វិទ្យាសាស្រ្ត៖ បន្ទាប់ពីការសិក្សាស្រាវជ្រាវ អំពីលំហអាកាស អស់រយៈពេលជាច្រើនទសវត្សរ៍ ហេតុអ្វីបានជា ក្រុមអ្នកវិទ្យាសាស្រ្តនៅតែបន្តគិតថា ភពអង្គារអាចក្លាយជាភពផែនដី ទី២ ដែលអាចឲ្យមនុស្ស រស់នៅបានដូចជា ភពផែនដីដែរ?

ជាមួយគ្នានេះដែរ ភ្នាក់ងារអវកាសណាសា បានធ្វើការបញ្ចូនយានជាច្រើនគ្រឿង ដើម្បី បំពេញបេសកកម្ម សិក្សា អំពីភពអង្គារ ដោយទិន្នន័យ ព្រមទាំងរូបភាពជាច្រើន ត្រូវបានបញ្ចូន ទៅឲ្យក្រុមអ្នកវិទ្យាសាស្រ្តដើម្បីសិក្សាបន្ថែម និងធ្វើការតាមដានភពក្រហមដ៏ អាថ៌កំបាំងមួយនេះ ។

ជាក់ស្តែង ក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានរកឃើញភស្តុតាងជាច្រើន ដែលអាចធ្វើឲ្យ ពួកគេធ្វើការរំពឹងទុកថា ភព អង្គារអាចឲ្យមានជីវិតរស់នៅបាន ដោយនៅក្នុងនោះ មានដូចជាការរកឃើញប្រភពទឹកហូរកាត់ផ្ទៃភពអង្គារ ជា ដើម ព្រមទាំងការគ្រោងស្តារ ភពអង្គារឡើងវិញ ដើម្បីក្លាយជាផ្ទះទីពីរសម្រាប់មនុស្ស ។

ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្ត នៅតែបន្តសិក្សាបន្ថែម អំពីភពអង្គារនេះ ដោយ ភ្នាក់ងារអវកាសណា សា មានគម្រោងបញ្ជូនមនុស្ស ដើម្បីទៅសិក្សាស្រាវជ្រាវផ្ទាល់នៅទីនោះផងដែរ នៅរយៈពេល ១៥ឆ្នាំទៀត ។ មូលហេតុតែមួយគត់ ដែលត្រូវទៅរស់នៅភពអង្គារ នៅថ្ងៃអនាគតនោះ ក៏ព្រោះតែផែនដីសព្វថ្ងៃ មិនអាចទ្រទ្រង់ ជីវិតមនុស្សបានយូរទៀតទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល