CamNews

Zlatan ត្រៀម​ចាក​ចេញ​ពី PSG ទៅ​កាន់​ទឹក​ដី​អង់គ្លេស ក្នុង​ក្លឹប Man Utd វិញ

(ប៉ារីស)៖ កីឡាករខ្សែប្រយុទ្ធដ៏មុតស្រួច Zlatan Ibrahimovic របស់ក្លឹប Paris Saint Germain កំពុងស្ថិតយ៉ាងប្រកៀកក្នុង​ការ​ចាក​ចេញ​ពី​ទឹក​ដី​ប្រទេស​បារាំង ទៅកាន់អង់គ្លេសវិញក្នុងក្លឹប Manchester United ក្រោយពេលកិច្ច សន្យាកីឡាករស៊ុយអែតខាងលើ នឹងផុតកំណត់នៅខែមិថុនាបំណាច់រដូវកាលនេះ ។

សារព័ត៌មាន BBC បានផ្សាយថា កីឡាករប្រធានក្រុមជម្រើសជាតិស៊ុយអែត វ័យ៣៤ឆ្នាំខាងលើនេះ កំពុងតែមានទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង Man Utd ក្រៅពីនេះ ក៏មានក្លឹបលេងនៅក្របខណ្ឌ Major League Soccer របស់អាមេរិកផងដែរ តែអាចនឹងមកបិសាចក្រហមច្រើនជាង ។

អតីតកីឡាករក្លឹប AC Milan របស់អ៊ីតាលីបានឲ្យដឹងថា “នៅពេលនេះ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងមិនបន្តលេងនៅក្នុងក្លឹប PSG នា​រដូវ​កាល​ក្រោយ​ទៀត​ទេ ដោយ​កិច្ច​សន្យា​ចាស់​នៅ​ទីនេះ​នៅ​សល់​តែ​១ខែ​កន្លះទៀតប៉ុណ្ណោះ ។ ប្រសិនបើគេ ធ្វើរូបសំណាកខ្ញុំ ជំនួស Eiffel Tower ខ្ញុំនឹងនៅទីនេះបន្តទៀត តែមិនអាចទេ” ។

ទន្ទឹមនឹងនោះដែរ ប្រធានក្លឹបជើងឯកបារាំងលោក Nasser Al-Khelaifi បានបញ្ជាក់ដែរថា “យើងចង់បាន Zlatan បន្ត​លេង​នៅ​ទី​នេះ​ទៀត គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ ហើយ​យើង​ក៏​មាន​គម្រោង​ពិភាក្សាជាមួយគាត់ដែរ ថាគាត់ចង់បានអ្វីពិត ប្រាកដ ដើ់ម្បីជំរុញឲ្យគាត់ព្រមនៅលេងនេះទៀត” ។

Zlatan ដែលស៊ុតបញ្ចូលទីបាន៤គ្រាប់ និងរកបានគ្រាប់ហ៊ែកទ្រីក កាលពីសប្តាហ៍មុនបានរកគ្រាប់បាល់ស៊ុត​បញ្ចូល​ទី​សរុប​បាន​២៧​គ្រាប់ ពី​ការ​ចូល​លេង​បាន​២៤ប្រកួត​នា​រដូវកាលនេះ ជាមួយនឹងជួយក្រុមការពារតំណែងជើងឯក PSG រកបាន១០២ពិន្ទុនាំមុខដាច់កំពូលតារាងតែម្តង ក្រៅពីបានជួយ Paris ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ Champions League ក្រោយទម្លាក់ Chelsea ៤-២ ទាំងពីរជើងរួចមក ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី