CamNews

បំផ្លាញភ្លុកដំរី ៦ តោន ជាសាររំឭក ចរាចរណ៍ ភ្លុកសត្វព្រៃ គឺជារឿងខុសច្បាប់

ព័ត៌មានអន្តរជាតិ ៖​ យោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស aljaz - eera បានចេញផ្សាយ អត្ថបទអោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ រដ្ឋាភិបាលប្រទេសនេះ បានសម្រេចចិត្ត ធ្វើការបំផ្លាញចោល នូវភ្លុកសត្វព្រៃ ខុសច្បាប់ ដល់ទៅ ៦ តោន ខណៈមានការ ព្រួយបារម្ភ ពីការប្រមាញ់សត្វដំរី ។

គួររំឭកផងដែរថា កាលពីឆ្នាំកន្លងទៅ បើតាមការប៉ាន់ប្រមាណ ពីក្រុមអ្នកជំនាញសត្វព្រៃ បានអះ អាងអោយដឹងថា ដំរីប្រមាណជាង ៣៥,០០០ ក្បាល ត្រូវបាន ជនអគតិសម្លាប់ ដើម្បីយកភ្លុក ធ្វើការ ចរាចរណ៍ ជួញដូរ តាមលក្ខណៈទីផ្សារងងឹត។

នាយកដ្ឋានសត្វព្រៃ មកពីភាគខាងត្បូង ក្រុង Donngguan ប្រទេសចិន បានរៀបចំកម្មវិធីបំផ្លាញមួយ នេះកាលពីថ្ងៃច័ន្ទ កន្លងទៅ ខណៈពេលដែលវា គឺជាយុទ្ធនាការ បំផ្លាញលក្ខណៈទ្រង់ទ្រាយធំ និងជា លើកដំបូងគេ បង្អស់នៅក្នុងប្រទេសចិន ។ ក្រុមអ្នកជំនាញសត្វព្រៃ បាននិយាយថា ព្រឹត្តិការណ៍ មួយ នេះគឺស្តែងអោយឃើញថា រដ្ឋាភិបាល ក្នុងតំបន់ ពិតជា មានការព្រួយបារម្ភជាខ្លាំង ទាក់ទិននឹងការ ចរាចរណ៍ពាណិជ្ជកម្ម ងងឹត ស្តីពី ភ្លុកដំរី ខណៈប្រទេសនេះ គឺជាទីផ្សារ ចរាចរណ៍ ធំបំផុតលើលោក

Azzedine Downs នាយកចាត់ការទូទៅ មកពីអង្គការ International Fund for Animal Welfare បាន គូសបញ្ជាក់អោយដឹងថា ពិធីបំផ្លាញភ្លុកដំរី ដ៏ច្រើន និងសន្ធឹកសន្ធាប់យ៉ាងដូច្នេះ ធ្វើឡើង ដើម្បីជា ការបញ្ជាក់ ដល់ក្រុមមនុស្សដែលជា អ្នកចរាចរណ៍ ភ្លុកដំរី ទាំងអស់អោយដឹងថា រាល់ការចរាចរណ៍ ភ្លុកដំរី គ្រប់រូបភាព គឹជារឿងខុសច្បាប់ និង គ្មានគុណធម៌ សីលធម៌ ។

IFAW បន្តគូសបញ្ជាក់អោយដឹងថា ករណីបំផ្លាញលើកនេះ សរបញ្ជាក់ ថាជានិមិត្តសញ្ញាដ៏មានអនុ ភាព ខណៈពេលដែលរដ្ឋាភិបាល ប្រទេសចិន មានការព្រួយបារម្ភជាខ្លាំង ទាក់ទិនទៅនឹង ករណីចរា ចរណ៍ភ្លុកដំរីខុសច្បាប់ ក៏ដូចជា ការធ្លាក់ចុះ នៃអត្រាពូជដំរី ខណៈញ៉ាំងអោយ បណ្តាប្រទេសក្នុងតំ បន់ មានការសហការគ្នា ក្នុងការ ប្រឆាំងបទល្មើស គ្រប់រូបភាព ស្តីពី ការជួយដូរភ្លុកដំរីខុសច្បាប់៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera