អាមេរិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យា នៃអង្គការណាសា (Nasa) ដែលមានទីតាំង ក្នុង
សហរដ្ឋអាមេរិក បានអោយដឹងថា ថ្មីៗកន្លងទៅនេះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញនូវ
សារធាតុលោហម៉្យាង ដែលមានពន្លឺភ្លឺប្លេកៗ នៅលើផ្ទៃរាប ចំកណ្ដាលនៃភពព្រះអង្គារតែ
ម្ដង។

ភ្នាក់ងារទំនាក់បន្ទប់ពិសោធន៍នៃអង្គការណាសា និងភពព្រះអង្គារ Jet Propulsion បាននិយាយ
ថា ដុំលោហធាតុនេះ ត្រូវបានក្រុមអ្នកវិទ្យសាស្រ្ដ បានចាប់យក ដោយម៉ាស៊ីនស្វ័យប្រវត្ដិ ដែល
បញ្ជូនទៅក្នុងលំហអាកាស កាលពីសបា្ដហ៍មុននេះ។

លោក To Ronald Sletten សាស្រ្ដាចារ្យ នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា ដុំលោហ
ធាតុនេះ គឺមានប្រវែងបហែលជា ០.៥សង់ទីម៉ែត្រ ត្រូវបានដុះជាប់ជាមួយផ្ទៃរាប នៃផ្ទៃភពព្រះអង្គារ
តែម្ដង។

លោកបានបន្ដថា ដុំលោហធាតុដែលមានលក្ខណៈចម្លែកនេះ ប្រហែលត្រូវបានកកើតឡើង អស់រយៈ
ពេលជាច្រើនឆ្នាំមកហើយ។ ហើយវា ប្រហែលចជាត្រូវបានកើតឡើង ដោយសារកម្រិត នៃកកិត
របស់ទឹកភ្លៀង និងកម្លាំងខ្យល់បក់ផ្ទប់ទៅនឹងផ្ទាំងថ្ម តែដោយសារបាតុភូតនេះ មានរយៈពេលយូរពេក
ទើបវាអាចបង្កើត អោយមានភាពរលោងភ្លឺបែបនេះ។

លោកបានបន្ថែមថា នេះជាគឺជាបេសកម្មថ្មីមួយទៀត ដែលយើងបានខិតខំ ប្រឹងប្រែងស្រាវជា្រវ សម្រាប់មនុស្សជំនាន់ក្រោយបានឃើញ និងដឹងសម្រាប់ ជាគុណប្រយោជន៍ពេលថ្មៃក្រោយ៕

ដោយ៖ សារិន្ទ
ប្រភព៖ dailymial