(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ដោយតំណាងអយ្យការរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០១៦នេះ ចុះទៅឆែកឆេរបន្ទប់សណ្ឋាគារ សុខាភ្នំពេញ ស្ថិតនៅត្រើយខាងកើត សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ជាមេជួញដូរគ្រឿងញៀន។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ កំពុងចុះត្រួតពិនិត្យលើករណីនេះ។ សូមបញ្ជាក់ថា មុខសញ្ញាជួញដូរគ្រឿងញៀន ជនជាតិចិន៣នាក់ និងជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅសណ្ឋាគារ សុខាភ្នំពេញ (Hotel Sokha Phnom Penh) ដោយដកហូតថ្នាំជាងកន្លះគីឡូក្រាម នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី