CamNews

ទិត្យ វិច្ឆិកា ​ការ​ប្រគំ​តន្រ្តី​ប្រមូល​លុយ ជីក​ស្រះ​ទឹក៦ ជូន​អ្នក​ក្រី​ក្រ ត្រូវ​​បរាជ័យ ព្រោះ​...

(ភ្នំពេញ)៖ អតតីតារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្ម Rock ហើយបច្ចុប្បន្នលេចធ្លោ លើសកម្មភាពមនុស្សធម៌ ស្វែងរកជំនួយសង់ផ្ទះ និងជីកស្រះទឹក ឲ្យប្រជាពលរដ្ឋក្រីក្រ ចាស់ជរា នៅតាម​ទី​តំបន់ ជនបទដាច់ស្រយ៉ាល លោក ទិត្យ វិច្ឆិកា បានបង្ហាញជំនឿ​ជឿជាក់ ដោយមិន​អ​ស់​​សង្ឃឹម​លើ​ខ្លួនឯង ទោះបីពេល​ខ្លះលោកធ្លាប់ជួបប្រទះ ភាពបរាជ័យសម្រាប់​ជាបទពិសោធន៍ក្ដី ​តែលោកមិនដែលអស់សង្ឃឹម ក្នុងការតស៊ូនោះទេ​។

លោក ទិត្យ វិច្ឆិកា បានសរសេរបង្ហោះ នៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំនៅស​ល់​គំនិត នឹងជីវិតរបស់ខ្ញុំបន្តទៅមុខទៀត ដួលម្តង ខ្ញុំគិតថាជាមេរៀន​ថ្នាក់ដំបូងរបស់ខ្ញុំ ព្រោះខ្ញុំគិតថា ខ្ញុំមិនទាន់មានបទពិសោធន៍ តែពេលណាមួយ បន្ទាប់ពីខ្ញុំដួលរួចហើយ គឺខ្ញុំនឹងព្យាយាមក្រោ​កឈរម្តងទៀត ជាមិនខាន ។ ម្យ៉ាងទៀត អ្វីដែលជាគោលបំណងរបស់ខ្ញុំ នៅពេលនេះ គឺខ្ញុំត្រូវស្វែ​​ងរកមូលនិធិ ពីបងប្អូនស្បុរសជន គ្រប់ទីកន្លែង ដើម្បីជីកស្រះទឹកចំនួន៦ឲ្យបានសម្រាប់ជូន លោកតាលោកយាយ និងពុកម៉ែបងប្អូន ដែលនៅ​តាម​តំបន់​ដែលខ្វះទឹកប្រើប្រាស់ ព្រោះរដូវប្រាំ​ងបានមកដល់ហើយ.!» ។

តារាប្រុសលោក ទិត្យ វិច្ឆិកា បានបញ្ជាក់ថា «ពេលនេះការងាររបស់ខ្ញុំ ត្រូវបរាជ័យហើយអ្វី ដែលខ្ញុំព្យាយាម ធ្វើខនស៊ឺត(ការប្រគំតន្រ្តី) សប្បុរសធម៌ ដែលមានឈ្មោះថា (កំលាំងទឹកចឹត្តសិល្បករខ្មែរជួយខ្មែរ ) គឺមិនបានជោគជ័យនោះទេ ព្រោះគ្មានការគាំទ្រ ពីម្ចាស់ឧបត្ថម្ភកម្មវិធី ។ តែខ្ញុំនឹងព្យាយាមបន្តទៅមុខទៀត ដើម្បីជីកស្រះទឹកចំនួន៦ ជូនប្រជាជនខ្មែរតាមតំបន់នីមួយៗ ដែលកំពុងខ្វះខាតទឹ​កប្រើប្រាស់ឲ្យបាន»។

«ខ្ញុំមិនជឿថា អ្វីដែលខ្ញុំខំព្យាយាមសម្រាប់ប្រជាជនខ្មែរ មិនបានសំរេចនោះទេ ...ទេវតានឹងដូ​នតាខ្មែរ ប្រាកដជាប្រទានពរជ័យឲ្យខ្ញុំ នៅពេលណាមួយជាមិនខាន ដើម្បីជួយជនជាតិខ្មែរ ដែលកំពុងលំបាក ។ ខ្ញុំគ្មានប្រាក់នោះទេ តែខ្ញុំមានឆន្ទ: និងគំនិតបន្តិចន្តួចសម្រាប់ជូន នឹងជួយសង្គមជាតិរបស់ខ្ញុំ..!»។ នេះជាសម្តីថ្លែងចុងក្រោយ របស់លោក ទិត្យ វិច្ឆិកា ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី