ក្រុមហ៊ុន GSK និងអង្គការ Save the Children បានចាប់ផ្ដើមកម្មវិធីប្រលងប្រណាំងដើម្បីរង្វាន់សម្រាប់គំនិតថែទាំសុខភាពជាលើកទីបួន ដែលមានតម្លៃ ១ លានដុល្លារ សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិតក្នុងការកាត់បន្ថយអត្រាស្លាប់របស់កុមារនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងគំនិតដែលមានសក្តានុពលភាពសម្រាប់ជួយដល់កុមារបានកាន់តែច្រើន។

នៅចន្លោះឆ្នាំ ២០០០ និង២០១០ មានការរីកចម្រើនជាច្រើន ពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាស្លាប់របស់កុមារដែលមានអាយុក្រោម ៥ ឆ្នាំ ក្នុងនោះអត្រាស្លាប់របស់កុមារនៅរាជធានីភ្នំពេញ បានកាត់បន្ថយអស់ជិត ពីរភាគបី។1 នៅឆ្នាំនេះ គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា បណ្ដាអង្គការនានានៅក្នុងប្រទេសកម្ពុជាអាចជ្រើសរើសយកវិធីសាស្រ្តថែទាំសុខភាពដែលមានការច្នៃប្រឌិត ដែលត្រូវបានយកមកអនុវត្ត សំដៅកាត់បន្ថយអត្រាស្លាប់ឲ្យបានកាន់តែច្រើនថែមទៀត។ គំនិតច្នៃប្រឌិតទាំងនេះត្រូវនាំមកនូវការកែលម្អធំៗបន្ថែមទៀតសម្រាប់ការរស់រានរបស់កុមារអាយុក្រោម ៥ ឆ្នាំ ត្រូវមាននីរន្តរភាព ព្រមទាំងអាចពង្រីកឬយកទៅអនុវត្តនៅតំបន់ផ្សេងទៀតបាន។

រង្វាន់គឺជាគំនិតផ្ដួចផ្ដើមមួយនៃភាពជាដៃគូយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន GSK និងអង្គការ Save the Children រយៈពេល ៥ ឆ្នាំ ដែលគ្រោងនឹងប្រើជំនាញនិងបទពិសោធន៍របស់ស្ថាប័នទាំងពីរនេះដើម្បីជួយសង្រ្គោះជីវិតកុមារមួយលាននាក់។ តាំងពីឆ្នាំ ២០១៣ មក វិធីសាស្រ្តច្នៃថ្មីៗជាច្រើន តាំងពីរប្រព័ន្ធកត់ត្រាការចាក់ថ្នាំបង្ការដោយមិនប្រើក្រដាស រហូតដល់កញ្ចប់ព្យាបាលជំងឺរាគរូសដែលមានតម្លៃថោក ត្រូវបានទទួលស្គាល់តាមរយៈកម្មវិធីពានរង្វាន់។ នៅឆ្នាំនេះ វិធីសាស្រ្តទទួលស្គាល់ដែលបានជួយកាត់បន្ថយការស្លាប់របស់កុមារ នឹងយកចិត្តទុកដាក់ជាពិសេសសចំពោះគំនិតច្នៃប្រឌិតដែលផ្ដោតលើការជួយដល់កុមារនៅតំបន់ដាច់ស្រយាលបំផុត។

Vi Nguyen Thi Tuong ដែលជាប្រធាន គ្រប់គ្រងទូទៅនៃក្រុមហ៊ុន GSK កម្ពុជាបានបន្ថែមទៀតថា៖ “ពាក់ព័ន្ធនឹងការជួយកុមារកម្ពុជាងាយរងគ្រោះបំផុតប្រកបដោយគុណភាព គ្មានអង្គការណាមួយអាចមានដំណោះស្រាយគ្រប់បែបយ៉ាងទេ។ ដូច្នេះយើងតែងតែស្វែងរកគំនិតថ្មីនិងប្លែកផ្សេងរួមបញ្ចូលគ្នា។ រង្វាន់របស់យើង សម្គាលល់ឃើញថាដំណោះស្រាយមួយចំនួនដែលល្អបំផុតចំពោះបញ្ហាប្រឈមនៃការអភិវឌ្ឍបណ្ដាលមកពីមនុស្សដែលរស់នៅជាមួយបញ្ហាប្រឈមទាំងនោះ។ ស្ថានភាពលំបាកអាចជំរុញឱ្យមានគំនិតច្នៃប្រឌិត ដោយបង្កើតបានជាដំណោះស្រាយដែលពាក់ព័ន្ធ និងអនុវត្តបាន។ ប្រសិនបើគំនិតដ៏ល្អនេះអាចចែករំលែកទូទាំងប្រទេស និងទ្វីបបាន ឥទ្ធិពលប្រហែលជាជ្រាវជ្រៅ។”

ដោយគូសបញ្ជាក់ពីចំណុចសំខាន់នៃរង្វាន់ឆ្នាំនេះ Ali Forder ដែលជានាយកកម្មវិធី គោលនយោបាយ និងគុណភាពនៅអង្គការ Save the Children បាននិយាយថា៖ “មានការរីកចំរើនដ៏គួឱ្យភ្ញាក់ផ្អើលក្នុងប៉ុន្មានឆ្នាំថ្មីនេះក្នុងការកាត់បន្ថយចំនួនក្មេងស្លាប់ដែលមានអាយុក្រោមប្រាំឆ្នាំ។ ថ្វីបើមានការរីកចំរើន ក៏នៅតែមានក្មេងច្រើនជាងប្រាំលាននាក់ស្លាប់រៀងរាល់ឆ្នាំ ហើយក្មេងរាប់លាននាក់ត្រូវបានគេបោះបង់ចោលដោយសារតែ យែនឌ័រ ភាពក្រីក្រ ឬជាតិសាសន៍របស់ពួកគេ ពីព្រោះតែពួកគេរស់នៅក្នុងតំបន់ដាច់ស្រយាល ឬកន្លែងចាក់សំរាមជាយក្រុង ឬពីព្រោះតែពួកគេមានជម្លោះ។ យើងចង់ស្វែងរក និងរកវិធីដែលអាចទៅជួបក្មេងៗទាំងអស់នោះបាន។”

គណៈវិនិច្ឆ័យដែលមានអ្នកជំនាញមកពីវិស័យសុខភាពសាធារណៈ វិទ្យាសាស្ត្រ និងផ្នែកសិក្សាស្រាវជ្រាវ នឹងផ្ដល់រង្វាន់ទាំងអស់ ឬមួយផ្នែកនៃមូលនិធិដល់គំនិតច្នៃប្រឌិតផ្នែកថែទាំសុខភាពដែលល្អបំផុតមួយ ឬច្រើន។ ព័ត៌មានលម្អិតបន្ថែមស្ដីពីដំណើរការវាយតម្លៃនិងលក្ខណៈវិនិច្ឆ័យអាចរកបាននៅគេហទំព័រ៖ www.healthcareinnovationaward.org

ការចូលរួមបិទនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅម៉ោង ១១: ៥៩ នាទីល្ងាច (GMT)។ ប្រកាសជ័យលាភីនៅខែឆ្នូ៕