CamNews

ភឿន ស្រីពៅ មានមហិច្ឆតា ចង់យកសិល្បៈស្មូតខ្មែរ ឲ្យពិភពលោកស្គាល់

ភ្នំពេញ៖ ជាការពិតសម្រាប់ អ្នកសិល្បៈជាច្រើន នាពេលបច្ចុប្បន្ន តែងតែ បង្ហាញភាពឡូយ ឆាយជាមួយសិល្បៈសម័យថ្មី ដោយមិនខ្វល់ខ្វាយ អើពើ និងសិល្បៈផ្នែកសម័យបុរាណ ដែលឫសគល់នៃ វប្បធម៌របស់សិល្បៈខ្មែរឡើយ។ ដោយឡែកងាកមក កញ្ញា ភឿន ស្រីពៅ ឯណេះវិញ នាងបែរជាមាន ឧបនិស្ស័យ និងទេពកោសល្យខុសពីអ្នកសិល្បៈដទៃ ដោយនាងមានចំណង់ចំណូលចិត្ត ផ្សារភ្ជាប់ទៅនឹងសិល្បៈ ផ្នែកបុរាណបែបស្មូត ទាក់ទងខាងផ្លូវ ព្រះពុទ្ធសាសនាខ្មែរទៅវិញ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញា ភឿន ស្រីពៅ ប្រាប់ថា នាងបានចំណាយពេល ជិត១០ឆ្នាំមកហើយ ក្នុងការបញ្ជៀបខ្លួនចូលទៅក្នុង វិស័យសិល្បៈទម្រង់ស្មូតនេះ ហើយគោលបំណង ដែលនាងហាត់រៀនជំនាញស្មូត ដែលអ្នកសិល្បៈជាច្រើនកម្រ នឹងមានចំណង់ចំណូលចិត្តនេះ គឺដោយសារ តែទឹកចិត្តស្រលាញ់ និងមានក្តីស្រមៃតាំង ពីកុមារភាព ថា ថ្ងៃណាមួយនាងនឹងយក ទម្រង់សិល្បៈនេះ ទៅផ្សព្វផ្សាយបង្ហាញ ពិភពលោក ឲ្យបានដឹងពី និងស្គាល់កាន់តែច្បាស់ ពីវប្បធម៌របស់ ប្រទេសកម្ពុជា ។
កញ្ញា ភឿន ស្រីពៅ បានប្រាប់ឲ្យដឹងពីប្រវត្តិ នៃការចាប់ផ្តើមសិក្សា សិល្បៈបែបស្មូតតាំងដំបូងថា កាលពីដើមឡើយ នាងមិនសូវមានការ ចាប់អារម្មណ៍ ចង់រៀនសូត្រ លើទម្រង់ស្មូតនេះទេ តែកាលពីនៅជាកុមារភាព គឺមានអង្គការមួយ មានឈ្មោះថា "អង្គការសិល្បៈខ្មែរអមតៈ" បានផ្តល់ឱកាសឲ្យក្មេងៗ នៅស្រុកកំណើតនាង ឯខេត្តកំពង់ស្ពឺ បានរៀនស្មូត ដោយពេលនោះពួកគាត់ (ខាងអង្គការ) បានបើកថ្នាក់រៀនឲ្យក្មេងៗ នៅទីនោះរៀន ហើយពេលនោះ នាងក៏ជាក្មេងម្នាក់ ដែល មានការខ្លាចពេល ឮពាក្យថា"ស្មូត"នេះដែរ ។ តែដោយសារចិត្តចង់សាក និងរៀននាងក៏បានសម្រេចចិត្តចូលរៀន ស្វែងយល់ពីការស្មូតនោះ ក្នុងអង្គការនោះតែម្តង ។ ជាលទ្ធផលនាងទទួលបាន ការកោតសរសើរ ពីសំណាក់ចាស់ទុំ និងអង្គការ ហើយបានជួយរូបនាង ឲ្យរៀនជំនាញនេះបន្ថែម រហូតចេះស្ទាត់មកសព្វថ្ងៃនេះ ។

កញ្ញារូបស្រស់សម្បុរស្រអែម មានស្រុកកំណើត នៅខេត្តកំពង់ស្ពឺ ភឿន ស្រីពៅ បានរៀបរាប់ឲ្យដឹង បន្តទៀតថា " តាំងពីកុមារភាពខ្ញុំមានក្តីស្រមៃ គិតទុកថា ថ្ងៃណាមួយបើសិនជាខ្ញុំ អាចមានឱកាសចេញទៅក្រៅប្រទេស ខ្ញុំនឹងពាំនាំនូវទម្រង់សិល្បៈស្មូត យកទៅបង្ហាញដល់បងប្អូន ប្រជាពលរដ្ឋ នៅទូទាំង ពិភពលោក ឲ្យបានដឹង និងស្គាល់ពីទម្រង់សិល្បៈមួយនេះ។ ជាក់ស្តែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ខ្ញុំក៏បានចេញទៅក្រៅប្រទេស មួយចំនួន ដូចជាប្រទេស ឥណ្ឌា, នេប៉ាល់ ,អូស្ត្រាលី ,អាមេរិក និងប្រទេសមួយចំនួនទៀត ហើយនៅក្នុងចំណោម ប្រទេសទាំងអស់នេះ គឺខ្ញុំបានទៅអាមេរិក បានច្រើនដងជាងគេ ជាក់ស្តែងថ្មីៗនេះ ខ្ញុំទើបតែនាំយកការស្មូត ទៅបង្ហាញដល់ប្រជាពលរដ្ឋ នៅទឹកដីនោះ ចំនួនជិត១០រដ្ឋធំៗ ផងដែរ" ។

កញ្ញា ស្រីពៅ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នាងពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំង ណាស់ព្រោះ នៅពេលដែលនាងស្មូត ជូនដល់បងប្អូន ឯនាយសមុទ្រ លោកតា លោកយាយ នៅទីនោះ ស្តាប់គឺពួកគាត់ ចូលចិត្តខ្លាំង ហេតុដូច្នេះនាង គិតថាទម្រង់សិល្បៈស្មូតនេះ គឺមានតម្លៃខ្លាំងណាស់។ នាងនិយាយថា "ក្នុងនាមខ្ញុំជាកូនខ្មែរ គឺមានខ្ញុំមានមហិច្ឆតា ចង់យកសិល្បៈ ទម្រង់នេះ យកទៅ បង្ហាញនៅក្រៅប្រទេស ឲ្យបានច្រើន តាមដែលខ្ញុំអាចធ្វើបាន ។ ម្យ៉ាងខ្ញុំក៏ចង់ឲ្យពួកគាត់ ដឹងថាការស្មូត មិនមែនសុទ្ធតែគួរឲ្យខ្លាចទាំងអស់ទេ ព្រោះថាទម្រង់ស្មូត គឺមានច្រើនរាប់រយបទឯណោះ ហើយរបៀបនៃការសូត្រមានជាង៦០បែប ។ ដូច្នេះបើសិនជាយើង បានស្តាប់ទម្រង់ការស្មូត ទាំងអស់នោះ ខ្ញុំជឿជាក់ថា ការខ្លាច និងលែងមានទៀតហើយ"។

ជាមួយគ្នានោះដែរ កញ្ញា ភឿន ស្រីពៅ ក៏បានបង្ហើបពីបំណងប្រាថ្នា នាពេលអនាគត ផងដែរថា ក្រៅពីការស្មូតនាងក៏មានបំណងចង់ក្លាយ ជាអ្នកចម្រៀង ដែលច្រៀង ទាក់ទង និងសាសនា ឬក៏ទម្រង់សិល្បៈ បុរាណខ្មែរ ដើម្បីចូលរួមលើកស្ទួយសិល្បៈខ្មែរ ឲ្យដុះដាលច្រើនជាងនេះ ។ ចំណែកសិល្បៈ សម័យ គឺនាងហាក់មិនសូវមាន ការចាប់អារម្មណ៍ឡើយ ។

សូមបញ្ជាក់ថា កញ្ញា ភឿន ស្រីពៅ ហៅស្រីពៅស្មូត ធ្លាប់បានឡើងសម្ដែងសមត្ថភាពសិល្បៈ នៅតាមស្ថានីយទូរទស្សន៍ ក្នុងស្រុកជាច្រើន មកហើយ ប៉ុន្តែអ្វីដែលនាងពាំនាំយកសិល្បៈ បែបស្មូតនេះ ទៅបង្ហាញនៅក្រៅប្រទេស គឺពុំដែលមានការជួយជ្រោមជ្រែង ពីស្ថាប័នក្រសួងវប្បធម៌ ឬស្ថាប័នពាក់ព័ន្ធជាមួយឡើយ ពោលគឺលក្ខណៈ ឯកជនសុទ្ធសាធ។ តែទោះជាយ៉ាងណា ក្នុងនាមជាខ្មែរមួយរូប នាងតែងតែប្រាប់ដល់អន្តរជាតិថា នេះជាវប្បធម៌ដ៏ចំណាស់មួយ របស់កម្ពុជា របស់ខ្មែរ ឲ្យពិភពលោកបានដឹង និងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីវប្បធម៌ ទំនៀមទម្លាប់ខ្មែរ ។

សកម្មភាពទាំងអស់នេះ បានធ្វើឲ្យនាងកាន់តែមានកម្លាំងចិត្ត និងមិនបានគិតពីការហត់នឿយ អ្វីទាំងអស់ ជាក់ស្ដែងនៅដើមខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខនេះ ភឿន ស្រីពៅ នឹងធ្វើដំណើរទៅចូលរួម ក្នុងព្រឹត្តិការណ៍ក្បួនព្យុះហយាត្រាមួយ នៅក្នុងប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយពីវិស័យ ព្រះពុទ្ធសាសនា និងសិល្បៈវប្បធម៌ខ្មែរ ឲ្យអន្តរជាតិបានស្គាល់ កាន់តែទូលំទូលាយ នៅលើសកលលោក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល