CamNews

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

(ពិភពលោក)៖ ថ្មីៗនេះ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes Magazine បានចេញផ្សាយនូវរបាយការណ៍មួយ ស្ដីអំពីកំពូល មហាសេដ្ឋីទាំង១០រូប នៅក្នុងពិភពលោក ដែលមានទ្រព្យ​សម្បតិ្តច្រើនជាងគេបំផុត ក្នុងនោះ លោក Bill Gates នៅតែរក្សាបាន តំណែងជាកំពូល​មហាសេដ្ឋីដដែល។

០១- លោក Bill Gates សហស្ថាប​និកក្រុមហ៊ុន Microsoft - ៧៧,៦ពាន់លាន​ដុល្លារ​អាមេរិក

លោក Bill Gates បានបង្កើតក្រុមហ៊ុន Microsoft ឡើងនៅឆ្នាំ ១៩៧៥ ដោយបាន​សហការជាមួយនឹង​លោក Paul Allen ដោយទទួលបានជោគជ័យយ៉ាងខ្លាំង​នៅឆ្នាំ ១៩៨៧ ហើយនៅឆ្នាំនោះផងដែរ ដែលទស្សនាវដ្ដី Forbes បានចេញផ្សាយឈ្មោះ លោក Bill Gates ជាមហាសេដ្ឋី នៅក្នុងចំណោមមនុស្ស ១០០នាក់ផ្សេងទៀត។ ដោយសារតែរវល់នឹងការមនុស្សធម៌ លោក Gates បានបោះបង់តំណែងនាយកប្រតិបត្តិ, ប្រធានក្រុមប្រឹក្សាភិបាល និង​តំណែងផ្សេងៗនៅក្នុងក្រុមហ៊ុន Microsoft ដោយទុកត្រឹមតែ​តំណែងមួយប៉ុណ្ណោះគឺ​ ទីប្រឹក្សាផ្នែកបច្ចេកវិទ្យា។

០២- លោក Amancio Ortega មហាសេដ្ឋីអាជីវកម្មអេស្ប៉ាញ - ៧៣,៧ពាន់លានដុល្លារ​អាមេរិក

ជាកំពូលមហាសេដ្ឋីលំដាប់ទី២ ដែលមានលុយប្រកៀកប្រកិតគ្នាជាមួយនឹងលោក Bill Gates កំពូលមហាសេដ្ឋីអាមេរិក។ លោក Ortega ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Fashion មួយរបស់អេស្ប៉ាញ ដែលមានឈ្មោះថា Inditex Fashion Group ប៉ុន្តែស្លាកសញ្ញាដែលល្បីឈ្មោះជាងគេ សម្រាប់ក្រុមហ៊ុននេះគឺ Zara។

០៣- លោក Warren Buffett -​ ៦៥,៦ពាន់លានដុល្លារអាមេរិក

លោក Buffett ត្រូវបានគេស្គាល់ថា ជាវិនិយោគិនទទួលបានជោគជ័យបំផុតនៅលើពិភពលោក។ បច្ចុប្បន្នមហាសេដ្ឋីអាមេរិកម្នាក់នេះ គឺជា​ប្រធានក្រុមប្រឹក្សាភិបាល និង​នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ដោយក្នុងនោះ លោកក៏ជាម្ចាស់ភាគហ៊ុនធំជាងគេ ផងដែរ នៅក្នុងក្រុមហ៊ុនមួយនេះ។

០៤- លោក Jeff Bezos ជាសហគ្រិន និងវិនិយោគិន​អាមេរិក - ៦៣,៩ពាន់លានដុល្លារអាមរិក

លោក Jeff Bezos ត្រូវបានគេទទួលស្គាល់ថាជា សហគ្រិន និងវិនិយោគិនវ័យក្មេងផ្នែក​បច្ចេកវិទ្យា។ លោក Bezos គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon.com ដែលជាក្រុមហ៊ុនលក់ទំនិញធំជាងគេបំផុតតាមប្រព័ន្ធអនឡាញ។ Amazon.com មិនត្រឹមតែលក់ទំនិញអនឡាញប៉ុណ្ណោះទេ វាក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយផងដែរ ដែលផ្ដល់សេវាកម្ម ជាច្រើនទាក់ទងនឹងវិស័យ បច្ចេកវិទ្យា។

០៥-លោក Carlos Slim Helu មហាសេដ្ឋីទូរគមនាគមន៍ម៉ិចស៊ីកូ - ៥២,៥ពាន់​លាន​ដុល្លារអាមេរិក

លោក Carlos Slim Helu បច្ចុប្បន្នជា​ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ Telmex និង America Movil ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេ​បំផុត នៅតំបន់អាមេរិកឡាទីន។ លោក Carlos ក៏បានគេដឹងថា ជាម្ចាស់ភាគហ៊ុន​​ធំៗ​នៅក្រៅប្រទេសជាច្រើនទៀត ប៉ុន្តែប្រភពចំនួនធំ​បំផុត គឺក្រុមហ៊ុនទូរគមនាគមន៍ទាំងពីរខាងលើ។

០៦- លោក Larry Ellison ជាពាណិជ្ជករអាមេរិកាំង - ៥១,៣ពាន់លានដុល្លារអាមេរិក

លោក Larry Ellison គឺជាសហស្ថាបនិកក្រុមហ៊ុន Oracle Corporation (Oracle ) ដែលបានលាឈប់ពីតំណែងនាយកប្រតិបត្តិនៅឆ្នាំ ២០១៤ និងបច្ចុប្បន្នជា​ប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងជាប្រធានបច្ចេកវិទ្យា (CTO) ដោយទទួលបានប្រាក់​បៀវត្សរ៍ប្រចាំឆ្នាំ ៦៣,៦លានដុល្លារអាមេរិក (ឆ្នាំ២០១៥)។

០៧- លោក Mark Zuckerberg កំពូលមហាសេដ្ឋីវ័យក្មេងជាងគេបំផុត - ៥០,៥ពាន់លានដុល្លារអាមេរិក

លោក Mark ជាសហស្ថាបនិក​ និងជានាយកប្រតិបត្តិបណ្ដាញសង្គមយក្ស Facebook ដែលបច្ចុប្បន្នមានអ្នកប្រើជាង ១,៦ពាន់ លាននាក់។ លោក Mark បានសម្រេចចិត្តទទួលយកប្រាក់បៀវត្សរ៍ត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង១ឆ្នាំ ប៉ុន្តែលោកគឺជាម្ចាស់ ភាគហ៊ុនធំរបស់ Facebook ដែលតាមរបាយការណ៍របស់ Business Insider បានឲ្យដឹងថា បច្ចុប្បន្ន Mark កាន់កាប់ហ៊ុនរបស់ Facebook ជាង៤០ភាគរយ។

០៨-លោក Michael Bloomberg ជាពាណិជ្ជករអាមេរិកាំង - ៤៧ពាន់លានដុល្លារអាមេរិក

លោក Michael Bloomberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ព្រមទាំងជា​ម្ចាស់​ក្រុមហ៊ុន  Bloomberg L.P. ដែលជាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ និង​វិភាគទិន្នន័យហិរញ្ញវត្ថុ​សកល។ លោក Michael ធ្លាប់ឡើងកាន់តំណែងជា​អភិបាលក្រុងញូវយ៉ក ទី១០៨ ហើយកាលពីឆ្នាំ ២០១៥ ធ្លាប់ធ្លាយព័ត៌មានមកថា លោកចង់ចូលរួមប្រកួតប្រជែង បេក្ខភាពប្រធានាធិបតីអាមេរិក​ឆ្នាំ ២០១៦ ប៉ុន្តែ​ដំណឹងមួយនេះ ត្រូវបានលោកចេញមុខមកច្រានចោល។

០៩- លោក Charles Koch - ៤៤,៣ពាន់លានដុល្លារអាមេរិក

លោក Charles និងប្អូនប្រុសឈ្មោះ  David Koch បានបង្កើតក្រុមហ៊ុន Koch Industries ឡើយក្នុងឆ្នាំ១៩៤០ ដោយបច្ចុប្បន្នលោកគឺជា សហម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជា​នាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ។

១០) លោក David Koch - ៤៤,៣ពាន់លានដុល្លារអាមេរិក

លោក David គឺជាប្អូនប្រុសបង្កើតរបស់លោក Charles ដោយបានង្កើតនូវក្រុមហ៊ុន Koch Industries ជាមួយគ្នា ដោយក្នុងនោះលោក David ជាអនុប្រធានប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុន ៤២ភាគរយនៃក្រុមហ៊ុនមួយនេះ ខណៈដែលបងប្រុសរបស់លោក​ក៏មានហ៊ុន ៤២ភាគរយដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ហ្រេ្វសញូវអាស៊ី