CamNews

លោក ជា ពៅ ចេញមកឆ្លើយតបទៅនឹងគ្រូបង្រៀនម្នាក់ ស្នើឲ្យជួយរកយុត្តិធម៌ជូនកូនប្រុសដែលស្លាប់ ដោយគ្រោះថ្នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាព Fresh News បានចុះផ្សាយករណីគ្រូបង្រៀនម្នាក់ នៅការិយាល័យអប់រំ យុវជន និងកីឡាស្រុករំដួល ខេត្តស្វាយរៀង សុំដង្ហោយរកយុត្តិធម៌ពីថ្នាក់ដឹកនាំ បន្ទាប់ពីលោក ហោ លីណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់បណ្ដឹងព្រហ្មទណ្ឌ ទុកឥតចាត់ការ ខណៈជនបង្ករស់នៅក្រៅសំណាញ់ច្បាប់ ហើយគ្រួសារនៃសពគ្មានទទួលសំណង សូម្បីមួយរៀល។

ជាមួយគ្នានេះ គ្រូបង្រៀនខាងលើ បានលើកឡើងថា ឪពុករបស់អ្នកបើករថយន្តឈ្មោះ ជា ពៅ ជាឧត្តមសេនីយ៍ផ្កាយ៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បុរសជាឪពុករបស់អ្នកបើករថយន្តបានចេញមកឆ្លើយតបត្រឡប់ទៅវិញដោយមានអំណះអំណាងមួយចំនួន។ តាមពិតទៅឪពុករបស់អ្នកបើករថយន្ត មានឈ្មោះ ជា ពៅ ផងដែរ ប៉ុន្តែគាត់មានឋារនន្តស័ក្តិត្រឹមវរសេនីយ៍ទោ (ស័ក្តិ៤) បម្រើការងារនៅនាយកដ្ឋានសុខាភិបាល តួនាទីជានាយរងការិយាល័យប៉ុណ្ណោះ មិនមែនជាឧត្តមសេនីយ៍ឯកផ្កាយ៣ ជាអ្នកបកប្រែឲ្យអគ្គស្នងការនគរបាលជាតិនោះទេ។

សូមបញ្ជាក់ថា លោក កែវ ចន្ធី អាយុ៤៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជាគ្រូបង្រៀននៅការិយាល័យអប់រំ យុវជន និងកីឡាស្រុករំដួល ជាគ្រូបង្វឹកបាល់ទាត់ «សសយក» និងជាអនុប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាស្រុករំដួល បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ កូនប្រុសរបស់លោក មានឈ្មោះ យ៉ាន ពុទ្ធារ៉ា អាយុ២១ឆ្នាំ ជាបុគ្គលក្រុមហ៊ុនស្រាបៀរកម្ពុជា បានជួបគ្រោះថ្នាក់ចរាចររហូតបាត់បង់ជីវិត នៅចំណុចភ្លើងស្តុបសណ្ឋាគារឋានសួគ៌ ផ្លូវលេខ១២៨កែងផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

លោក កែវ ចន្ធី បន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយឈ្មោះ លី ហរអាង ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនរបស់លោក ជា ពៅ។ ប៉ុន្តែទោះបីយ៉ាងណា លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានសម្រេចតម្កល់សំណុំរឿងនេះទុកឥតចាត់ការ តាមដីកាលេខ ៩៩៤ អ.យ.ត។

ធ្វើដំណើរមកដល់ការិយាល័យអង្គភាព Fresh News ទាំងប្រពន្ធ និងម្តាយ នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ជា ពៅ បានរៀបរាប់ថា តាមពិតទៅក្រោយពេលកើតគ្រោះថ្នាក់ចរាចរណ៍នោះ ខាងគ្រួសារយុវជនដែលស្លាប់នោះ បានទាមទារសំណង២ម៉ឺនដុល្លារ ប៉ុន្តែការទាមទារនេះ លោកមិនមានលទ្ធភាពនោះទេ ពីព្រោះខ្លួនមានប្រាក់ខែប្រមាណ១លានរៀល រីឯប្រពន្ធជាមន្រ្តីនគរបាលផងដែរនោះ មានប្រាក់ខែប្រមាណ៧០ម៉ឺនរៀលប៉ុណ្ណោះ។

តែយ៉ាងណាក៏ដោយ លោក ជា ពៅ បានរង់ចាំការជួបភាគីក្រុមគ្រួសារដែលស្លាប់ ដើម្បីសុំការចរចាជួយផ្តល់លុយខ្លះៗ ដើម្បីចូលបុណ្យសព តែភាគីម្ខាងទៀត មិនព្រមចូលទៅដោះស្រាយ ដោយឲ្យសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ។

ដោយយល់ថា កូនប្រុសរបស់ខ្លួន មិនខុសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទើបលោកទៅពឹងពាក់មេធាវី ជួយការពារក្តីកូនប្រុស ឲ្យបាននៅក្រៅឃុំ រហូតព្រះរាជអាជ្ញារង ហោ លីណា បានចេញដីកាតម្កល់រឿងឥតចាត់ការ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

ដោយសារតែព្រះរាជអាជ្ញារង បានដេញដីកាតម្កល់ឥតចាត់ការនោះ ទើបខាងភាគីក្រុមគ្រួសារយុវជនដែលស្លាប់នោះ បានប្តឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍។ ប៉ុន្តែនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ បានចេញដីកាតម្កល់ដីការបស់សាលាដំបូងទុកជាបានការដដែល មានន័យថា «សេចក្តីសម្រេចតម្កល់ដីកាតម្កល់រឿង»។ យោងតាមរបាយការណ៍ របស់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយសារតែអ្នកបើកម៉ូតូ បានបើកទៅបុករថយន្ត នៅខាងឆ្វេងដៃរបស់ខ្លួន៕

ផ្តល់សិទ្ធិដោយ​ ៖ ហ្រ្វេសញ៉ូវអាសុី