(ស្វីស)៖ ស្ត្រីចំណាស់ម្នាក់ រស់នៅប្រទេសស្វីស បានសម្តែងអារម្មណ៍ខកចិត្ត ជាខ្លាំង បន្ទាប់ពីគាត់ត្រូវតុលាការ ហាមមិនឲ្យរៀបការ ជាមួយបុរសអាយុ២១ឆ្នាំម្នាក់ ដែលមានវ័យក្មេងជាងខ្លួន គាត់ខ្លាំងពេក។

លោកយាយអាយុ៧១ឆ្នាំ មិនត្រូវបានស្គាល់ឈ្មោះទេ តែប្រភពព័ត៌មាន បានបញ្ជាក់ថា គាត់បានស្រឡាញ់គ្នា ជាមួយបុរសម្នាក់ ដែលរស់នៅ Tunisia តាមរយៈការទាក់ទងគ្នា ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលពេលនោះ គេមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ។ ក្រោយមកអ្នកទាំងពីរ ក៏យល់ព្រម រៀបការនឹងគ្នា ហើយលោកយាយ ក៏ស្នើសុំចុះឈ្មោះ រៀបការ តែបែរជា ត្រូវតុលាការបដិសេធ ដោយសំអាងហេតុផលថា បុរសវ័យក្មេងនោះ កំពុងបោកប្រាស់គាត់ ដើម្បីបានចូលប្រទេស ដើមកំណើតរបស់ស្ត្រី ចំណាស់។

គូស្នេហ៍ខុសវ័យទាំងពីរ ច្រានចោលការសំអាងនេះ ដោយពួកគេនិយាយថា ខ្លួនស្រឡាញ់គ្នា មិនគិតអាយុឡើយ និងក៏មិនប្រាថ្នាមានកូនដែរ ព្រោះតែអាយុលោកយាយច្រើនទៅហើយ។ ប៉ុន្តែទោះជាយ៉ាង ណាក៏តុលាការ នៅតែមិនអនុញ្ញាត ឲ្យអ្នកទាំងពីររៀបការ នឹងគ្នាដដែល៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង