CamNews

អ្នក​ចាំ​ទី អ៊ុំ វិចិត្រ ត្រឡប់​មក​វិញ​ហើយ ក្រោយ​ពី​ជា​របួស​បាក់​ក​ដៃ​ឆ្វេង

(ភ្នំពេញ)៖ កីឡាករអ្នកចាំទី អ៊ុំ វិចិត្រ របស់ក្រសួងការពារជាតិ (ទ័ព) និងក្នុងក្រុមជម្រើសជាតិអាចចូលលេងវិញបានហើយ ក្រោយពេលជាពី របួសបាក់​កដៃឆ្វេង ដោយអវត្តមានជិត១រដូវកាលមក នេះបើយោងតាម Facebook Page របស់គ្រូបង្វឹកជម្រើសជាតិ កម្ពុជាលោក Lee Tae Hoon ។

លោក Lee បានសរសេរថា “អ៊ុំ វិចិត្រ គេត្រឡប់មកវិញហើយ! បន្ទាប់ពីរបួសបាក់កដៃ ត្រូវសម្រាកព្យាបាលរបួសជិត មួយរដូវកាលកន្លងមក. (អ៊ុំ វិចិត្រ បងប្រុសបង្កើត អ៊ុំ សេរីរ័ត្ន)” ។

សូមរំលឹកដែរថា អ្នកចាំទីដៃទី១ ក្នុងក្លឹបខាងលើ អ៊ុំ វិចិត្រ បានទទួលរងរបួសដៃខាងឆ្វេងជាទម្ងន់ ក្នុងអំឡុងពេលហ្វឹកហាត់ជុំគ្នាជាមួយក្រុមជម្រើស ជាតិកម្ពុជា បន្ទាប់ត្រឡប់មកពីប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2014 នៅប្រទេសប្រ៊ុយណេវិញនោះ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី