១, បំបាត់ការឈឺចាប់

ក្នុងពេលភ្លាមៗមុន ពេលឈានដល់ចំណុចកំពូល នៃការរួមភេទកម្រិតអ័រម៉ូន របស់អុកស៊ីតូស៊ីន (Oxytocine) មានការកើនឡើង ខ្ពស់ជាង កម្រិតធម្មតារហូតដល់ ៥ដង។ វាធ្វើអោយចេញអ័រម៉ូនមួយ ប្រភេទទៀតឈ្មោះថាអង់ដូហ្វីន (Endorphins) ដែលមានតួរនាទី សម្រាប់បំបាត់ការឈឺចាប់។ ដូច្នេះប្រសិនបើអ្នកមាន អាការៈឈឺក្បាល ឈឺដោយសាររលាក សន្លាក់ឬចង្កោមរោគសញ្ញា ក្រោយពីរាំងរដូវនោះ វាហាក់បីដូចជាមានការធូរស្រាល ច្រើនក្រោយពីរួមភេទរួច ហើយអ្វីដែលត្រូវអរគុណនោះ គឺការឡើងខ្ពស់នៃ អ័រម៉ូនអុកស៊ីតូស៊ីន។

២, បង្កើនប្រព័ន្ធភាព ស៊ាំទប់ទលនឹងជំងឺ

ការរួមភេទដែលធ្វើទៅ តែមួយដងឬពីរដង ក្នុងមួយសប្តាហ៍ជួយធ្វើអោយ កម្រិតនៃអង់ទីករ (IgA)ដែលមាននាទីប្រឆាំង នឹងជំងឺកើនឡើង។ ការបញ្ចេញនៃអង់ទីករនេះ ធ្វើអោយកម្រិតនៃកងទព័រ សម្រាប់ការពាររាងកាយ ការពារខ្លួនរបស់យើង ទប់ទលបានទៅនឹង ជំងឺផ្តាសាយ។

៣, បន្ថយអាការស្ត្រេស

ពិតណាស់ ការរីករាយនឹងសកម្មភាពនៃ ការរួមភេទអាចធ្វើអោយ អារម្មណ៍នៅក្នុងចិត្តកាន់តែ រីករាយបន្ថែមទៀត។ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា មនុស្សដែលរួមភេទ កាន់តែច្រើនធ្វើអោយពួកគេ មានអារម្មណ៍ថាធូរស្រាល សប្បាយចិត្តកាន់តែច្រើន ហើយបានសិក្សាពីរបៀបគ្រប់គ្រង ភាពស្ត្រេសរបស់ខ្លួន អោយបានកាន់តែល្អ។ ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទ ហើយអ័រម៉ូនអុកស៊ីតូស៊ីន ស្រាប់តែឡើងខ្ពស់ភ្លាម តែម្តងដែលវាប្រហែល ជាសញ្ញាមួយធ្វើអោយមាន អារម្មណ៍ទំនាក់ទំនង កាន់តែខ្លាំងរវាងដៃគូរ និងបំបាត់ភាពតានតឹង។

៤, អាយុវែង

ការដល់ចំណុចកំពូលធ្វើ អោយបញ្ចេញអ័រម៉ូន ម្យ៉ាងទៀតឈ្មោះថា Dehydroepiandrosteron (DHEA) ដែលវាមាននាទីប្រឆាំង នឹងការបាក់ទឹកចិត្ត និងជួយបង្កើនកម្រិតប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ។ អ័រម៉ូន DHEA អាចទៅជួសជុលជា លិការដែលខូចខាត បង្កើនសតិបញ្ញានិងធ្វើអោយ ស្បែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរយោង ទៅតាមការសិក្សាមួយ របស់ប្រទេសអងគ្លេសដែល បានធ្វើទៅលើបុរសចំនួន ១០០០នាក់បានរកឃើញថា បុរសដែលរួមភេទយ៉ាង ហោចណាស់២ដងក្នុង មួយសប្តាហ៍មានអត្រានៃ ការស្លាប់តែពាក់កណ្តាល ប៉ុណ្ណោះបើយើងធ្វើការ ប្រៀបធៀបជាមួយអ្នក រួមភេទតិចជាងម្តងក្នុងមួយខែ។

៥, បង្កើនចរន្តឈាម

ការរួមភេទមានអត្ថប្រយោជន៍ ក្នុងការបង្កើនចរន្តឈាម ជាពិសេសចរន្តឈាម សម្រាប់ខួរក្បាល ដោយសារតែចង្វាក់បេះដូង កើនឡើងនិងការដកដង្ហើមជ្រៅៗ។ ជាមួយនឹងការស្រោចស្រព ឈាមស្រស់កោសិកា និងសរីរាង្គរបស់អ្នកត្រូវបាន ទទួលអុកស៊ីសែននិងអ័រម៉ូន គ្រប់គ្រាន់។ ជាមួយគ្នានេះអ្នកក៏ បានបញ្ចេញកាកសំណល់ ដែលធ្វើអោយឈឺក្បាល និងជំងឺផ្សេងៗចេញ ពីរាងកាយរបស់អ្នកដែរ។

៦, ជួយអ្នកដេកបានស្រួល

មិនមែនគ្រាន់តែការ បញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទធ្វើអោយ អ្នកទាំងពីរមានអារម្មណ៍ ស្រួលតែមួយមុខនោះទេ ប៉ុន្តែការស្រាវជ្រាវ បានបង្ហាញថាវា ក៏ជួយអោយអ្នក ដេកលក់ស្រួលដែរ។ ការដេកគ្រប់គ្រាន់ ជាប់ទាក់ទងទៅនឹង រឿងល្អៗជាច្រើនទៀតដូចជា ការរក្សាទម្ងន់និង សម្ពាធឈាមអោយ នៅមានសុខភាពល្អ។

៧, ពង្រឹងដល់សុខភាពបេះដូង-សរសៃឈាម

ការសិក្សាថ្មីមួយ អ្នកវិទ្យាសាស្ត្របានរកឃើញថា ការរួមភេទជាប់ពាក់ព័ន្ធនឹង ជំងឺដាច់សរសៃឈាមខួរក្បាល។ គេបានតាមដានបុរសចំនួន ៩១៤នាក់រយៈពេល ២០ឆ្នាំ។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ការរួមភេទពីរដងឬច្រើនដង ក្នុងមួយសប្តាហ៍អាចកាត់ បន្ថយការប្រឈមនឹងជំងឺ គាំងបេះដូងឬដាច់សរសៃ ឈាមខួរក្បាលទៅលើបុរស ទាំងនោះបានពាក់កណ្តាលនេះ បើយើងប្រៀបធៀបជាមួយ អ្នកដែលរួមភេទតិចជាង ម្តងក្នុងមួយខែ។

៨, កាត់បន្ថយការប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាត

ភាពមិនប្រក្រតីទាក់ទងនឹង ក្រពេញប្រូស្តាតត្រូវបាន គេស្គាល់ថាបង្កឡើង ដោយកាកសំណល់មិនល្អនៅ ក្នុងទឹករំអិលពីក្រពេញនេះ។ ការរួមភេទជាទៀងទាត់ អាចជួយបញ្ចេញចោល នូវកាកសំណល់ដ៏មាន គ្រោះថ្នាក់ទាំងនេះបាន ហើយក៏ជួយការពារ ក្រពេញប្រូស្តាតពីជំងឺមហារីកដែរ។ យោងទៅតាមអ្នកស្រាវជ្រាវ បានអោយដឹងថា ការបាញ់ទឹកកាមច្រើនដង ជាពិសេសក្នុងចំណោម បុរសអាយុខ្ទង់២០ឆ្នាំប្រហែល ជាកាត់បន្ថយ ការប្រឈមនឹងជំងឺ មហារីកក្រពេញប្រូស្តាត បាននៅថ្ងៃក្រោយ។ ការសិក្សាមួយផ្សេងទៀត បានរកឃើញថា ការដែលឧស្សាហ៍បាញ់ ទឹកកាមបាន២១ដង ឡើងទៅក្នុងមួយខែ ត្រូវបានចាត់ទុកថាបន្ថយការ ប្រឈមនឹងជំងឺមហារីក ក្រពេញប្រូស្តាត លើមនុស្សចាស់ នេះបើយើងប្រៀធៀប ទៅលើមនុស្សដែល បាញ់ទឹកកាមតិចជាង ៤ទៅ៧ដងក្នុងមួយខែ។

៩, ជួយក្នុងការសម្រកទម្ងន់ និងអោយរាងកាយមានភាពសមសួន

ខណៈពេលដែលអ្នក មិនចង់ហាត់ប្រាណដោយ លើកដុំដែកដើម្បីសម្រកទំនង់នោះ ការរួមភេទជាទៀងទាត់ អាចជួយអ្នកបាន។ ការរួមភេទបាន ៣០នាទី អាចដុតកាឡូរីបានចាប់ពី ៨៥ឡើងទៅក្នុងខ្លួនរបស់យើង។ ស្តាប់ទៅវាប្រហែលជា មិនមានអ្វីច្រើនណាស់ណានោះទេ ប៉ុន្តែការរួមភេទ៤២ ដងដោយម្តងៗ ចំនួន ៣០នាទីវិញ វានឹងអាចដុត៣៥៧០កាឡូរី ដែលវាច្រើនគ្រប់គ្រាន់ក្នុង ការសម្រកទម្ងន់បាន ០,៤៥គីឡូក្រាមដែរ។ ការរួមភេទក៏ជួយបង្កើន អោយមានការផលិត អ័រម៉ូនតេសស្តូស្ទើរ៉ូន ដែលវាមានតួរនាទីធ្វើអោយឆ្អឹង និងសាច់ដុំរឹងមាំ។

១០, ជួយបង្កើតអ័រម៉ូន តេសស្តូស្ទើរ៉ូន និងអេសស្ត្រូជេន

ការរួមភេទជាទៀងទាត់ ជួយបង្កើនទាំងអ័រម៉ូនតេស្តូស្តេរ៉ូនផង និងអេសស្ត្រូជេនផង នៅលើមនុស្សទាំង ពីរភេទ។ តេសស្តូស្ទើរ៉ូនគឺជាអ្នកបង្កើត អោយមានចំណង់ផ្លូវភេទ លើបុរសហើយក៏វាកាន់តែ ខ្លាំងណាស់ដែរចំពោះស្ត្រី។ ក្រៅពីបង្កើតចំណង់ផ្លូវភេទ របស់អ្នកហើយនោះតេសស្តូស្តេរ៉ូន ជួយបង្កើនកម្លាំងដល់ឆ្អឹង និងសាច់ដុំ។ វាក៏ជួយធ្វើអោយបេះដូង មានសុខភាពល្អនិងជំរុញ អោយកូឡេស្តេរ៉ុលដែល ល្អឡើងខ្ពស់ដែរ។ ចំពោះស្ត្រីការរួមភេទ ធ្វើអោយកម្រិតនៃអ័រម៉ូនអេសស្ត្រូជេន ឡើងកាន់តែខ្ពស់ដែល វាអាចការពារប្រឆាំងនឹង ជំងឺបេះដូងបាន។ អេស្ត្រូជេនធ្វើអោយស្ត្រីចង់ស្ទាប ចង់ប៉ះនិងចង់មានអារម្មណ៍ រ៉ូមែនទិច ហើយចំណែកឯតេសស្តូស្ទើរ៉ូនវិញ គឺជាអ្នកបង្កើតអោយមាន សម្រើបផ្លូវភេទ។ អេសស្ត្រូជេនក៏មានតួរនាទី ដ៏ធំមួយលើការបង្កើត ក្លិនលើរាងកាយរបស់មនុស្សស្រី។

ការរួមភេទដ៏ល្អនិងប្រកប ដោយសុខភាពជាមួយ មនុស្សដែលអ្នកស្រលាញ់ គឺផ្តល់នូវអត្ថប្រយោជន៍។ ការបរបោសអង្អែល ការអោបនិងការបីត្រកង ជួយបង្កើតអារម្មណ៍ ដល់ក្តីស្រលាញ់ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់។ រាល់ការបង្ហាញនូវសេចក្តី ស្រលាញ់និងអារម្មណ៍នៃ ភាពស្និទ្ធស្នាលទាំងអស់ជួយធ្វើអោយ របួសនានាឆាប់បាន ជាសះស្បើយ។ ដូច្នេះការរួមភេទជាមួយ នឹងការស្ទាប និងការបរបោសអង្អែល ដោយសេចក្តីស្នេហាធ្វើ អោយបានអត្ថប្រយោជន៍ជាសុខភាព៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល