Wigan ក្រុមដែលលេង នៅក្របខណ្ឌ Division 1 ដែលជាលំដាប់ក្រោម Premier League ទៀត នោះ បានធ្វើអោយក្រុម លំដាប់កំពូល នៅ Premier League បាក់មុខ យ៉ាងខ្លាំងនៅក្នុង ការ ប្រកួត FA Cup កាលពី យប់មិញនេះ ។

នៅក្នុងទឹកដី របស់ Man City គេមិនដែល នឹកស្មានថា Wigan អាចវាយសម្រុក ទៅក្រុម Man City យ៉ាង នេះឡើយ ។ ការប្រកួត ក្នុងតង់ទី ១ សភាពការ មានភាពស្ងប់ស្ងាត់ បន្តិច ស្រាប់តែ នៅ នាទីទី ២៧ ខ្សែការពារ Man City ធ្វើអោយ មានកំហុស ក្នុងតំបន់ គ្រោះថ្នាក់ ធ្វើអោយក្រុម Wigan ទទួលបាន បាល់ពិន័យ ១១ ម៉ែត ស៊ុតដោយ កីឡាករ Gomez បានសំរេច ធ្វើអោយ បញ្ចប់ តង់ក្រុម ភ្ញៀវ Wigan នាំមុខម្ចាស់ផ្ទះមុន ០ ទល់ ១ ។ ចូលមកដល់ តង់ទី ២ មិនទាន់បាន ក្តៅ សាច់ផង Man City ភ្លាត់ស្នៀត ម្តងទៀតធ្វើ អោយមានចន្លោះ ប្រហោង អោយកីឡាករ Perch ស៊ុតបានមួយ គ្រាប់ទៀត អោយក្រុម Wigan ក្នុងនាទីទី ៤៦ ។ ធ្វើជាម្ចាស់ ផ្ទះដើម្បី កុំ អោយ ទស្សនិកជន អន់ចិត្ត Man City ក៏វាយបក វិញបានមួយ គ្រាប់ផងដែរ នៅនាទីទី ៦៨ ដោយកីឡាករ Nasri តែលទ្ធផល បានត្រឹមចាញ់ ក្រុមភ្ញៀវ ក្នុងលទ្ធផល ១ ទល់ ២ ៕

<object width="500" height="400" data="http://www.youtube.com/v/qGW6pUOPASE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/qGW6pUOPASE&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ livescore, youtube