CamNews

ឆាកប្រយុទ្ធ រវាងអ្នករត់ម៉ូតូកង់៣ នឹងអ្នករត់ម៉ូតកង់៣ នៅផ្សារដេប៉ូ លើកខ្ទះខ្លាញ់ក្ដៅ ជះត្រូវអ្នកដំណើរ

ភ្នំពេញ៖ អធិការនគរបាល ខណ្ឌទួលគោក លោកវរៈសេនីយ៍ឯក ហ៊ុន សុធី បានឲ្យដឹងថា នៅវេលា ម៉ោង៤៖០០នាទី រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ មានករណីទំនាស់មួយ បង្ករឡើងដោយ ជនល្មើស ឈ្មោះ ចាន់ សឿន ភេទប្រុស អាយុ៣២មុខរបរ រត់កង់៣ មានលំនៅផ្ទះលេខ៤២E សង្កាត់ផ្សារដេប៉ូទី២ និងគូទំនាស់ ឈ្មោះ សំ ម៉ាលីន ភេទប្រុសអាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់៣ មានលំនៅផ្ទះជួលមុខផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឈានដល់ការប្រតាយប្រតប់គ្នា និងលើកខ្ទះខ្លាញ់ អ្នកលក់នាំក្បែរនោះ ជះបណ្តាលឲ្យរងរបួសអ្នកដំណើរ៥នាក់។

លោកអធិការនគរបាលបានបញ្ជាក់ទៀតថា ដើមហេតុដំបូង គឺឈ្មោះ ចាន់ សឿន បានគប់កែវកាហ្វេ ជ័ររំលងក្បាល ឈ្មោះ សំ ម៉ាលីន ហើយនាំឲ្យ ឈ្មោះ សំ ម៉ាលីន ដែលជាអ្នករត់ម៉ូតូកង់៣ ដូចគ្នានោះ ខឹងបាន ជជែកគ្នា និងប្រតាយប្រតប់គ្នា ហើយក៏នាំឲ្យ ឈ្មោះ ចាន់ សឿន ទាញខ្ទះខ្លាញ់នំប៉ោងក្បែរនោះ ជះទៅលើ ឈ្មោះ សំ ម៉ាលី និងបណ្ដាលឲ្យត្រូវអ្នកដំណើររងរបួស ៥នាក់ ត្រង់ចំណុចកើតហេតុ លើចិញ្ចើមថ្នល់ មុខផ្សារដេប៉ូ។ យ៉ាងណាក៏ដោយ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីកសាង សំណុំរឿងតាមនីតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល