CamNews

ការស៊ើបអង្កេត៖ អ្នកកាសែត BBC ពិតជាបានសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក

(តួកគី)៖ យោងតាមរបាយការណ៍ស្រាវជ្រាវ និងស៊ើបអង្កេតបានឲ្យដឹងថា អ្នកកាសែត BBC ឈ្មោះ Jacqueline Sutton ភេទស្រី វ័យ​៥០ឆ្នាំ ពិតជាបានចង-ក នៅក្នុងបន្ទប់ទឹកនៃអាកាសយានដ្ឋាន​មួយ​នៅក្នុង​ប្រទេសតួកគី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី១៣ ខែកក្កដា។

លោកស្រី Sutton ត្រូវបាន​គេប្រទះឃើញចង-ក​ សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក នៅអាកាសយានដ្ឋាន Ataturk Airport ក្នុងទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ មូលហេតុដែលនាំឲ្យលោកស្រី Sutton ត្រូវបានគេរកឃើញ​ថា ដោយសារតែ​​គាត់បានខកខាតជើងយន្តហោះ ពីទីក្រុងអ៉ីស្តង់ប៊ុល ទៅកាន់ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី២១ ខែ​តុលា ឆ្នាំ២០១៥។

មុនពេលកើតហេតុ លោកស្រី Sutton បានប្រាប់បុគ្គលិកបម្រើការងារនៅក្នុងអាកាសយានដ្ឋានថា គាត់មិន​មាន​លុយទិញ​សំបុត្រយន្តហោះថ្មីនោះទេ ហើយមូលហេតុដែលនាំឲ្យគាត់ខកខាននោះគឺដោយសារតែគាត់​បា​ន​ផឹកបៀរអស់ចំនួន ២កំប៉ុងនៅក្នុងកន្លែងរង់ចាំ ក្នុងអាកាសយានដ្ឋាន ហើយក្រោយមក ក៏មានអារម្មណ៍មិន​ស្រួល ក៏ចូលបន្ទប់ទឹក ប៉ុន្តែពេលចេញមកវិញ ស្រាប់តែយន្តហោះនោះ បានហោះចោលលោកស្រីបាត់។

ក្រោយពីកើតហេតុ បុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ បានប្រាប់ថា សំបុត្រយន្តហោះ​របស់​លោកស្រី Sutton ត្រូវបានលុបចោល ដោយលោកស្រីនឹងទិញសំបុត្រយន្តហោះថ្មី ប៉ុន្តែគេមិនបានឃើញ​លោក​ស្រី ទិញសំបុត្រថ្មីឡើយ។

ករណីនោះ ត្រូវបានក្រុមស៊ើបអង្កេត បើការស៊ើបអង្កេតរហូតមកដល់​ពេលនេះ ទើបប្រកាសលទ្ធផលនៃការ​ស៊ើបអង្កេត​ ដោយបានបញ្ជាក់ថា លោកស្រីពិតជាបានចង-ក សម្លាប់ខ្លួនមែន៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី