បើយើងនិយាយអំពីក្បាច់រួមភេទគឺគ្មានអ្វី ដែលល្អជាងមនុស្សស្រី អង្គុយនៅពីលើ (Cowgirl) នោះទេ ព្រោះវាងាយនឹងទទួលបានចំណុច កំពូលអាចគ្រប់គ្រងស្ថានការណ៍បានគ្រប់យ៉ាង ទាំងការភ្ញោចខាងក្រៅខាងក្នុង និងឲ្យខាងប្រុសរួមភេទបានកាន់តែយូរ។ ប៉ុន្តែក្បាច់តែមួយ មុខនេះគឺមិនគ្រាប់គ្រាន់នោះទេ អ្នកគួរតែសិក្សាបន្ថែមទៀតអំពីវា។

ខាងក្រោយមនេះអ្នកនឹងទទួលបាននូវ ការប្រើក្បាច់ដើម្បីរួមភេទដោយខ្លួនឯង និងការណែនាំដើម្បី ឲ្យទទួលបានចំណុចកំពូលកាន់តែ ស្រួល។

០១) ចំណុចមូលដ្ឋាន
នៅពេលអ្នកឡើងជិះពីលើដៃគូរហើយ អ្នកគួរតែមានជម្រើសខ្លះៗសម្រាប់ការកម្រើក ឬប្រើដៃ និងជើងទាំងសងខាង។ ជើងម្ខាងគួរតែ លើកក្រឡងពីលើ ខាងប្រុសដែលកំពុងតែដេក ពេលនោះអ្នកនឹងទទួលបាន អារម្មណ៍ដ៏អស្ចារ្យហើយ។

អ្នកក៏អាច លុតជង្គង់នៅពីលើខាងប្រុសក៏បានដែរ ព្រោះវាជាក្បាច់មួយដែលមិនសូវប្រើកម្លាំងសង្កត់ខ្លាំង និងផ្តល់ឲ្យអ្នកនូវជម្រើសជាច្រើន បន្ថែមទៀត។ វេជ្ជបណ្ឌិត សាឌី អាលីសុន (Dr. Sadie Allison) និយាយថា ការដាក់ជើងរបស់អ្នកនៅលើ កំពូលភ្លៅរបស់គាត់នឹងធ្វើឲ្យ អ្នកមានលំនឹងកាន់តែច្រើន។

អ្នកក៏មានសេរីភាពក្នុងការប្រើដៃដែរ នៅពេលអង្គុយរួមភេទ។ អ្នកអាចដាក់ដៃនៅគ្រប់កន្លែងចាប់ពីទ្រូងរបស់គាត់ ចុះមកក្រោមឬអោប ករបស់គាត់។ ទីតាំងរបស់ដៃក៏នឹងប៉ះពាល់ទៅលើភាពជិតគ្នាដែលអ្នកកំពុងតាំងនៅ និងមុំដែលគាត់អាចសូកបញ្ចូលលិង្គបាន។ ចូរសាក ល្បងជម្រើសពីរបីបន្ថែមទៀតដើម្បីមើលថាតើអ្វីដែលល្អបំផុត និងខុសគ្នាប៉ុណ្ណា។ ប្រសិនបើអ្នកត្រូវប្រើដៃភ្ញោចដោយខ្លួនឯងនៅកន្លែង ដែលអ្នកមិន ចង់ធ្វើ អ្នកក៏អាចប្រើដៃនោះទៅភ្ញោចឲ្យខាងប្រុសបន្ថែមទៀត។

០២) កែទិចនិចបន្តិច
បន្ថែមពីលើការធ្វើចលនាដៃ និងជើង អ្នកក៏អាចសាកល្បងក្បាច់រួមភេទ Cowgirl ដោយត្រឡប់ក្រោយ។ សម្រាប់ដៃគូរួមភេទមួយចំនួន ក្បាច់មួយនេះអាចជួយឲ្យអ្នកវាយប្រហារទៅលើ G-spot និង ផ្តល់អារម្មណ៍យ៉ាងល្អសម្រាប់ខាងប្រុសទៀតផង។ វេជ្ជបណ្ឌិត អាឡីសុន ណែនាំថា ការធ្វើខ្នងឲ្យកោងវានឹងផ្តល់បានជាមុំកាន់តែល្អសម្រាប់ការសូក បញ្ចូលលិង្គ និងឲ្យគាត់បានមើលឃើញនូវទិដ្ឋភាពដ៏អស្ចារ្យ។

មធ្យោបាយមួយផ្សេងទៀតសម្រាប់ការផ្លាស់ប្តូរទីកន្លែង ការរួមភេទលើកៅអីប្រហែលជាល្អម្យ៉ាងដែរ។ វេជ្ជបណ្ឌិត ចយ ដាវីតសុន (Dr. Joy Davidson) ឯកទេសព្យាបាលជំងឺផ្លូវភេទ និងជាអ្នកបង្កើត The Joy Spot និយាយថា សម្រាប់មនុស្សស្រីក្បាច់រួមភេទមួយនេះ (អ្នកអាច អង្គុយនៅពីលើភ្លៅរបស់គាត់) អាចបង្កើតបាននូវអ្វីៗខុសប្លែកគ្នាទាំងអស់តែម្តង ហើយក៏ប្រហែលជាលែងសូវចូលចិត្តក្បាច់ Cowgirl ទៀតដែរ។ ដោយសារតែមុំនៃការសូកបញ្ចូលលិង្គមានលក្ខណៈប្លែក ហើយអ្នកទាំងពីរនៅជិតគ្នាកាន់តែខ្លាំងទៀតវាពិតជាអាចឲ្យទទួល បាននូវអារម្មណ៍ថ្មី និងផ្តល់នូវការភ្ញោចលើ Clitoris (សេរ) កាន់តែច្រើន។

០៣) រឿងដែលសំខាន់
អ្នកប្រហែលជាធ្លាប់ឮពីភាពងាយស្រួលនៃការប្រើក្បាច់ មួយនេះហើយព្រោះវាងាយនឹងទទួលបានចំណុចកំពូល ហើយឥឡូវនេះយើង នឹងប្រាប់អ្នកពីរបៀបធ្វើវា។ គុណសម្បត្តិមួយនៃការប្រើក្បាច់ Cowgirl គឺថាដៃរបស់ដៃគូរនៅទំនេរ ដូច្នេះចូរកុំឲ្យវាទំនេរអី! គាត់អាចប្រើដៃ ដើម្បីដើម្បីភ្ញោចអ្នកបន្ថែមទៀតបាន។

វេជ្ជបណ្ឌិត បាណាបី បី បារ៉ាត (Dr. Barnaby B. Barratt) គ្រូពេទ្យព្យាបាលជំងឺផ្លូវភេទ និងជានាយក មជ្ឈមណ្ឌល Center for Tantric Spirituality និយាយថា ការដែលអង្គុយនៅពីលើបែបនេះជួយឲ្យអ្នកអាចដកដង្ហើមបានស្រួល ហើយក៏ជាគន្លឹះដ៏សំខាន់ដើម្បីឈានដល់ ចំណុចកំពូលដែរ។

វេជ្ជបណ្ឌិត អាឡីសុន បានឲ្យដឹងពីមធ្យោបាយឈានដល់ចំណុចកំពូលថា ចូរងាក់អាងត្រគៀកទៅមុខបន្តិច។ ស្តាប់ទៅដូចជាធម្មតាទេ ប៉ុន្តែអ្វីដែលជាមុខសញ្ញាគឺអាចធ្វើឲ្យបរបេទ្វាមាសរបស់អ្នក ផ្អឹបខ្លួនទៅនឹងថ្ងាស់ក្រោមរបស់គាត់។ ក្រោយមកទៀតប្រសិនបើអ្នកធ្វើ ចលនាត្រគៀកជារង្វង់ អ្នកនឹងទទួលបាននូវការភ្ញោចលើសេរកាន់តែច្រើន ហើយខាងប្រុសអាចនឹងទទួលអារម្មណ៍ស្រួលផងដែរ។

០៤) តាំងអារម្មណ៍ឲ្យនឹង
ស្ត្រីមួយចំនួនមិនចង់ប្រើក្បាច់នេះរួមភេទទេដោយសារតែយល់ថា រាងកាយពួកគេមើលទៅមិនស្អាត ហើយវាក៏ជាការពិតមួយថា ពេលអ្នក អង្គុយដូច្នេះបានវាពិតជាមើលទៅស្រស់ស្អាតទៅវិញទេ។ ប៉ុន្តែយើងមានអាថ៌កំបាំងមួយចំនួនដែលអ្នកសាកល្បងបានដើម្បីបង្កើនទំនុកចិត្ត ដល់ខ្លួនឯងកាន់តែច្រើន។

ការស្លៀក សម្លៀកបំពាក់ក្នុងស្អាតៗមួយចំនួនអាចឲ្យអ្នកមានអារម្មណ៍ថាមានផា សុខភាពបាន ហើយចូរឆ្លុះកញ្ចក់ទុកជាសិនមុនពេល ឈានចូលប្រតិបត្តិការដែល ពុះកញ្ជ្រោល។ អ្នកក៏អាចបង្កើនអារម្មណ៍ដោយប្រើពន្លឺភ្លើងទៀន ឬគ្មានពន្លឺតែម្តងដូច្នេះអ្នកក៏មិនមានអារម្មណ៍ អៀនខ្មាស់នូវរូបរាងមិនល្អដែរ។ ការអង្គុយលើកៅអីក៏ជាគំនិតមួយល្អដែរព្រោះមិនអាចមើលឃើញអ្វីបានច្រើនលើរាងកាយ។ ការចាក់ សោរភ្នែកដៃគូររបស់អ្នក គឺជាវិធីមួយដ៏ល្អ ប្រសិនបើគាត់កំពុងតែមើលមុខរបស់អ្នក ហើយធ្វើយ៉ាងណាកុំឲ្យគាត់មើលទៅកន្លែងណាផ្សេង ឲ្យសោះ។ ចូរចាប់ផ្តើមដោយយឺតៗ។ ប្រសិនបើធ្វើបែបនេះហើយនៅតែអៀនខ្មាស់ទៀត ចូរផ្លាស់ប្តូរក្បាច់ថ្មីវិញ។ អ្វីដែលសំខាន់គឺត្រូវតែ ទប់ស្កាត់ឲ្យបាននូវគំនិតអវិជ្ជមានចំពោះខ្លួនឯងក្នុងពេល រួមភេទ។

វេជ្ជបណ្ឌិត ដាវីតសុន និយាយថាគំនិតទាំងនេះអាចបំផ្លាញអារម្មណ៍ដែលអ្នកកំពុងតែមានបាន មានន័យថា ក្បាច់រួមភេទពិតប្រាកដនោះ មិនអាចឲ្យអ្នកធ្វើវាបានឡើយ។ ដូច្នេះចូរផ្តោតទៅលើក្បាច់រួមភេទ និងសាតិអារម្មណ៍ដើរស្មើគ្នាក្នុងពេលរួមភេទ។ ហើយចូរប្រាប់ខ្លួនឯងថា ដៃគូររបស់អ្នកមិនកំពុងតែគិតអំពីក្បាលពោះដ៏ធំ ឬជំងឺស្បែកដែលអ្នកកំពុងតែមាននោះតេ គាត់គ្រាន់តែដឹងថាមានតែអ្នកទេទើបជួយដាស់ អារម្មណ៍ពុះកញ្ជ្រោល របស់គាត់បាន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង