CamNews

នាយ ចឺម អស់​​សំណើច​​នឹង​​​ព័ត៌​មាន​​ថា ខ្លួន​​​ខូច​ចិត្ត​​​ខ្លាំង​​ពេល នីឡា ភ្ជាប់​​ពាក្យ​​​ជា​​មួយ

(ភ្នំពេញ)៖ ខណៈដែលពិធីភ្ជាប់ពាក្យ របស់តារាកំប្លែងវ័យ១៧ឆ្នាំ ត្រូវជាកូនស្រីរបស់លោក ​សុវ​ណ្ណ ឫ​ទ្ធី ហៅ​ តា​វ៉ិ​ច​ទ័​រ ប្រ​ធាន​​ផលិត​កម្ម​​វិធី​​កម្សាន្ត​​របស់​ទូរ​ទស្សន៍ CTN គឺកញ្ញា វ៉ាន់ នីឡា ទើប​តែត្រូវបានបញ្ចប់កន្លងផុតទៅ បាន​១​ថ្ងៃ​នោះ ស្រាប់​តែ​ផ្ទុះ​ដំណឹង​ថា តារាកំប្លែងប្រុសរួមក្រុម គឺនាយ ចឺម ហាក់មានអារម្មណ៍ខូចចិត្ត ព្រោះតែដៃគូសម្តែងដ៏ស័ក្តិសម វ៉ាន់ នីឡា បើកបេះដូង​ព្រម​ភ្ជាប់ពាក្យ ជាមួយ​ប្រុសរបស់ថៅកែល្ខោនបាសាក់ ភី សុគន្ធី ​ចោលខ្លួន។ ជាពិសេស គឺដំណឹងក្នុងបណ្ដាញសង្គម Facebook ។

ជាមួយការបែបធ្លាយដំណឹង ដ៏រសើបនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានការបង្ហោះចែករំលែករូបភាពនាយ ចឹម ភ្ជាប់​ជា​មួយ​ឃ្លីប​វីដេអូ​ចម្រៀង​បទ​របស់​នាយ មានចំណងជើងថា «ពុកអើយម៉ែអើយ នាងការចោ​លខ្ញុំហើយ» ដោយ​ប្រែ​ក្រឡាស់​ដាក់​ចំណង​ជើង​ថ្មី​ថា «បទ​ថ្មី​កំពុង​ល្បី​ពេញ​ហ្វេស​ប៊ុក៖ វីដេអូ​ថ្មី​បទ ពុក​អើយ​ម៉ែ​អើយ នីឡា ភ្ជាប់​ពាក្យ​ចោល​ខ្ញុំ​ហើយ»។ មិនតែប៉ុណ្ណោះ ក៏​មាន​ការ​បង្ហោះ​រូប​ប្រៀ​ប​​ធៀ​ប​គ្នា​រវាង នីឡា ថត​​ជា​​មួយ​​នាយ ចឺម និង​​​រូប​​ភាព នីឡា ក្រាប​ផ្ទឹម​ចង​ដៃ​​ជា​មួយ​អនាគត​ស្វា​មី លោក ផន រស្សី ថាតើរវាងអ្នកទាំងពីរ​ នរណាស័ក្តិសមជាមួយ វ៉ាន់ នីឡា ជាង​?

ឆ្លើយតបនឹងការលើកឡើង​ខាងលើនេះ តារាកំប្លែងវ័យក្មេងនាយ ចឺម បានថ្លែងប្រាប់គេហទំព័​រ Khmertalking នៅរសៀលថ្ងៃទី២០ ខែឧសភា  នេះទាំងអស់សំណើចថា «មានរឿងចឹងមកពីណា បង …! (សើច) ចេះតែដុតខ្ញុំ​ហើ​យ អត់ដែលដឹងអីផង។ ផ្ទុយទៅវិញខ្ញុំមានតែសប្បាយចិត្ត ដែលប្អូនបានភ្ជាប់ពាក្យបែបនេះ ..!»។

នាយ ចឹម បានបញ្ជាក់ទៀតថា «គ្មានរឿងហ្នឹងកើតឡើងទេ រវាងខ្ញុំនិង​នីឡា គឺរាប់អានគ្នាចាត់ទុកដូចជាប្អូនស្រីបង្កើតចឹង! ដោយ​សារ​យើង​លេង​​កំប្លែង ជា​មួយ​គ្នា​មានរយៈពេល៦ឆ្នាំមកហើ​យ។ ដូច្នេះអ្វីៗគឺស្រឡាញ់រាប់អានគ្នា មិន​ខុស​ពី​បង​ប្អូន​នោះ​ទេ។ ចំណែករឿងដែលគេថា ខ្ញុំអត់ចិត្ត​ឬខូចចិត្តនោះ វាមិនពិតទាល់តែសោះ ហើយ​ក៏​សង្ឃឹម​ថា ទស្សនិក​ជន​ឈប់​មាន​ការ​យល់​ច្រឡំ និងដាក់ការសង្ស័យបែបនេះ មកលើខ្ញុំទៀត..!»។

ជាមួយនឹងការបញ្ជាក់ដូច្នេះ នាយ ចឹម ក៏បាននិយាយលក្ខណៈលេងសើចថា «រាល់ថ្ងៃនេះ មនុ​ស្ស​សុភាពអស់ត្រឹម ចឺម នេះ​ហើយ​គឺ​នៅ​ស្ស៊ីន​ល្អ​ទាំង​អស់ (ភាព​បរិសុទ្ធ)…។ ​ម្យ៉ាងទៀតសូម​ផ្តាំប្រាប់កញ្ញាផងថា ចឺម នៅកំលោះបរិសុទ្ធ មិនទាន់អស់ភាពស្ស៊ននៅឡើយទេ (សើច) …!»។

សូមបញ្ជាក់ថា តារាកំប្លែងវ័យក្មេង របស់ស្ថានីយទូរទស្សន៍ CTN ស្ថិតក្នុងក្រុមនាយ ពាក់​មី គឺកញ្ញា វ៉ាន់ នីឡា កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២​​០១៦នេះ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យ ជាផ្លូវការជាមួយបុរសរូបសង្ហា ថៅកែអកកេះ និង​ត្រូវ​ជា​កូ​នប្រុសរបស់ថៅកែល្ខោន អ្នកស្រី ភី សុគន្ធី ប្រចាំខេត្តតាកែវ ដែលពិធីនេះធ្វើឡើងនៅឯគេហដ្ឋាន របស់ឪពុក​ម្តា​យនាង នៅម្តុំទូរសទស្សន៍ C​TN ឬស្សីកែវ ដោយមានការអញ្ជើញភ្ញៀវ ចូលរួមយ៉ាងច្រើនកុះករផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង