ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពី អាជ្ញាធរ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ អោយដឹងថា បន្ទាប់ ពីបានរកឃើញ នូវរោគផ្តាសាយបក្សី H7N9 នៅក្នុងបណ្តាសត្វមាន់ភាគច្រើន ដែលបាននាំចូលពីចិន ដីគោកនោះ រដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរ ហុងកុង បានសម្រេចចិត្តបំផ្លាញចោល សត្វមាន់មានចំនួន ដល់ទៅ ២០,០០០ ក្បាលឯណោះ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស អាស៊ីវ័ន ។

គួររំឭកផងដែរថា សញ្ញាណនៃការរោគឃើញ រោគបក្សីលើកនេះ អាចកើតឡើងទៅបាន បន្ទាប់ពីមាន ការណែនាំ ពីក្រុង ភាគត្បូងប្រទេស អោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ខណៈវាគឺជាអត្ថប្រយោជន៍រួម របស់ក្រុមមនុស្សទូទៅ ជាពិសេស រាល់ប្រភេទសត្វដែលបាននាំចូល មកពីចិន ដីគោក ។ គួររំឭកផងដែរថា មនុស្សពីរនាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងក្រុង ហុងកុង ចាប់តាំង ពីមានសេចក្តីរាយការណ៍ជាសាធារណៈ ទាក់ទិន នឹងរោគរាតត្បាតមួយនេះ ពោលគឺចាប់ តាំងពីខែធ្នូ មកម្ល៉េះ ។

ជាការពិត កាលពីថ្ងៃសុក្រ កន្លងទៅនេះ មានការណែនាំ អោយមានការធ្វើតេស្តឈាម ទៅលើបណ្តា បសុបក្សីរស់ ដោយនៅក្នុងនោះ ក្នុងរយៈពេលដល់ខ្លី សញ្ញាណវិជ្ជមាន ពិតជាបានបញ្ជាក់ប្រាប់ថា រាល់បក្សីទាំងនោះ ពិតជាមិនធានាបាននូវ សុខសុវត្ថិភាពចំណីអាហារនោះទេ ។

បន្ថែមពីលើនេះ បើយោងតាមសម្តីរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រុងហុងកុង លោក Ko Wing បាន ផ្តល់ជាកិច្ចសម្ភាសន៍ ដល់បណ្តាសារព័ត៌មាន អោយដឹងថា នាយកដ្ឋាន រដ្ឋាភិបាល ពិតជាអាច បញ្ជាក់បានថា រាល់បណ្តាបសុបក្សីភាគច្រើន ដែលបាននាំចូលពីចិនដីគោក សុទ្ធតែមានផ្ទុកមេរោគ H7N9 ពោលគឺ អាចសរបញ្ជាក់ទៅបាន ក្រោយពីមានការធ្វើតេស្តឈាម ។

រាល់បសុបក្សី ដែលបានចរាចរណ៍ លក់ដុំនៅលើទីផ្សារមានចំនួន ប្រមាណជាង ២០,០០០ ក្យាលនឹង ត្រូវបំផ្លាញចោលនូវព្រឹកស្អែក ។ គួររំឭកផងដែរថា ក្រុងហុងកុង កាលពីអំឡុងឆ្នាំ ២០០៣ កន្លងទៅ ក្រុងមួយនេះ មានការប្រកាសអាសន្នរួចម្តងមកហើយ ស្តីពី ការផ្ទុះឡើងរោគផ្តាសាយបក្សី Severe Acute Respiratory Syndrome (SARS) ដោយនៅក្នុងនោះ បានឆក់យកអាយុជីវិត ប្រមាណជាង ២៩៩ នាក់ ស្របពេលដែល ១៨០០ នាក់ផ្សេងទៀត បានទទួលរងនូវផលប៉ះពាល់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន