CamNews

ធ្លាយព័ត៌មាន iPhone 7 ជាប្រភេទ Dual SIM card (ស៊ីម២)

(ចិន)៖ នៅមុននេះ មានព័ត៌មានចចាមអារ៉ាមមួយ​ លេចធ្លាយពីប្រទេសចិនមកថា iPhone 7 Plus នឹងបំពាក់​កាមេរ៉ាពីរ ដែលពាក្យចចាម អារ៉ាមនេះ ត្រូវបានគេដឹងថា ធ្លាយចេញពី​បុគ្គលិក​បម្រើការងារ ​នៅក្នុង​ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple។

ដោយឡែកនៅថ្ងៃនេះវិញ សារព័ត៌មានចិន បានចេញផ្សាយថា iPhone ជំនាន់ថ្មី គឺមានស៊ីមពីរ មានន័យថា អាចប្រើស៊ីមកាតចំនួនពីរបាន។ ព័ត៌មានទាំងពីរខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រ iPhone សប្បាយចិត្ត ប៉ុន្តែ​សម្រាប់ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា វាប្រហែលជា មិនអាចទៅរួចនោះទេ ព្រោះថា Apple មិន​ទម្លាប់ដើរក្រោយគេឡើយ។

បើទោះជាយ៉ាងនេះក្ដី ក៏សារព័ត៌មានខាងលើ បានបញ្ជាក់ឲ្យដឹងថា iPhone ថ្មីគឺពិតជាអាចប្រើស៊ីមកាតពីរ​បាន ដោយការអះអាងនេះ ត្រូវបានយោងទៅលើរូបភាពមួយសន្លឹក ដែលបង្ហាញពីជើងដោតស៊ីមកាត​ចំនួនពីរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង