CamNews

ផល​ប៉ះ​ពាល់​ក្នុង​វិស័យ​កីឡា ក្រោយ​ពី​អង់គ្លេស សម្រេច​ចិត្ត​ចាក​ចេញ​ពី​សហ​ភាព​អឺរ៉ុប EU

(ក្រុងឡុងដ៍)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជាប្រវត្តិសាស្រ្តថ្មីសម្រាប់ចក្រភពអង់គ្លេស (Great Britain) ដែលប្រជាជននៃប្រទេសនេះ បាន​សម្រេច​បោះ​ឆ្នោត​ដើរ ចេញ​ពី​សហ​ភាព​អឺរ៉ុប (European Union) ក្រោម​សំឡេងគាំទ្រ ៥១.៩% ទល់នឹង៤៨.១% ដែលអាចបណ្តាលឲ្យវិស័យ​កីឡា​បាល់​ទាត់​ដ៏​ល្បី ទទួល​រង​ផល​ប៉ះ​ពាល់ផងដែរមានដូចខាងក្រោម៖

1/. ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចប្រឈមមិនឲ្យលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Euro ដែលពាននេះ ត្រូវបានបង្កើតឡើង គឺ​ដើម្បី​តែ​ប្រទេស​ស្ថិត​ក្នុង​សហ​គមន៍​អឺរ៉ុបតែប៉ុណ្ណោះ បើទោះបីជាប្រទេសអង់គ្លេសស្ថិតក្នុង ទ្វីបអឺរ៉ុបក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Telegraph នៅថ្ងៃទី២៤ មិថុនានេះ។

តែយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់ច្បាស់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នៅឡើយទេ ខណៈ​ដែល​មន្រ្តី​នៃ​សហ​ព័ន្ធ​នេះ​កំពុង​តែ​មមា​ញឹក​ក្នុង​ការ​រៀប​ចំ​ប្រកួត​បាល់ទាត់ Euro 2016 នៅប្រទេសបារាំង តែ Telegraph ឲ្យដឹងទៀតថា សម្រាប់​លិខិត​ឆ្លង​ដែន​ដែល​ប្រើ​ប្រាស់ ដើម្បី​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ដូច​គ្នា ក៏ត្រូវបាន កាត់ផ្តាច់ដោយស្វ័យប្រវត្តិផងដែរ។

2/. តែសម្រាប់ BBC ក៏បានធ្វើការដកស្រង់របាយការណ៍របស់នាយកប្រតិបត្តិក្របខណ្ឌបាល់ទាត់ Premier League លោក Richard Scudamore បា​ន​ឲ្យដឹងថា «កីឡា នៅដាច់ដោយឡែកពីនយោបាយ តែអ្វីដែលអាចប្រឈមនោះ គឺសិទ្ធិនៃការផ្សាយបន្តផ្ទាល់ដែល Premier League រក​ចំណួល​បាន​ចំនួន ៣.៣ពាន់លានផោនក្នុង១ឆ្នាំៗ ដែលស្ថិត ក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល»។

តែសម្រាប់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ក៏បានលើកឡើងពីផលលំបាក ចំពោះកីឡាករបរទេស ជាពិសេស កីឡាករ​មក​ពី​ប្រទេស​ស្ថិត​ក្នុង EU ទាក់​ទង​ទៅ​នឹង VISA របស់​ពួក​គេ​ក្នុង​ការ​លេង​ឲ្យ​ក្លឹប​អាជីព​នៅ​អង់​គ្លេស ហើយលើសពីនេះទៀត សម្រាប់អ្នកគាំទ្ររបស់អង់គ្លេស ក៏​មាន​ការ​លំបាក​ក្នុង​ការ​ចេញ​ចូល​ដោយ​សេរី​ដូច​ពេល​មុន​ទៀត​ហើយ ក្នុង​ការ​ទៅ​គាំ​ទ្រ​ក្លឹប​របស់​ខ្លួន​ទៅ​ប្រកួត​ក្រៅ​ដី ក្នុង​ក្រប​ខណ្ឌ Champions League៕

នាយកប្រតិបត្តិ Premier League លោក Richard Scudamore

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង