(សុខភាព)៖ តើអ្នកកំពុងស្វែងរកវិធី ក្នុងជួយធ្វើឲ្យដើមទ្រូង អ្នករីកធំជាងមុន មែនដែរទេ? តើអ្នកមានអារម្មណ៍ថា មិនពេញចិត្តនឹងទំហំ បច្ចុប្បន្នរបស់សុដន់អ្នក និងកំពុងស្វែងរកនូវវិធីក្នុងការធ្វើវា ឲ្យធំ តាមបែបធម្មជាតិ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំគ្រាប់ ឬការវះកាត់ មែនដែរឬទេ?

អ្នកមិនមែនស្ថិតនៅក្នុងស្ថានភាពបែបនេះ តែម្នាក់ឯងទេ។ មានស្ត្រីជាច្រើន មិនថាស្ថិតក្នុងអាយុប៉ុន្មានក៏ដោយ គឺកំពុងតែតាមដាន រកវិធីសាស្ត្រ ក្នុងការបង្កើននូវទំហំសុដន់របស់ពួកគេ។

អ្នកមិនចាំបាច់មានការព្រួយបារម្ភ ឬ ភ័យខ្លាចទេ អ្នកអាចបន្តអាននូវគន្លឹះខាងក្រោមនេះ ដើម្បីស្វែងរកថា តើវិធីណាដែលអាចជួយ បង្កើននូវទំហំសុដន់របស់អ្នក តាមបែបធម្មជាតិ ដោយមិនចាំបាច់ ប្រឈមនឹងផលរំខានអ្វីមួយ នៃការប្រើប្រាស់ថ្នាំគ្រាប់ឬការវះកាត់ នោះ។

០១) ផ្តោតទៅលើការពង្រឹងនូវសាច់ដុំ pectoralis។ សាច់ដុំ pectoralis គឺជាប្រភេទសាច់ដុំក្រាស់ម្យ៉ាង ដែលមានទីតាំងស្ថិតនៅ ខាងក្រោមសុដន់របស់ស្ត្រី។ ការធ្វើលំហាត់ប្រាណជាប្រចាំ មានដូចជា សកម្មភាពនៃលំហាត់ប្រាណ ក្នុងការពង្រីកដើមទ្រូង និង ចលនានៃការធ្វើដៃរាងជារង្វង់ គឺអាចជួយពង្រឹង និងធ្វើឲ្យសាច់ pectoralis របស់អ្នករីកធំបានល្អ ។

០២) ទទួលទាននូវប្រភេទអាហារ ដែលសំបូរទៅដោយសារជាតិ proteolysis និង estrogen ក្នុងកម្រិតដ៏ខ្ពស់។ អ្នកអាចព្យាយាម សាកល្បងផឹកនូវ ទឹកល្ហុងក្រឡុកជាមួយនឹងទឹកដោះគោ។ ការសិក្សា ស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកល្ហុងលាយជាមួយនឹង ទឹកដោះគោ គឺអាចជួយពង្រីកសុដន់ បានប្រសិនបើ អ្នកបានទទួលទានវា ជាទៀងទាត់នោះ។ ផ្លែល្ហុងគឺមានផ្ទុក អង់ស៊ីម proteolysis ដែលអាចជួយដល់ ការលាយរបស់ប្រូតេអ៊ីន ។

០៣) ធ្វើការរៀបចំនូវ គម្រោងអាហារជាប្រចាំរបស់អ្នក ជាមួយនឹងពពូកអាហារ ដែលសំបូរទៅដោយ ប្រភព estrogen។ សណ្តែក សៀង គឺជាប្រភេទអាហារមួយដែល មានផ្ទុកនូវសារជាតិនេះ ហើយ ដែលវាអាចជួយ ធ្វើឲ្យដើមទ្រូងអ្នករីកធំជាងមុនបាន។ការបរិភោគ រួមបញ្ចូលគ្នារវាង សណ្តែកសៀង, អង្ករ និង ផលិតផលអាហារដែលធ្វើពីជាតិទឹកដោះគោ មានដូចជា ហ្វ្រូម៉ាស់, ទឹកដោះគោ និង ទឹកយ៉ាអួ គឺជាប្រភេទអាហារបំប៉នដ៏ល្អ សម្រាប់ការទទួលបាននូវ ដើមទ្រូងធំជាងមុន គួរជាទីពេញចិត្ត។

០៤) អ្នកអាចធ្វើការពិចារណា ពីការប្រើប្រាស់នូវផលិតផលក្រែម និង ឡេដែលជួយធ្វើ ឲ្យទំហំរបស់សុដន់រីកធំជាងមុន មានដូចជា ក្រែមពង្រីកសុដន់សម្រាប់ស្ត្រីដ៏ល្អ ឬ ក្រែមលាបសុដន់ដែល ផ្សំពីលក្ខណៈធម្មជាតិ និងមានរួមបញ្ចូលជាមួយនឹងធាតុផ្សំនៃសិរីរាង្គ ធម្មជាតិ ដែលអាចជួយភ្ញោចទៅដល់ ការរីកលូតលាស់របស់កោសិកាខ្លាញ់ នៅក្នុងសុដន់ និង អាចធ្វើឲ្យសុដន់អ្នក រីកធំ និង តឹងណែនជាងមុនបាន ដោយមិនចាំប្រើនូវិវិធីវះកាត់។

០៥) ការពង្រីកសុដន់ គឺមិនអាចកើតមានឡើងជោគជ័យបាន ក្នុងរយៈពេលតែមួយយប់នោះទេ ។ អ្នកត្រូវតែមាន ការអត់ធ្មត់។អ្នកត្រូវ តែរក្សា នូវតុល្យភាពនៃការទទួលទានអាហារ និង អនុវត្តនូវ ទំលាប់រស់នៅជាប្រចាំថ្ងៃ ប្រកបដោយសុខភាពល្អ ជាមួយនឹងការធ្វើ លំហាត់ប្រាណជាទៀងទាត់ ដើម្បីអាចជួយធ្វើឲ្យ សុដន់អ្នករីកលូតលាស់លឿន និងធំជាងមុនបាន។

០៦) ត្រូវជ្រើសរើសអាវទ្រនាប់ដែលត្រូវនឹងទំហំ សុដន់របស់អ្នក និងតែងតែពាក់វា។ អាវទ្រនាប់ គឺបានជួយក្នុងការទ្រងសុដន់និង ការពារពួកវា មិនឲ្យរីកធំចេញទៅក្រៅ ជំនួសឲ្យការយារធ្លាក់ចេញ។ ការរីកធំរបស់សុដន់ ដែលបានស្ថិត ក្នុងការទ្រទ្រង់បានល្អ គឺជារឿយៗអាចធ្វើឲ្យវារីកធំបានល្អជាង សុដន់ដែលមិនមានការទ្រទំងន់បានត្រឹមត្រូវ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី