CamNews

Liam Strother ភ្ញៀវទេសចរ មកពី ស្កុតឡែន ជំនាញ ឆបោក និងលួច វត្ថុមានតម្លៃ ក្នុងប្រទេស កម្ពុជា

ព័ត៌មានជាតិ & អន្តរជាតិ ៖ សមាគម អន្តោប្រវេសន៍ អង់គ្លេស ប្រចាំកម្ពុជា បានធ្វើសេចក្តីប្រកាស ព្រមាន អោយមានការប្រុងប្រយ័ត្នទៅលើ ក្រុមឧក្រិដ្ឋកម្មមួយក្រុម ដែលបានធ្វើការសហការជា ក្រុមជាមួយនឹង ជនជាតិ អង់គ្លេស ក្នុងប្រតិបត្តិការ ឆបោក និងលួចវត្ថុមានតម្លៃ នៅក្នុងប្រទេស កម្ពុជា ។

គួររំឭកថា កាលពីពេលកន្លងទៅនេះ​ សេចក្តីរាយការណ៍ ជាច្រើនលើក ច្រើនសាត្រូវបានគេទទួល បានតាមរយៈពាក្យបណ្តឹង ពីក្រុមភ្ញៀវទេសចរ ធ្វើដំណើរ នៅក្នុងប្រទេស កម្ពុជា ក៏ដូចជា ក្រុម ប្រធាន ក្រុមហ៊ុនអាជីវកម្ម នៅក្នុងប្រទេសខ្មែរ ថាលោក Liam Strother ពិតជាបានឆបោក និង លួចរបស់មានតម្លៃរបស់ពួកគេ ។

ងាកក្រឡេកទៅមើល ទំព័រសារព័ត៌មានក្នុងស្រុក ប្រទេសកម្ពុជា ឯណោះវិញ ក៏មានសេចក្តីរាយ ការណ៍ អះអាងអោយដឹងថា លោក Liam Strother បេក្ខភាព ភ្ញៀវទេសចរមកពីប្រទេសស្កុតឡែន វ័យ ២៦ ឆ្នាំ លោកអ្នករាល់គ្នា គួរណា ជៀសវាង គាត់ ក៏ដូចជា ធ្វើសេចក្តីរាយការណ៍ទៅកាន់ភ្នាក់ ងារមានសមត្តកិច្ច ខណៈគាត់ គឺជាឧក្រិដ្ឋជនមួយរូប ដ៏ស្ទាត់ជំនាញ កំពុងតែធ្វើសកម្មភាពនៅ ក្នុងស្រុកខ្មែរ ដោយ បានព្យាយាម រំលោភសេចក្តីទុកចិត្ត ឆបោក និង លួចរបស់មានតម្លៃជាដើម

ក្រោយពីបានធ្វើការចាប់ឃាត់ខ្លួន ពីសំណាក់មន្រ្តីប៉ូលីសខ្មែរ នៅឯតំបន់ឆ្នេរ ប្រទេសកម្ពុជាដោយ មានការដកហូត លិខិតឆ្លងដែន ស្របពេលដែលតំបន់ឆ្នេរ លេងទទួលរាក់ទាក់នោះ បុរសរូបនេះ ក៏បានធ្វើដំណើរ ដោយមានវត្តមានបន្តនៅក្នុងក្រុង ភ្នំពេញ ប្រទេសកម្ពុជា ខណៈពេលដែលគូកន របស់គាត់ម្នាក់ទៀត ក៏កំពុងតែធ្វើសកម្មភាព ស្រដៀងនឹងគ្នានេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា កាលពីអតីតកាល កន្លងទៅ គាត់ក៏បានឆបោក ផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងតំបន់ឆ្នេរ ដូចគ្នា ដោយពុំបានបង់ប្រាក់ហើយ ថែមទាំងលួចរបស់របរមាន តម្លៃថែមទៀតផង ។ យ៉ាងណាមិញ ម្ចាស់រមណីយដ្ឋានមួយកន្លែង ក្នុងប្រទេសស្កុតឡែន អះអាង បន្ថែមថា Strother ក៏ធ្លាប់បានលួចវត្ថុមានតម្លៃ របស់គាត់ដូចគ្នា ដោយខណៈនោះ មានការប្តឹង ផ្តល់ ខណៈគាត់​បានរងនូវការចោទប្រកាន់ ព្រមទាំងធ្វើការចាប់ឃាត់ខ្លួន និងឃុំខ្លួនគាត់។ គាត់ លួចអ្វីគ្រប់យ៉ាងពីអ្នកទាំងអស់គ្នា ដូច្នេះ គួរណា ជៀសវាង អោយឆ្ងាយពីគាត់ ទើបប្រសើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល