ភ្នំពេញ៖ តំណាងរបស់លោកឧកញ៉ា ទ្រី ភាព នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នេះ បានចេញមុខបដិសេធ យ៉ាងដាច់អហង្កាចំពោះ ស្ត្រីម្នាក់ ឈ្មោះ ទ្រី ណាត់បារាំង ដែលបានអះអាងថាខ្លួន ជាបងប្អូនរបស់លោកឧកញ៉ា ទ្រីភាព និង សម្តេចតេជោ ហ៊ុន សែន ផងដែរនោះ ហើយបានប្រើប្រាស់នូវឈ្មោះ លោកឧកញ៉ា និងសម្តេច តេជោ ទៅឆបោក ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត តាមរយៈរត់ការ ទម្លាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដាក់មនុស្សផ្សេងជំនួស។

តំណាងឧកញ៉ា ទ្រីភាព បានអំពាវនាវឲ្យសមត្ថកិច្ច និង តុលាការផ្តន្ទោទោស ស្ត្រីដែលអះអាងថា ជាបងប្អូនឧកញ៉ា ទ្រី ភាព តាមច្បាប់ឲ្យបានខ្លាំងក្លាបំផុត។

សូមជម្រាបថា ក្រោយពីមានបាតុភាពភ្ញាក់ផ្អើល រឿងរត់ការទម្លាក់អភិបាលក្រុងប៉ោយប៉ែតរួចមក លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី២៦ មករា ឆ្នាំ២០១៥ បានចាត់ឲ្យលោក បោន ប៊ិន មេបញ្ជាការរង ដឹកនាំកម្លាំងចុះស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនស្ត្រីឈ្មោះ ទ្រី ណាត់បារាំង (បង្គាប់ឲ្យគេហៅខ្លួនថា ជំទាវតូច) អាយុ៤៧ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ដែលបានអះអាងថា ខ្លួនជាបងប្អូនលោកឧកញ៉ា ទ្រី ភាព និងជាបងប្អូនជីដូនមួយ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៀតផង យកមកសួរនាំនៅក្រុងប៉ោយប៉ែត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល