Facebook និង Twitter ពី Homescreen
ផ្ទាល់តែ ម្តង។ ដោយមានផ្តល់ជូននូវជម្រើសច្រើនពណ៌ដូចជាខៀវស្រាល ផ្កាឈូកដិត និងពណ៌
លឿង, Nokia 206 គឺជាទូរស័ព្ទដ៏ប្រសើរបំផុតសម្រាប់អ្នកដែលប្រាថ្នាទូរស័ព្ទងាយស្រួលប្រើមាន
រូបរាងស្អាត និង អាចប្រើអ៊ិនធឺណិត។

លក្ខណៈពិសេសដទៃទៀតនៃទូរស័ព្ទ Nokia 206 រួមមានដូចខាងក្រោម ៖

មានបច្ចេកវិជ្ជារូបភាពដែលថតរូបបានល្អជាមួយនឹងកាមេរ៉ា 1.3MP សម្រាប់ដាក់ចែកឲ្យមិត្ត
ភក្រ្តមើលនៅក្នុងបណ្តាញសង្គម។

មានកញ្ចប់បណ្តាញសង្គម និងកម្មវិធីកែកម្សាន្ត រាប់ទាំងកម្មវិធី eBuddy Chat, WhatsApp និង
កម្មវិធីឥត គិតថ្លៃជាច្រើនទៀត។
សម្រាប់ទូរស័ព្ទស៊ីមពីរ អាចប្តូរស៊ីមបានដោយពុំចាំបាច់បិទទូរស័ព្ទ។

ថ្មកាន់ថាមពលបានយូរ ៖ ចំពោះម៉ូដែលស៊ីម១ អាចបើកទុកចោលបាន ៣១ ថ្ងៃ ចំពោះម៉ូដែល
ស៊ីម ២ អាចបើកទុកចោលបាន ២០ ថ្ងៃ។

Nokia 206 មតម្លៃលក់រាយប្រហាក់ប្រហែល ៦០ ដុល្លាសហរដ្ឋ (មិនទាន់គិតពន្ធ) ហើយនឹងត្រូវ
ចេញ លក់នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០១២ នេះ។

សូមបញ្ជាក់ថា ផលិតផលទាំងពីរម៉ូដែលទាំងពីរខាងលើនេះ សុទ្ធតែដំណើរដោយ Nokia Xpress
Internet ដែលជាបច្ចេកវិជ្ជា Cloud របស់ Nokia ដែលមានលទ្ធភាពបង្រួមទិន្នន័យបានរហូតដល់ទៅ
៩០% ដូច្នេះ វាចូលរួមកាត់បន្ថយចំណាយលើការទាញយកទិន្នន័យ៕

ដោយ៖ សិលា
ប្រភព៖ Nokia