ស្ត្រីខ្មែរតែងតែមានការខ្មាសអៀនហើយតាមប្រពៃណីនោះគេយល់ថាវាជា រឿងមិនសម
នោះឡើយដែលស្រីៗត្រូវទាក់ទងនឹងបុរសមុននោះ។តើវាពិតជា ត្រឹមត្រូវឬ។ដោយប្រកាន់
យកទម្លាប់មួយនេះ ស្ត្រីៗពេលខ្លះក៏បាត់បង់នូវអ្វីដែលខ្លួនចង់បាន។
តើហេតុអ្វីក៏ បុរសៗអាចចាប់ផ្តើមទាក់ទងស្ត្រីដែលខ្លួនយល់ថាស្អាតនិងស្រលាញ់ ប៉ុន្តែ
ស្ត្រីៗត្រូវគេយល់ថាជារឿងមិនសមរម្យនឹងធ្វើទៅវិញនៅ ក្នុងការទំនាក់ទំនងជាមួយបុរស ។
ការសម្រេចចិត្តគឺស្ថិតនៅលើខ្លួន របស់អ្នក។បើអ្នកគិតដូច្នេះមែននោះអ្នកនឹងបាត់បង់
ឱកាសមួយហើយ។ ប៉ុន្តែបើសិនជាអ្នកចង់យល់ពីវិធីដើម្បីធ្វើអោយបុរសចាប់អារម្មណ៍ មក
លើរូបអ្នកនោះ ចូរពិនិត្យមើលទិចនិចទាំងប្រាំខាងក្រោមនេះ:
១. បុរសៈ តើគាត់អាចចាប់អារម្មណ៍អ្នកបែបណាប្រសិនបើគាត់មិនស្គាល់ថាអ្នកជា
នរណានោះ? ដើរសំដៅទៅរកគាត់ និងចាប់ផ្តើមនិយាយជាមួយគ្នាទៅវិញទៅមកដែល
បង្កើតនូវអារម្មណ៍ ជាមួយគ្នានិងគ្នា ដូចជានិយាយអំពីថ្នាក់រៀន, ថ្ងៃឈប់សំរាកដែលនឹង
មកដល់ ឬអ្វីផ្សេងៗដូចជាសម្លៀកបំពាក់របស់គាត់។
២. ក្រសែភ្នែកៈ កុំសម្លឹងមើលគាត់ដោយការអោនទៅក្រោម ឬអ្វីផ្សេង, សូមអោយច្បាស់
ថា អ្នកបានមើលភ្នែករបស់គាត់នៅពេលដែលគាត់កំពុងនិយាយជាមួយអ្នក។
៣. ញញឹមៈ នៅពេលដែលអ្នកញញឹម, វាដូចនាំអោយគាត់រាក់ទាក់ជាមួយអ្នក។ បន្ថែមពី
នេះ, វានឹងធ្វើអោយបុរសនោះចងចាំអ្នកជាងនារីដទៃ។
៤.កុំធ្វើជា មនុស្សអន់ចរិត:អ្នកប្រហែលជាបង្កើតនូវការសប្បាយ ឬបង្វិលភ្នែករបស់អ្នក
ទៅគាត់ដើម្បីលាក់បាំងនូវអារម្មណ៍របស់អ្នក ។ កុំធ្វើរបៀបនេះ, វានឹងបង្ហាញអោយគាត់
នូវសញ្ញាអាក្រក់។ ជំនួសនេះ, ធ្វើអ្វីដែលទាក់ទាញ និងមើលទៅផ្អែមល្ហែម។ ប៉ុន្តែ កុំ
មើលទៅផ្អែមល្ហែមជ្រុលពេក។ អ្នកត្រូវតែមានការលាក់បាំងខ្លះ។
៥. កុំបញ្ឈប់ៈ អ្នកមិនអាចសង្ឃឹមថាគាត់នឹងធ្វើគ្រប់យ៉ាងនោះទេ, សូមប្រាកដថាអ្នក
រក្សាទំនាក់ទំនងរបស់អ្នកដោយសារការនិយាយគ្នាលេង ជារឿយៗ ៕
(ដកស្រង់ពី health.com.kh)