CamNews

ចោរឆក់ទូរស័ព្ទជនបរទេស នៅមុខក្រសួងទេសចរណ៍ ត្រូវកម្លាំងនគរបាលខណ្ឌ៧មករា ស្ទាក់ចាប់បាន២នាក់

(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌ៧មករា នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ បានចេញប្រតិបត្តិការ តាមស្ទាក់បង្ក្រាបបានចោរឆក់ទូរស័ព្ទ ចំនួន២នាក់ ត្រង់ចំណុចផ្លូវ៩៣ កែងផ្លូវ២១៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បន្ទាប់ក្រុមចោរនេះបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិជប៉ុនម្នាក់ នៅមុខក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី០៥ ខែសីហានេះ។

លោក នេត ស៉ីថុន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា បន្ទាប់ពីបានទទួលថា មានករណីចោរឆក់ខាងលើ លោកបញ្ជាឱ្យកម្លាំងនគរបាលខណ្ឌ ដែលកំពុងល្បាតស្រាប់ ចេញតាមស្ទាក់ដេញប្រផាប់ចាប់ប្រភើង និងឃាត់ខ្លួនជនដៃឆើតពូកែឆក់ទាំង២នាក់ខាងលើ ព្រមទាំងបានបញ្ជូន ទៅអធិការខណ្ឌភ្លាមៗ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការបន្ត។

លោកអធិការបានបន្តថា ទោះបីជាលោកប្រើពាក្យសម្ដីលើសលស់លើមន្រ្តីក្រោមឱវាទជារឿយៗនោះ តែទាំងនេះក៏ដើម្បីទប់ស្កាត់បទល្មើស ពង្រឹងសណ្ដាប់ធ្នាប់ សាធារណៈជូនប្រជាពលរដ្ឋដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី