ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំង នគរបាលប៉ុស្ដិ៍ទឹកថ្លា ឃាត់ខ្លួនកាលពីវេលា ម៉ោង១៥
រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៣ បន្ទាប់ពីរូបគេ ប៉ុនប៉ងរំលោភ លើនារីរងគ្រោះ តែមិន
បានសម្រេច នៅចំណុចផ្ទះជួល លេខ៣៣៨ ផ្លូវ បេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ ។

នគរបាលប៉ុស្ដិ៍ទឹកថ្លា បានឱ្យដឹងថា ជន សង្ស័យមានឈ្មោះគីម វីឆៃ អាយុ២៣ឆ្នាំ មានមុខរបរ
កម្មករកាប់ជ្រូក ស្នាក់នៅកន្លែង កាប់ជ្រូក ក្នុងភូមិកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះ
មានឈ្មោះន ព ទ អាយុ១៩ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលចំណុចកើតហេតុ។

នារីរងគ្រោះបាន និយាយប្រាប់សមត្ថកិច្ច ថា នៅមុនពេលកើតហេតុ វេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី
២៤ ខែមិថុនា ឆ្នាំ២០១៣ នាងកំពុងដេកលង់លក់ ក្នុងបន្ទប់ជួលរបស់ខ្លួន ពេលនោះស្រាប់តែ
មាន ជនសង្ស័យម្នាក់ អត់ពាក់អាវ ស្លៀកតែខោ មកលប ឆ្កឹះគន្លឹះទ្វារបន្ទប់នាងរួចឡើង លើ
គ្រែនាង ថើបថ្ពាល់ ស្ទាបអង្អែល ពេលនោះ នាងដឹងខ្លួនបើកភ្លើង ពេលនោះជនសង្ស័យ ភ័យ
រត់គេចខ្លួនទៅ ប៉ុន្តែនាងបានឃើញមុខជនរូបនោះ លុះព្រឹកឡើងឈាន ចូលថ្ងៃទី២៤ ទើបនាង
មកប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តងទៅ ។

បច្ចុប្បន្នជនជាប់សង្ស័យ កំពុងឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែន
សុខ ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល