ការប្រើប្រាស់សារធាតុ steroid ហួសកម្រិត បានបណ្ដាលឱ្យប្រដាប់បន្ដពូជរបស់នាង Candice ត្រូវហើមខុសពីធម្មតា ហើយក្រោយមកក៏បានក្លាយជាប្រដាប់បន្ដពូជដ៏តូច ស្រដៀងនឹងរបស់បុរស។

សាច់ដុំ រូបរាង និងភាពស្រស់ស្អាតរបស់តារាហូលីវូដ ឬតារាសាច់ដុំនានា បានក្លាយជាការលើកទឹកចិត្ត ជម្រុញឱ្យមនុស្សជាច្រើន នាំគ្នាទៅហាត់ប្រាណដើម្បីយកសាច់ដុំ និងភាពរឹងមាំ។ ទន្ទឺមនឹងនេះ ការប្រើប្រាស់សារធាតុ steroids ដើម្បីជម្រុញឱ្យឡើងសាច់ដុំធំ ក៏បានក្លាយជាការពេញនិយមនាពេលបច្ចុប្បន។ ប៉ុន្ដែ ការប្រើ steroids ហួសហេតុ បានបណ្ដាលឱ្យអ្នកខ្លះ ត្រូវ ផ្លាស់ប្ដូររូបរាងពីស្រស់ស្អាត មកបាត់បង់សោភ័ណភាព ជាក់ស្ដែង ដូចជានាង Candice Armstrong អាយុ ២៨ឆ្នាំ រស់នៅក្នុងតំបន់ Walthamstow ក្នុងក្រុង London ប្រទេសអង់គ្លេស។ បើទោះមានភេទជាស្ដ្រី ប៉ុន្ដែ Candice បែរជាមានរូបរាងដូចបុរសទៅវិញ។

Candice ដើមឡើយជានារីសក់វែង មានសម្រស់ស្រស់សោភា មានរូបរាងស្រឡូនស្អាត ប៉ុន្ដែ ក្រោយការប្រើប្រាស់ថ្នាំ steroid ហូសកម្រិត សាច់ដុំរបស់នាង បានរីកចម្រើន កាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ រោមខ្នង ទ្រូង និងពុកមាត់របស់នាង ក៏ចាប់ផ្ដើមដុះឡើង។

នាង Candice ឱ្យដឹងថា គោលបំណងដំបូងរបស់នាង ក្នុងការប្រើប្រាស់ថ្នាំ steroid នេះ មិនមែនដើម្បីប្រែក្លាយខ្លួន ទៅជាបុរស នាងគ្រាន់តែចង់ឱ្យសាច់ដុំដៃ ស្មា និងខ្នង មានភាពរឹងមាំនិងធំជាងមុនបន្ដិច និងដើម្បីឱ្យត្រគាក តូចជាងមុន ប៉ុន្ដែ បញ្ហាបានកើតឡើង រហូតដល់នាងមិនអាចគ្រប់គ្រងស្ថានភាពបាន។ នាងថ្លែងថា បច្ចុប្បន្ន វាហូសពេលទៅហើយ ដើម្បីបញ្ឈប់ការប្រើប្រាស់ steroid ។

ទន្ទឹមនឹងបញ្ហាសក់ និងរោម ដុះច្រើនដូចបុរស មុនក៏កើតមានច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្ដែ អ្វីដែលគួរឱ្យចាប់ខ្លាចជាងគេ នោះគឺប្រដាប់ភេទរបស់នាង Candice បានហើមខុសពីធម្មតា ហើយបានក្លាយជាប្រដាប់ភេទបុរស ប្រវែង ២,៥សង់ទីម៉ែត្រ។ Candice បង្ហើបឱ្យដឹងថា ៖ “ពិតណាស់ វាកាន់តែរីកធំ ពីមួយថ្ងៃ ទៅមួយថ្ងៃ” ។ ចំណែកដើមទ្រូងទាំងពីរដ៏ស្រស់ស្អាតរបស់នាង ក៏បានប្រែមករឹង មាំ និងមានរូបរាងស្មើ គួរភ្ញាក់ផ្អើល។

បើទោះជារូបរាងខាងក្រៅបានក្លាយជាអាក្រក់ មិនដូចការចង់បាន ប៉ុន្ដែ Candice នៅតែមានការជឿជាក់។ ជាងនេះ នាងក៏មិនមានបំណងនឹងបោះបង់ការប្រើប្រាស់សារធាតុ steroid ។ Candice បកស្រាយថា សាច់ដុំអាចវិលត្រឡប់ទៅរកសភាពដើម ប៉ុន្ដែ រូបរាងស្រឡូនជានារីភេទ និងសម្លេងរបស់នាង គឺមិនអាចនោះទេ។

កាលពីមុននេះ នាង Candice ក៏ធ្លាប់បានសាកល្បងធ្វើខ្លួន ឱ្យក្លាយជានារីភេទឡើងវិញ ប៉ុន្ដែប្រការនេះ ពិតជាមានការលំបាក វាមិនខុសអ្វីទៅនឹងការធ្វើឱ្យបុរសម្នាក់ ក្លាយទៅជានារីនោះដែរ។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ត្រូវគេបញ្ឈប់ពីនយោបាយ ព្រោះតែស្រស់ស្អាតពេក

ស្រីស្អាតម្នាក់ ធ្វើឲ្យដើមទ្រូងធំ ដោយខ្លួនឯង តាមរយះការប្រើ វែកដួសបាយ

ប្លែកៗ៖ ស្រីស្អាតជនជាតិកូរ៉េម្នាក់ ថ្ងៃណាក៏ ស្លៀកឈុតប៊ីគីនី

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ huffingtonpost