បង្គន់គឺជាកន្លែងប្រមូលផ្តុំ នូវជាតិកខ្វក់ជាច្រើន ជាពិសេស កាកសំណល់ចេញពី ខ្លួនមនុស្សតែម្តង។ ដូច្នេះហើយទើបធ្វើឱ្យបង្គន់មិនក្លិនមិនល្អ ប្រសិនបើ អ្នកមិនឧស្សាហសំអាតវាឱ្យបានញឹកញាប់នោះ ទេ បង្គន់ស្អាត ក៏ជាផ្អែកមួយដ៏សំខាន់ និង ចំបាច់បំផុតរបស់មនុស្សគ្រប់រូប តែងតែត្រូវការប្រើប្រាស់ វាជា រៀងរាល់ថ្ងៃ។ ដូច្នេះ ដើម្បីឱ្យបង្គន់ដែលអ្នកប្រើប្រាស់រាល់ថ្ងៃ មានក្លិនក្រអូប មានបរិយាកាស ល្អ និង ស្អាតនោះ សូមអ្នកព្យាយាមអនុវត្តតាមវិធីងាយៗ មួយចំនួន ខាងក្រោមនេះ។

ម្ស៉ៅ baking soda៖ សូមចាក់ម្ស៉ៅ baking soda ចូលទៅក្នុងបង្គន់របស់អ្នក ១ ឬ ២ ពែង ព្រោះ ម្ស៉ៅ baking soda មានសារធាតុម្យ៉ាង ដែលអាចជួយបំបាត់ និង កំចាត់ក្លិនមិនល្អ នៅក្នុងបង្គន់បាន យ៉ាងងាយ ស្រួល ឬ កាកសំណល់ដែលមាននៅជាប់ក្នុងបង្គន់ និង ជួយឱ្យបង្គន់របស់អ្នកមានក្លិនល្អ ឡើងវិញ។

សូមបញ្ជាក់ថា៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប។

ទឹកខ្មេះ៖ សូមប្រើទឹកខ្មេះ ១ ឬ ២ ពែង ចាក់ទៅក្នុងបង្គន់របស់អ្នក វានឹងជួយបំបាត់អាក្រក់ និង កាត់ កាកសំណល់មិនល្អ នៅជាប់បង្គន់ចេញ ដែលជាហេតុធ្វើឱ្យបង្គន់របស់អ្នកមានក្លិនមិនល្អ។

ក្រូចឆ្មារ៖ គឺជាឱសថធម្មជាតិ ដ៏មានប្រសិទ្ធិបំផុត ក្នុងការកំចាត់ក្លិនអាក្រក់ផ្សេងៗ ជាពិសេស គឺក្លិន មិនល្អ ដែលមាននៅក្នុងបង្គន់តែម្តង ដោយប្រើទឹកក្រូចឆ្មារស្រស់ ១ ឬ ២ ពែង ចាក់ទៅក្នុងបង្គន់ របស់អ្នក ដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃនោះ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ehow