(ពោធិ៍សាត់)៖ បុរសម្នាក់ ខឹងប្រពន្ធទៅវត្តភ្លេចមកផ្ទះ ពេលប្រពន្ធត្រឡប់មកផ្ទះវិញ ប្រពន្ធស្តីបន្ទោសតបទៅវិញ ក៏តូចចិត្តយកដែកកេសដុតផ្ទះរបស់ខ្លួនឆេះម៉ត់គ្មានសល់ បានកើតឡើង កាលពីនៅវេលាម៉ោង០១៖១២នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា មុខសញ្ញាដែលដុតផ្ទះខ្លួនឯងទំហំ ៣,៥ម៉ែត្រx២,៥ម៉ែត្រ សរសរស្រឡៅដំបូងនិងជញ្ជាំងស្លឹក ក្រាលក្តារ អង្ករ ១០គីឡូក្រាម លុយខ្មែរ ៤ម៉ឺនរៀល សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ប័ណ្ណចុះឈ្មោះបោះឆ្នោត និងសម្ភារៈដែលមានក្នុងផ្ទះមួយចំនួនទៀតនោះ មានឈ្មោះ ញ៉ែម ទឹម អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ យន មុំ អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានកូនក្នុងបន្ទុក២នាក់ ក្នុងនោះស្រីមួយនាក់។

លោកអធិការបានបន្តថា មុននឹងឈានដល់ការដុតផ្ទះខាងលើ បុរសជាប្តីតែងតែស្តីបន្ទោសឲ្យប្រពន្ធ រឿងប្រពន្ធទៅវត្តខកខានមកផ្ទះជាច្រើនថ្ងៃ ហើយថ្ងៃកើតហេតុនេះផ្ទាល់ ប្រពន្ធបានវិលត្រឡប់មកផ្ទះវិញ រួចស្តីបន្ទោសតបទៅប្តីវិញ ទើបធ្វើឲ្យបុរសជាប្តីខឹងតូចចិត្តនឹងប្រពន្ធ យកដែកកេសដែលសៀតជាប់ខ្លួនដុតផ្ទះខ្ទេចគ្មានសល់។

ករណីអំពើហឹង្សាក្នុងគ្រួសារនេះ មុខសញ្ញាដៃដល់យើងបានឃាត់ខ្លួនមកអប់រំ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី