CamNews

ចិន និង​រុស្ស៊ី ហៅ​ការ​ដាក់​ព​ង្រាយ​ប្រព័ន្ធ​មី​ស៊ីល THAAD នៅ​កូរ៉េ​ខាង​ត្បូង ជា​ការ​បង្ក​ជម្លោះ

(ប៉េកំាង)៖ ប្រទេស​ចិន និង​រុស្ស៊ី បានរិះគន់ទីក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត ដាក់ពង្រាយប្រព័ន្ធ​ខែលការពារមីស៊ីល THAAD​​ នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាសហរដ្ឋអាមេរិក និងទីក្រុង សេអ៊ូល ធ្លាប់បានអះអាងជាច្រើនដងថា ប្រព័ន្ធខែលការពារមីស៊ីលនេះ មានគោលដៅ ទៅលើ កូរ៉េខាងជើង តែមួយគត់ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ​នៅព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងវេទិកាថ្នាក់តំបន់ ប្រចំាឆ្នាំលើកទី៧ ស្ដីពីវិស័យការពារជាតិ នៅឯទីក្រុងប៉េកាំង មន្ត្រីយោធា ជាន់ខ្ពស់ ចិន និងរុស្ស៊ី បានសម្ដែងក្ដីព្រួយបារម្ភ និងចាត់ទុកថា ការសម្រេចចិត្ត​ដាក់ពង្រាយ THAAD​ នៅលើទឹកដីកូរ៉េខាងត្បូង មិនបានចូលរួមចំណែកអ្វី ដើម្បីថែរក្សាសន្តិភាព និង ស្ថេរភាពនៅក្នុង ឧបទ្វីបកូរ៉េ នោះឡើយ តែផ្ទុយទៅវិញវា​អាចនឹងបង្កជា ជម្លោះផ្នែកយោធានៅក្នុងតំបន់តែប៉ុណ្ណោះ។ ​បន្ថែមពីលើនេះ ឧត្ដមសេនីយ៍​ចិនលោក Cai Jun បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់​សកម្មភាពរបស់ កូរ៉េខាងជើង ជាលេសកេងចំណេញ​លើយោធាចិន។

គួររំឭកថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីល THAAD ខណៈកូរ៉េខាងជើង ចេះតែបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរ និងមីស៊ីល ផ្លោងជាបន្តបន្ទាប់​ ដែលនេះត្រូវបានទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង សេអ៊ូល អះអាងថាជាការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខនៅក្នុងតំបន់ ហើយការពង្រាយប្រព័ន្ធ​ខែលការពារមីស៊ីលនេះ គឺគ្មានបំណងអ្វីផ្សេង ក្រៅតែពីការបង្កា ក្នុងករណីមានការវាយប្រហារណាមួយ ដោយគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែរ ពីសំណាក់ កូរ៉េខាងជើង៕

ប្រភព ៖ CNA