CamNews

សមត្ថកិច្ច​ចុះ​បង្ក្រាប ទីតាំង​មួយ​កន្លែង សង្ស័យ​ស្ដុកឈើ​ខុសច្បាប់ ក្រោយ​សាលា​តិចណូ (មាន​វិដេអូ)

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ មានទាំងខាងរដ្ឋបាល ព្រៃឈើ និងនគរបាល មូលដ្ឋាន នៅវេលាម៉ោងប្រមាណ២ រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ បានឆ្មក់ចូលទៅឆែកឆេរទីតាំង សិប្បកម្មកែច្នៃឈើមួយ កន្លែងជាកម្មសិទ្ធរបស់បុរសឈ្មោះហុង ហេងលី ភេទប្រុស នៅផ្លូវបេតុង ខាងក្រោយ សាលាតិចណូ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយសមត្ថកិច្ចសង្ស័យថា អាចជា កន្លែងលួចស្ដុក ឈើខុសច្បាប់ ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន ដែលកំពុងចូលរួម នៅក្នុងប្រតិបត្ដិការ ចុះឆែកឆេរខាងលើ នេះ បាននិយាយថា មុនពេលកើតហេតុ កម្លំាងសមត្ថកិច្ចបាន ឃាត់ រថយន្ដតួរីសមួយគ្រឿងបាំងជិត នៅ ផ្លូវម្តុំចោមចៅ ប៉ុន្តែរថយន្តនោះមិនបានឈប់នោះទេ ទើបសមត្ថកិច្ចតាមដាន ឃើញមកដល់ផ្លូវ បេតុង ខាងក្រោយ សាលាតិចណូ ដាក់ឈើនៅក្នុងសិប្បកម្មកែច្នៃឈើមួយ ទើបសមត្ថកិច្ចដែលរួម មានលោក អ៊ុន វណ្ណារិទ្ធ នាយរងសង្កាត់រដ្ឋបាល ព្រៃឈើភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញាលោក សុខ សារឿន និងសមត្ថកិច្ចមូល ដ្ឋានជាច្រើននាក់ទៀតចុះឆែកឆេរ និងរកឃើញឈើប្រណិតជាច្រើន ម៉ែត្រគូប។

ខណៈទៅដល់កន្លែង កើតហេតុនោះ ម្ចាស់សិប្បកម្មកែឆ្នៃឈើខាងលើដែលគេស្គាល់ថា ឈ្មោះ ហុង ហេងលី ភេទប្រុស និងអ្នកបើក រថយន្តទួរីសបានរត់គេចខ្លួន ចំណែកឈើត្រូវ បានសមត្ថកិច្ច រដ្ឋ បាលព្រៃឈើ យកទៅរក្សាទុកនៅស្នាក់ការកណ្តាលរដ្ឋបាលព្រៃឈើ ស្ថិតនៅភូមិ ឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ត ៕

<object width="500" height="400" data="http://www.youtube.com/v/mmOjnzX4aOw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/mmOjnzX4aOw&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល