CamNews

ខាត់ សុឃីម៖ ទោះ​បង​គ្មាន​លុយ​ក៏​អូន​នៅ​តែ​ស្រឡាញ់!

(ភ្នំពេញ)៖ ខណៈពេលដែលចំណងស្នេហ៍អ្នកសិល្បៈ អ្នកនាង ខាត់ សុឃីម និងស្វាមីលោក សុផាណូ កាន់តែបង្ហាញពីការស្រឡាញ់យល់ ចិត្តគ្នាំខ្លាំងនោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើន ស​រសើរ និងឲ្យតម្លៃថា អ្នកទាំងពីរជាគូស្នេហ៍ដែលផ្អែមល្ហែម ចេះ​យល់ចិត្តថ្នាក់ថ្នមគ្នា គួឲ្យស្ងប់ស្ញែង ហើយក៏ជា​គូ​ស្នេហ៍គំរូផងដែរ ។

បើតាមការកត់សម្គាល់ ទោះបីជាស្វាមីលោក សុផាណូ មានវ័យក្មេងជាងអ្នកនាង ខាត់ សុឃីម បន្តិចក៏ពិតមែន តែចំណងស្នេហ៍ផ្អែមល្ហែម​ និងការគោរពសិទ្ធិគ្នាជាប្តីប្រពន្ធរវាងពួកគេទាំងពីរនាក់ នៅតែមាន និងរក្សាបានយ៉ាងល្អ។ ជាមួយគ្នានេះជារឿងៗគេសង្កេតឃើញ លោក សុផា​ណូ ក៏បា​នបំពេញ​តួ​នា​ទីជាស្វាមីល្អរហូតធ្វើឲ្យអ្នកនាង ខាត់ សុឃីម រំភើបចិត្តខ្លាំងញញឹមបិទមាត់សឹងមិនជិតទៀត​ផង។

ស្របពេលគ្នានេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ថ្មីៗនេះបានសរសេរបញ្ជាក់ ប្រាប់មហាជនជាសាធារណៈថា ទោះបីជាស្វាមី​របស់ខ្លួន​គ្មានលុយ ក៏នាងនៅតែស្រលាញ់ ហើយនាងគឺជាមនុស្សស្រីមានសំណាងបំផុត ដែលមានស្វាមីល្អដូចលោក សុផាណូ។

តារាស្រីអ្នកត្រកូលខាត់រូបនេះបានបន្តថា តាកាពីងរបស់ខ្ញុំ (លោក សុផាណូ) សួរខ្ញុំថា បើបងមិនមានលុយច្រើនទិញរបស់ថ្លៃៗ ឲ្យអូន តើអូនតូចអត់ចិត្តទេ? អូនឃីមឆ្លើយ ក្នុងនាមកូនតាខាត់ ហើយជាប្រពន្ធរបស់ អ៊ិន សុបញ្ញា ជាម៉ាក់អូនស្កាយ និងអូនស្អាត ថាក្នុងនាមជាស្រីម្នាក់ ដែលជួបការលំបាកច្រើន ហើយលុយពិតជាពិបាករកណាស់ ហើយយរកដោយកម្លាំង ដូចពួកយើងទៀតកាន់តែ​ពិ​បាក ចង់ប្រាប់ប្តីថា អូនជាមនុស្សស្រីដែលសំណាងជាងគេហើយ ដែលបានបងជាប្តី មិនបាច់មានលុយទិញរបស់ថ្លៃឲ្យអូនទេ ព្រោះបងមានទឹកចិត្តតែប៉ុណ្ណឹងគឺលើសពីមាសប្រាក់ទៅទៀតហើយ។

អ្នកនាង ខាត់ សុឃីម បាននិយាយបន្តទៀតថា ប្តីប្រឹងតាំងតែមានសក់ ឥឡូវអស់សក់ហើយ បើអ្នកណាថាអីក៏ថាទៅ បើយើងប្រឹងប៉ុណ្ណឹងហើយនៅតែក្រទៀតគឺគេចាមកឲ្យយើងប៉ុ​ណ្ណឹងកុំតូចចិត្ត អូនស្រលាញ់គោរពប្តី។

សូមបញ្ជាក់ថា សម្ព័ន្ធភាពស្នេហារបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម និងស្វាមីលោក សុផាណូ មុនពេលឈាន​ដល់​ការសម្រចចិត្តរៀបអាពាហ៍ពិពាហ៍ប្រកាសបើកចំហជាផ្លូវការបង្ហា​ញមហាជនសាធារណៈប្តី-ប្រពន្ធអ្នកទាំងពីរ បានប្រើពេលវេលាស្វែងយល់មើលចិត្តពីគ្នាជាច្រើ​នឆ្នាំ ទើបសម្រេចចិត្តចូលជ័យកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ នារាជធានី​ភ្នំពេញ ដែលមានភ្ញៀ​វចូលរួមយ៉ាងច្រើនកុះករ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី