ប្រសិន បើជាលោកអ្នកបានអានអត្ថបទមុន អំពីមូលហេតុមួយចំនួនដែលបណ្តាលឲ្យមានការស្រេកឃ្លានគ្រប់ពេលវេលា មិត្តអ្នកអានទាំងអស់គ្នាច្បាស់ជាចង់ដឹងពីគន្លឹះមួយចំនួនដែលអាចជួយលោកអ្នកឲ្យជៀសផុតពីបញ្ហានេះហើយ។ អត្ថបទនេះ នឹងជួយលោកអ្នកឲ្យគ្រប់គ្រងអារម្មណ៍ឃ្លានទាំងនោះបានជាមិនខាន។ តោះអានទាំងអស់គ្នា៖

-ចុចអាន ៖ មិនដែលដឹងសោះ!!! ហេតុអ្វីបានចេះតែមានអារម្មណ៍ឃ្លានគ្រប់ពេលវេលាចឹង?

១. ញ៉ាំអាហារសុខភាពឲ្យបានច្រើនជារៀងរាល់ថ្ងៃ

លោកអ្នកមិនគួរញ៉ាំអាហារដែលមានបរិមាណច្រើន ហើយញ៉ាំតែបីដងក្នុងមួយថ្ងៃនោះទេ ជម្រើសល្អបំផុត គឺលោកអ្នកគួរតែញ៉ាំអាហារដែលមានបរិមាណតិច តែចំនួន ៥-៦ ដងក្នុងមួយថ្ងៃទើបជាការប្រសើរ។ អ្នកគួរតែបែងចែកវាជា អាហារពេលព្រឹកព្រលឹម ព្រឹក ថ្ងៃត្រង់ អាហារសម្រន់ ពេលរសៀល និងអាហារពេលល្ងាច។ នៅក្នុងអាហារបន្ថែម អ្នកអាចជ្រើសរើសជាផ្លែឈើ ឬទឹកដោះគោជូរក៏បាន។

២. បរិភោគអាហារពេលព្រឹកដែលល្អ

អាហារដំបូងនៅពេលព្រឹក គួរតែគួរតែជ្រើសរើសយកអាហាររឹង ដោយសារតែវាអាចរក្សាចំណង់អាហាររបស់អ្នកបានរយៈពេលជាច្រើនម៉ោង ជាងអាហារទន់។

ឧទាហរណ៍ សម្រាប់អាហារពេលព្រឹក លោកអ្នកអាចញ៉ាំស៊ុត (ប្រូតេអ៊ីន) / ទឹកដោះគោជូរ ឬទឹកដោះគោ / ផ្លែឈើ ឬដុំនំប៉័ងស្រូវសាលី (កាបូអ៊ីដ្រាត) ជាមួយនឹងប្រេងអូលីវ / ផ្លែប័រ ឬគ្រាប់ធុញ្ញជាតិ (ខ្លាញ់ ល្អ) ។

៣. បង្កើនអាហារដែលមានជាតិសរសៃ

ជាតិសរសៃ គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ដែលជួយយើងឲ្យមានអារម្មណ៍ឆ្អែតបានយូរ និងផ្តល់នូវថាមពលដើម្បីប្រើប្រាស់នៅថ្ងៃបន្ទាប់។

អ្នកគួរតែទទួលទានសារជាតិសរសៃឲ្យបានបរិមាណ ២០ក្រាម ក្នុងមួយថ្ងៃ ដោយ អ្នកអាចញ៉ាំផ្លែឈើពីរផ្លែ បន្លែពីរប្រភេទ បាយ នំប៉័ង ឬប៉ាស្តាធ្វើពីស្រូវសាឡី។

៤. តែបៃតង

តែបៃតង គឺជាជំនួយដ៏ល្អបំផុតដែលជួយអ្នកឲ្យជៀសវាងអារម្មណ៍នៃការស្រេកឃ្លានមិនទៀងទាត់ ហើយវាជួយក្នុងការដុតខ្លាញ់ក្នុងរាងកាយថែមទៀតផង។ ហើយប្រសិនបើ អ្នកពិសារតែក្តៅវិញ នោះក្រពះរបស់អ្នកនឹងមានអារម្មណ៍ថាឆ្អែតតែម្តង។ តែបើអ្នកពិសារត្រជាក់ វានឹងជួយបង្គ្រប់ដល់ការខ្វះជាតិទឹក ដែលជាអារម្មណ៍ធ្វើឲ្យអ្នកច្រលំថាឃ្លាននោះហើយ។

លោកអ្នកគួរតែ ពិសារទឹកតែ នៅពាក់កណ្តាលពេលព្រឹក ឬពេលរសៀល ជាមួយនឹងគ្រាប់ធុញ្ញជាតិ ឬពពួកសណ្តែកជាដើម ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព៖ Step to Health