ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ គឺដើម្បីពិភាក្សាអំពីយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាលក្នុងការជជែកជាមួយចិន ក្នុងបំណងរកដំណោះស្រាយសម្រាប់
កាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង នេះបើតាមមន្ដ្រីហ្វីលីពីន។

ប្រធានាធីបតី និងអតីតប្រធានាធិបតីហ្វីលីពីន បើកកិច្ចប្រជុំដើម្បីរកយុទ្ធសាស្ដ្រ ទប់ទល់នឹងចិន

ទីភា្នក់ងារ AP បានចេញផ្សាយថា អតីតប្រធានាធិបតីហ្វីលីពីនដែលចូលរួមក្នុងកិច្ចប្រជុំនេះ រួម
មាន លោក Fidel Ramos លោក Joseph Estrada លោកស្រី Gloria Macapagal Arroyo និងលោក
Benigno Aquino III។ នេះគឺជាកិច្ចប្រជុំធំ និងពិសេសបំផុតមួយក្នុងប្រវត្តិសាស្ដ្រនៃសាធារណរដ្ឋ
ហ្វីលីពីន។

ការអញ្ជើញបណ្ដាអតីតមេដឹកនាំជាតិ មកចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ គឺជា
ទម្លាប់របស់ប្រទេសហ្វីលីពីន ប៉ុន្តែ កិច្ចប្រជុំលើកនេះ គឺដើម្បីបង្ហាញអំពីសាមគ្គីភាពរវាងបណ្ដា
អតីតប្រធានាធិបតីហ្វីលីពីន ដែលធ្លាប់មានគោលនយោបាយផ្ទុយគ្នាពីអតីតកាល។

ក្រៅពីបញ្ហាជាមួយចិន ប្រធានាធិបតីហ្វីលីពីន លោក Duterte ក៏មានគម្រោងពិភាក្សាអំពីបញ្ហា
សន្តិសុខផ្សេងទៀត ក្នុងនោះក៏មានយុទ្ធនាការប្រឆាំងគ្រឿងញៀនផងដែរ។

តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១២កក្កដា បានចេញសេចក្ដី
សម្រេចចិត្តសម្រាប់បណ្ដឹងរបស់ហ្វីលីពីន ដោយអះអាងថា ប្រទេសចិន មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយដើម្បីទាមទារសិទ្ធកាន់កាប់ប្រភពធន់ធានធម្មជាតិទាំងអស់ក្នុងតំបន់សមុទ្រចិនខាងត្បូង
នោះទេ។ រដ្ឋមន្ដ្រីការបរទេសរបស់អាមេរិក John Kerry បានជម្រុញឱ្យក្រុងប៉េកាំង និងក្រុងម៉ានីល
ពិភាក្សាគ្នា បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តរបស់តុលាការអាជ្ញាកណ្ដាល។

ប្រែសម្រួល ៖ បុត្រា