CamNews

រយន្តដឹកត្រី​ បុករបាំងដែក ពុះចែកទ្រូងផ្លូវ បាក់អស់ជិត ២០ផ្ទាំង ចាក់ត្រីពេញផ្លូវ

ភ្នំពេញៈ របាំងពុះចែកទ្រូងផ្លូវ ប្រមាណជាជិត ២០ផ្ទាំង ត្រូវបានដាច់ និងដួលរាបដល់ដីដោយ
សារតែអ្នក បើកបរ រយន្តកូរ៉េដឹកត្រីពេញមួយគ្រឿង ងោកមួយភាំង ជ្រុលទៅបុករួចហើយផ្អៀង
ដេកនឹងដី ចាក់ត្រីរេលពេញផ្លូវ ចំណែកឯរថយន្ត រងការខូចខាតយ៉ាងដំណំ និងអ្នកបើកបររង
របួសបន្តិចបន្តួច និងព្រូរថយន្តម្នាក់ពុំមានរងរបួសនោះទេ ហេតុការណ៍នេះកើតឡើង កាលពីវេ
លាម៉ោង២និង២៥នាទីយប់ ឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវ
សហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកគារ ពណ៌ទឹកប៊ិច ប្រភេទ២តោនកន្លះ ពាក់ស្លាកលេខភ្នំ
ពេញ 2T-4921 ដឹកត្រីជាច្រើនប្រភេទពេញតែម្តង ចំណែកឯអ្នកបើកបរនិងព្រូ ពុំត្រូវបានគេស្គាល់
ឈ្មោះនោះទេ ដោយម្នាក់អ្នក បើកមានអាយុប្រហែល ៣០ឆ្នាំជាង និងព្រូប្រហែលជាជាង២០ឆ្នាំ ។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុរថយន្តបើកបរ ក្នុងទិសដៅពីកើតទៅលិច ដោយបើក
ក្នុងល្បឿន លឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតជ្រុល ទៅបុករះរបាំងដែកពុះចែកទ្រូង
ផ្លូវ បណ្តាលឲ្យបាក់ ដាច់ ដួលរាបដល់ដីអស់ចំនួន ១៨ផ្ទាំង រួចក៏ប្រាស់ដេកផ្អៀងខ្លួន ចាក់ត្រីរេល
ពេញផ្លូវ ធ្វើឲ្យរថយន្តរងការខូច ខាតយ៉ាង ដំណំ ចំណែកឯអ្នកបើកបរ គ្រាន់តែរងរបួសបន្តិចបន្តួច
ប៉ុណ្ណោះ ។

បើកតាម អ្នកបើកបររថយន្ត បាននិយាយដោយមិនបញ្ចេញឈ្មោះថា ត្រីនេះត្រូវបានគេដឹកចេញ
មកពីម្តុំ គីឡូ ម៉ែត្រ លេខ៤ ក្នុងសង្កាត់ព្រែកព្នៅ ក្នុងគោលបំណង យកទៅលក់នៅផ្សារកំពង់ស្ពឺ
ប៉ុន្តែពេលបើកមកដល់ ចំណុចកើតហេតុ ដោយសារអត់ងងុយ ក៏ងោកមួយភាំង ទើបបណ្តាលឲ្យ
ជ្រុលទៅបុករបាំងដែក ពុះចែកទ្រូងផ្លូវ យ៉ាងដូច្នេះទៅ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកត្រីនេះ បើកបរ
ក្នុងល្បឿន លឿនបង្គួរ ដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងដែក ពុះចែកទ្រូងរួចផ្អៀង
មួយចំហៀង ដេកនឹងដី ចាក់ត្រីពេញផ្លូវតែម្តងទៅ  ប៉ុន្តែសំណាងល្អណាស់ ដោយខណៈនោះស្ងាត់
គ្មានអ្នកដំណើរ ពុំបណ្តាលឲ្យមាន គ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ភ្លាមៗនគរបាលចរាចរខណ្ឌមក
ដល់ជួយសម្រួលចរាចរ រួចហើយរថយន្តបាន យកទៅរក្សាទុក នៅសាលារាជធានីដើម្បីដោះស្រាយ
គ្នាទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល