CamNews

រថយន្តស៊េរី ទំនើប៣គ្រឿង បុកបន្តកន្ទុយគ្នា មានរថយន្តស៊េរី ទំនើបជាច្រើនទៀត មកអន្តរាគមន៍ ធ្វើឲ្យផ្អើល

ភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបង្កឲ្យមាន ការភ្ញាក់ផ្អើល ស្ទើរពេញ រាជ ធានីភ្នំពេញ ដោយសារតែ រថយន្តស៊េរីទំនើប ៣គ្រឿង បើកបុកបន្ត កន្ទុយគ្នា រងការខូចខាត ហើយក្រោយកើតហេតុមាន រថយន្តស៊េរីទំនើប ជាច្រើនគ្រឿងទៀត មកអន្តរាគមន៍ស្វែងស្វាង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២១ និង ៣០នាទីយប់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅចំណុច ជិតទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា  ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេត ឃើញ បុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក រេនរ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2V 0709 ធ្វើដំណើរចេញពីផ្សារ ស៊ិនី ឡើងមកឆ្លងកាត់ ផ្លូវសហព័ន្ធរុស្ស៊ី ក៏ត្រូវយុវជនម្នាក់ដែលកំពុង បើកបររថយន្តរេនរ៉ូវែ ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកស្រីស្នេហ៍ម្នាក់ ធ្វើដំណើរយ៉ាងលឿន តាម ផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើតបានជ្រុលបុករថយន្ត រេនរ៉ូវែ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V 0709 ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ ទាំងស្រុង។ ហើយរថយន្តរេនរ៉ូវែគ្មានស្លាកលេខ នៅមិនទាន់អស់ល្បឿនបានបន្តជ្រុលបុក រថយន្តមែកសឺ ដេស កូនកាត់ពណ៌ខ្មៅ មួយគ្រឿងដែលបែកកង់ចតនៅខាងមុខទាំងកម្រោល បណ្តាលឲ្យគៀប ជាប់គ្នារងការខូចខាត ស្ទើទាំងស្រុង ។

ក្រោយកើតហេតុម្ចាស់ រថយន្តទាំង ៣គ្រឿង បានទូរស័ព្ធអន្តរាគមន៍ ហៅបងប្អូនសុទ្ធតែមាន ជិះរថយន្ត ស៊េរីទំនើប ជាច្រើនគ្រឿងមកឈប់ ពេញផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចកើតហេតុ បង្កការកក់ស្ទះ ភ្ញាក់ផ្អើលដល់ អ្នកដំណើរ នឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ ភ្លាមៗផង ដែរ ។ សមត្ថកិច្ចបញ្ជាក់ថាទាក់ទិននឹងគ្រោះថ្នាក់ នេះសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយ នគរបាលជំនាញវាស់វែង ស្ទូចយករថយន្តទាំង ៣គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា រង់ចាំដោះស្រាយនាពេលក្រោយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល