CamNews

ក្តៅៗ! ប្រជាជនខ្ទង់លាន «ចុះហត្ថលេខា​លើញត្តិមួយ ប្រឆាំង​នឹង​នយោបាយ​​ជនភៀសខ្លួន» របស់​ ដូណាល់ ត្រាំ!

(វ៉ាស៊ីនតោន)៖ ប្រជាជន០៥លាននាក់​នៅទូទាំងពិភពលោក បានចុះហត្ថលេខា​លើលិខិតបើកចំហមួយ តាមរយៈបណ្ដាញអ៊ីនធើណែត ដើម្បីជំទាស់​ក៏ដូចជាអំពាវនាវឱ្យ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ លុបចោល​គោលនយោបាយ​ដ៏ចម្រូងចម្រាស់​ស្ដីពីជនភៀសខ្លួន និងការហាមឃាត់​ជាបណ្ដោះអាសន្ន ប្រជាជន​មកពីបណ្ដា​ប្រទេសអ្នកកាន់​សាសនាអ៊ីស្លាម​ចំនួន​០៧​ ចូលក្នុង​សហរដ្ឋអាមេរិក។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។​

​យោងតាម​គេហទំព័រ Avaaz campaigning community លិខិតខាងលើមានខ្លឹមសារថា «ពិភពលោក​បដិសេធ​ការភ័យខ្លាច ការស្អប់ខ្ពើម និងការរើសអើងរបស់ អ្នក(លោក ត្រាំ)។ យើង​បដិសេធ​ការគាំទ្រ​របស់អ្នក លើការធ្វើ​ទារុណកម្ម និងការ​លើកទឹកចិត្ត​ឱ្យប្រព្រឹត្ត​អំពើហិង្សា ហើយយើង​ក៏បដិសេធផងដែរ ការប្រមាថ​របស់អ្នកចំពោះស្ត្រី ជនមូស្លីម (អ្នកកាន់​សាសនា​អ៊ីស្លាម) ប្រជាជនមិចស៊ីកូ ព្រមទាំង​ប្រជាជនរាប់​លាននាក់​ផ្សេងទៀត ដែលមើល​ទៅមិនដូច​ជាអ្នក, មិននិយាយដូចអ្នក, និងជឿលើព្រះតែមួយដូចអ្នក»។

គួររំលឹកថាលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានចុះហត្ថាលេខាលើក្រឹត្យ ស្ដីពីជនភៀសខ្លួន ដោយសម្រេចហាមឃាត់ជាបណ្ដោះអាសន្នប្រជាជនមកពី បណ្ដាប្រទេសចំនួន០៧ ដែលមាន​អ្នកកាន់​សាសនាអ៊ីស្លាម​ភាគច្រើន​ដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ចូលក្នុង​សហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃ រីឯជនភៀសខ្លួនមកពីបណ្តាប្រទេសជាច្រើនទៀត ត្រូវបានហាម​ឃាត់រយៈពេល១២០ថ្ងៃ និងសម្រាប់​ជនភៀសខ្លួនស៊ីរីវិញ គឺត្រូវបានហាម​ឃាត់​ដោយគ្មានពេល​កំណត់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី