បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាប់ ពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីមិនទាន់គ្រប់អាយុ រហូតមកដល់ ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ មិន ទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ក្រោយ ពីជនសង្ស័យ បានរត់គេចខ្លួនទាំងជើងជាប់ ច្រវាក់ កាលពីរសៀលថ្ងៃទី១៨ ខែមេសា កន្លងទៅ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ព្រហ្មទណ្ឌស្រុកឯកភ្នំ បានឱ្យដឹងថា ដំណើរ រឿងចាប់រំលោភ បានកើតឡើងតាំងពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១០ យប់មកម្ល៉េះ ដែលបង្កឡើងដោយជនសង្ស័យ ម្នាក់ឈ្មោះគាត ពន្លក ហៅតាប់ អាយុ២៥ឆ្នាំ រស់នៅភូមិបឹងសំយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯក្មេងស្រី រងគ្រោះឈ្មោះ ច ស ហ អាយុ១១ឆ្នាំ រស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹង ថា ជនសង្ស័យនិងក្មេងស្រីរងគ្រោះបាន ស្គាល់ គ្នាតាមរយៈហ្វេសប៊ុក ពេលនោះជន សង្ស័យ បានធ្វើដំណើរតាំងពីភ្នំពេញ ទៅដល់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ដើម្បីជួបគូស្នេហ៍ របស់ខ្លួននៅទីនោះ ។

ពេលធ្វើដំណើរទៅដល់ពួកគេទាំងពីរនាក់ បានសាសងផ្អែមល្អែមជាមួយគ្នារហូតរួមរក្ស បានសម្រេច ។ ក្រោយមានរឿង ខាងលើនេះ កើតឡើងសាច់ញាតិរបស់ក្មេងស្រីរងគ្រោះ បានប្ដឹងទៅសមត្ថកិច្ច ហើយក៏ធ្វើការឃាត់ ខ្លួនជនសង្ស័យនៅ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់មកបាននាំខ្លួនយកទៅសួរ នាំនិងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុក ឯកភ្នំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។ ប៉ុន្ដែ ពេលកំពុងឃុំខ្លួនជនសង្ស័យនៅអធិការដ្ឋាន នោះ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួន មានអាការៈមិនស្រួល ទើបសមត្ថកិច្ចបាននាំ យករូបគេចេញពីមន្ទីរឃុំឃាំង ហើយយក ទៅដាក់ច្រវាក់ជើងនិងដាក់ខ្នោះ នៅក្រោម ដើមក្រខុប ។

ចំពោះករណីរំលោភលើក្មេងស្រីមិនទាន់ គ្រប់អាយុនេះ សាច់ញាត់របស់នាងបានប្ដឹង ទាមទារជំងឺចិត្ដរហូត ១ម៉ឺនដុល្លារ ប៉ុន្ដែ ដោយសាច់ញាតិខាងប្រុស គ្មានលទ្ធភាពរក លុយទាំងនេះជូន ក៏បណ្ដោយទៅតាមកម្មវា ទៅចុះ ។ ខណៈដែលបងប្រុសរបស់ជន សង្ស័យ កំពុងទៅនិយាយជាមួយសមត្ថកិច្ច ស្រាប់តែជនសង្ស័យរូបនេះ ឆ្លៀតឱកាសរត់ គេចខ្លួនទាំងជើងជាប់ច្រវាក់តែម្ដង ។ ដូច្នេះ សមត្ថកិច្ចស្រុកឯកភ្នំ បានត្រឹមតែបញ្ជូនសំណុំ ទៅកាន់តុលាការ ខណៈដែលជនសង្ស័យនៅបន្ដគេចខ្លួនរហូត មកដល់ពេលនេះ ។

សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះនាពេល បច្ចុប្បន្ននេះរស់នៅជាមួយអុំប្រុសអុំស្រី ខណៈ ដែលឪពុកម្ដាយរបស់នាងទៅធ្វើការនៅព្រំ ដែនប៉ោយប៉ែត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល