កណ្ដាល ៖ សេចក្ដីរាយការណ៍ ជាជំហាន ដំបូង ដែលគេហទំព័រដើមអម្ពិលបានផ្សាយ នោះ គឺផ្ដោត ទៅ លើ មានករណីចោរចូលលួច វត្ថុបុរាណដែលមានតម្លៃជាច្រើនមុខ នៅ ក្នុងសក្យមុនីចេតិយ៍ នៅ លើភ្នំ ព្រះ រាជទ្រព្យ ហៅភ្នំឧត្ដុង្គ ក្នុងស្រុកពញាឭ ខេត្ដកណ្ដាល ប៉ុន្ដែ ប្រភពព័ត៌មានមួយទៀតដែល មជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិលទទួលបាន នៅ រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នេះ គឺ មិនត្រឹម តែវត្ថុបុរាណដែលត្រូវ ចោរលួច យកទៅនោះទេ ប៉ុន្ដែ កោដ្ឋដាក់សរីរិកធាតុ របស់ព្រះពុទ្ធ ក៏ត្រូវបាន គេសង្ស័យថា ចោរ លួចយក ទៅដែរ ។

បើទោះបីព័ត៌មានខាងលើនេះ មិនទាន់ ត្រូវបានបញ្ជាក់ជាផ្លូវការ ពីសំណាក់មន្ដ្រី ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈក៏ដូចជា អាជ្ញាធរ និងសមត្ថកិច្ចខេត្ដកណ្ដាលក៏ដោយ នោះ ប៉ុន្ដែ ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និង អ្នកដែលដឹងរឿងហេតុខាងលើ ពិតជា មានការសង្ស័យយ៉ាងខ្លាំងថា កោដ្ឋដាក់ សរីរិកធាតុនៅលើភ្នំព្រះ រាជទ្រព្យ ពិតជាបាត់មែន ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន ខិតខំស្វែងរកការបញ្ជាក់ជាផ្លូវការ ពីសំ ណាក់មន្ដ្រីពាក់ព័ន្ធនិង សមត្ថ កិច្ច ព្រមទាំង អាជ្ញាធរខេត្ដកណ្ដាល ជុំវិញបញ្ហាទាំងនេះ ប៉ុន្ដែ គ្មាននរណាម្នាក់អាចបក ស្រាយឱ្យបាន ច្បាស់លាស់នៅឡើយទេ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅជើង ភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញា ឮ ខេត្ដកណ្ដាល បានផ្ទុះការ ភ្ញាក់ផ្អើល បន្ទាប់ពីពួកគាត់ បានទទួលព័ត៌ មានថា វត្ថុបុរាណដែលមាន តម្លៃ ត្រូវគេ តម្កល់ទុកនៅក្នុងសក្យមុនីចេតីយ លើភ្នំព្រះ រាជទ្រព្យ ត្រូវបានចោរចូលលួច កាលពី ម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ប៉ុន្ដែពុំទាន់ មានការប្រ ជាផ្លូវការ ពីសំណាក់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ដែលគ្រប់គ្រងលើ ការងារទាំងនេះ ព្រមទាំង អាជ្ញាធរនិងសមត្ថកិច្ចនៅឡើយទេ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់ នៅជើងភ្នំព្រះរាជទ្រព្យ បានឱ្យដឹងថា វត្ថុ បុរាណដែលមាន តម្លៃ ហើយត្រូវបានក្រសួង វប្បធម៌ និងអាជ្ញាធរពាក់ព័ន្ធ យកទៅតម្កល់ ទុកក្នុងសក្យមុនីចេតីយ នៅលើកំពូលភ្នំព្រះ រាជទ្រព្យ ត្រូវបានជនមិនស្គាល់មុខ ចូលលួច យកទៅបាត់ បើទោះបីទីតាំង តម្កល់វត្ថុ បុរាណដែលមានតម្លៃខាងលើនេះ ត្រូវបាន យាមកាមពីក្រុមការងារជាបុគ្គលិកបណ្ដែត ចំនួន២៣នាក់ក៏ដោយនោះ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្ដថា បុគ្គលិកបណ្ដែត ដែលជាអ្នកយាមប្រចាំការ នៅទីនោះ មានចំនួន២៣នាក់ ដោយយាម នៅ៣ជុំ ហើយបុគ្គលិក ម្នាក់ៗទទួលបានប្រាក់ ខែ ចំនួន១៤ម៉ឺន រៀល ។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀត ថា នៅពេលដែលមានជនមិនស្គាល់មុខចូល លួចវត្ថុ
បុរាណ ខាងលើនេះ ប្រធានក្រុមរបស់ បុគ្គលិកបណ្ដែត មិនមានវត្ដមាននៅទីនោះ ឡើយ ។

យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ ពុំទាន់មាន ការបញ្ជាក់ជា ផ្លូវការ ពីសំណាក់ក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ ខេត្ដ អាជ្ញាធរ សមត្ថកិច្ច ខេត្ដកណ្ដាលនោះ ជុំវិញករណីទាំងនេះ ។

ដោយឡែកវត្ថុបុរាណ ដែលមានតម្លៃ ហើយត្រូវបានចោរចូលលួចយកទៅបាត់ នោះ ក៏មិនទាន់ដឹង ថា ជាប្រភេទវត្ថុបុរាណ បែបណានៅឡើយដែរ ។ ចំពោះរឿងរ៉ាវ ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងធ្វើការតាមដានផ្សព្វផ្សាយបន្ដទៀត នៅ ពេលទទួលបានព័ត៌មានលំអិត។

នៅក្រោយការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចបាននឹងកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងមមា ញឹក។ ការស៊ើប អង្កេតបឋម និងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញភ្នំព្រះរាជទ្រព្យ បានឲ្យ ដឹងថា ការមើលខុសត្រូវ និងថែ រក្សាព្រះសក្យមុនីចេតិយនេះ នៅអំឡុងឆ្នាំ២០០០ ត្រូវបានក្រសួង វប្បធម៌ ប្រគល់ភារកិច្ចជូនទៅមន្ទីរវប្បធម៌ខេត្ត កណ្តាលជាអ្នកមើលការខុសត្រូវ។

បន្ទាប់មកមន្ទីរវប្បធម៌ខេត្តកណ្តាល បានប្រគល់ភារកិច្ចបន្តទៅការិយាល័យវប្បធម៌ស្រុក ដោយឲ្យ លោក ផា សុ ខែន ជាអ្នកមើលការខុសត្រូវ និងថែរក្សាព្រះសក្យមុនីចេតិយនេះ។

តែបច្ចុប្បន្ន លោក ផា សុខែន បានចូលនិវត្តទៅហើយ។ ដោយឡែកឆ្មាំថែរក្សា និងការពារនៅតំបន់ នោះចំនួន២៣ នាក់ ត្រូវបានលោក ផា សុខែន ជាអ្នករើសមកការពារ និងមើលថែទាំនៅតំបន់នោះ។

សព្វថ្ងៃមានឆ្មាំតែ ៩នាក់ប៉ុណ្ណោះ បន្តមកធ្វើការការពារ និងមើលថែ ដោយឡែក១៤នាក់ផ្សេងទៀត មិនដែលមាន វត្តមាននោះទេ។ ការអវត្តមានរបស់មន្រ្តីឆ្មាំទាំង ១១នាក់នោះ ត្រូវបានគេសង្ស័យថា ព្រោះតែមិនទទួលបានប្រាក់ ខែ។

ក្រុមប្រជាពលរដ្ឋ ក៏បានដាក់ការស្តីបន្ទោសចំពោះការបាត់បង់វត្ថុបុរាណនៅក្នុងសក្យមុនីចេតិយនេះ បណ្តាលមក ពីការធ្វេសប្រហេសរបស់ក្រសួងវប្បធម៌ ដែលមិនបានយកចិត្តទុកដាក់ និងប្រុងប្រ យ័ត្នឲ្យបានខ្ពស់។

លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សក្យមុនីចេតិយ៍ នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តែទោះ ជាយ៉ាងណា សមត្ថកិច្ច កំពុងតែ បើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។

លោក ផៃ ប៊ុនឈឿ បានបញ្ជាក់ថា នៅយប់ថ្ងៃបាត់វត្ថុបុរាណនោះ មានឆ្មាំ៣នាក់ នៅយាមកាម ទីនោះ ហើយ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល