ប្រភពព័ត៌មានមួយបានឲ្យដឹងថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិចនឹងអាចចាប់ផ្តើម
ធ្វើការកុម្មង់ទិញ iPhone ស៊េរីថ្មីចាប់ពីថ្ងៃទី12/9 ពោលក្នុងថ្ងៃបង្ហាញនូវផលិតផលនេះ
តែម្តង ហើយអតិថិជននឹងទទួលបានផលិតផល 9ថ្ងៃបន្ទាប់។

អតិថិជនត្រូវរង់ចាំប្រហែល 9ថ្ងៃ គឺថ្ងៃទី21/9 ទើបអាចទទួលបានទូរស័ព្ទ។ ក្នុងនោះអតិថិជននៅ
អាមេរិចនឹងទទួលបានផលិតផលលឿនមុនគេ សំរាប់ទីផ្សារប្រទេសផ្សេងទៀត iPhone ស៊េរីថ្មីនឹង
ធ្វើការចែកចាយនៅសប្តាហ៍ដំបូងនៃខែ10 ប្រហែលចាប់ពីថ្ងៃទី 5/10។

ព័ត៌មានខាងលើត្រូវបានបង្ហាញឲ្យដឹងពី iMore, គេហទំព័រព័ត៌មានដែលបានផ្គត់ផ្គង់ព័ត៌មានស្តីពីថ្ងៃ
ដែល Apple នឹងធ្វើការតាំងពិពណ៌គំរូ smartphone ជំនាន់ទី6 របស់ iPhone។ iMore ក៏ជាប្រភពក្នុង
ការផ្គត់ផ្គង់បណ្តាព័ត៌មានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវពីថ្ងៃបញ្ចេញលក់ iPad 2012 និង iPhone
4S កាលពីពេលកន្លងទៅនេះ។

ផលិតផលដែលត្រូវបានគេកំនត់ថាជា iPhone 5

បើសិនជាដូចព័ត៌មានខាងលើនិយាយមែន គឺមិនដល់មួយខែទៀតទេ iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួន
ជាផ្លូវការហើយ។ សព្វថ្ងៃនៅមិនទាន់ដឹងពិតប្រាកដថា ផលិតផលថ្មីនេះនឹងត្រូវ Apple ដាក់ឈ្មោះថា
ជា iPhone 5 ដូចព័ត៌មានចចាមអារាមជាច្រើនបានកំនត់នោះទេ។ វាអាចនឹងត្រូវ Apple ដាក់ឈ្មោះ
ផ្សេងទៀតក៏អាចថាបាន៕

ដោយ៖ សិលា
ប្រភព៖ VE