ព័ត៌មានអន្តរជាតិ ៖ ប្រទេសម៉ាឡេស៊ី អាចនិយាយបានថា អត្រាភាពគ្មានការងារធ្វើ គឺមានកម្រិតសូន្យ ខណៈភាគរយនៃ ភាពគ្មានការងារធ្វើរបស់ប្រទេស ទឹកដីតំបន់អាស៊ីមួយនេះ មានត្រឹមតែ ២,៧ភាគរយ តែប៉ុណ្ណោះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។

ប្រភពពីរដ្ឋមន្រ្តីគ្រប់គ្រងធនធានមនុស្ស លោក Datuk Seri Richard Riot Jaem អោយដឹងថា អង្គការ ពលកម្មអន្តរជាតិ ឬ e International Labour Organisation បានកំណត់់ អោយដឹង ថា រាល់អាត្រាភាព គ្មានការងារធ្វើធ្លាក់ចុះ ក្រោម ៤ ភាគរយនោះមានន័យថា មនុស្សគ្រប់គ្នា សុទ្ធសឹងតែមានការងារធ្វើ ឬ ក៏អាចនិយាយម្យ៉ាងទៀតបានថា អាត្រាភាពគ្មានការងារធ្វើ គឺ មានកម្រិតសូន្យ " full employment" or zero unemployment ។

បន្ថែមពីលើនេះ រដ្ឋមន្រ្តីដដែល សរបញ្ជាក់អោយដឹងថា កាលពីឆ្នាំ ២០១៣ កន្លង ទៅ អាត្រាភាពគ្មាន ការងារធ្វើនៅក្នុងប្រទេស ម៉ាឡេស៊ី ធ្លាក់មកនៅត្រឹមតែ ៣ ភាគរយ ស្របពេលដែល ឆ្នាំ ២០១២ មាន ត្រឹមតែ ៣,១ ភាគរយ តែប៉ុណ្ណោះ ។ ដោយឡែក ប្រភពពីរដ្ឋមន្រ្តីអភិវឌ្ឍន៍សហគមន៍ និងគ្រួសារ Datin Paduka Chew Mei Fun អះអាងបញ្ជាក់ក្តែងៗអោយដឹងថា ស្រ្តីចូលរួមក្នុងទីផ្សារការងារបានកើនឡើង ពី ៤៦,៨ ភាគរយ នាឆ្នាំ ២០១០ ទៅដល់ ៥០,៤ ភាគរយ នាឆ្នាំ ២០១៣ ។ លើសពីនេះ រដ្ឋមន្រ្តីដដែល និយាយអោយដឹងថា ក្រសួងនឹងធានាអោយបានថា មានកិច្ចសហប្រតិបត្តិការល្អ ជា មួយនឹងភ្នាក់ងារ ក្នុងការជម្រុញ លើកទឹកចិត្ត និង នាំមកនូវបេក្ខភាព ស្រ្តីភេទអោយចូលរួមក្នុងទីផ្សារការងារអោយខាន តែបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន