ក្រចេះ ៖ ឈ្មួញរកស៊ីឈើម្នាក់និងមាន តួនាទីជាមន្ដ្រីយោធា នៅទីបញ្ជាការដ្ឋាន រថក្រោះ នៃកងទ័ពជើងគោក អនុសេនីយ៍ ឯក យី ចិន្ដា មានតួនាទីជាជំនួយការបច្ចេក ទេស បានបាញ់ប្រហារចំនួនពីរគ្រាប់នៅពេល កំពុងច្រៀងក្នុងខារ៉ាអូខេនៃសណ្ឋាគារចំរើន ហេងលី កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៥ ក្រោយពីខ្មាន់កាំភ្លើងរូបនេះស្រវឹង ធ្លាក់ភ្នែក ហើយមានជម្លោះជាមួយមិត្ដភក្ដិ ដែលចូលទៅផឹកស៊ីនិងច្រៀងលេងជាមួយ នោះ ។

យ៉ាងណាក៏ដោយ ការផ្ទុះអាវុធចំនួន៣ គ្រាប់ របស់មន្ដ្រីយោធារកស៊ីឈើរូបនេះ មិនបានបណ្ដាលឱ្យរងគ្រោះដោយបុគ្គលណា ម្នាក់នោះឡើយ ពោលគ្រាន់តែជាការបាញ់ ប្រហារឡើងលើ ដើម្បីគំរាមតែប៉ុណ្ណោះ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថស្រុកស្នួល ខេត្ដក្រចេះបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននៃការផ្ទុះអាវុធ របស់មន្ដ្រីយោធារូបនេះ កម្លាំងអាវុធហត្ថ និងនគរបាលបានចុះទៅសួរនាំ ដើម្បីជួយ អន្ដរាគមន៍រួចហើយធ្វើការឃាត់ខ្លួនជននេះ យកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ស្រុកស្នួល ដើម្បីចាត់វិធានការតាមនីតិវិធី។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងរួមជាមួយ មិត្ដភក្ដិផ្សេងទៀត បានបើករថយន្ដម៉ាកធុន ត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-6782 ចូលទៅច្រៀងលេង កំសាន្ដនៅក្នុង ខារ៉ាអូខេ នៃសណ្ឋាគារចំរើនហេងលី ។

ប្រភពព័ត៌មាន បានបន្ដទៀតថា នៅពេល ដែលច្រៀងលេងសប្បាយ អមដោយការ ផឹកស៊ីផងនោះ ស្រាប់តែនិងមិត្ដភក្ដិបានទាស់ ទែងសំដីជាមួយគ្នា ប៉ុន្ដែមិនដឹងថា ផ្ដើមចេញ ពីរឿងអ្វីនោះទេ រហូតធ្វើឱ្យរូបគេដឹង ហើយ ដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ជាការកំញើញទៅដៃគូម្ខាងទៀត ។

តាមសេចក្ដីរាយការណ៍ដដែល ក្រៅពីការ ឃាត់ខ្លួនមន្ដ្រីយោធារូបនេះ កម្លាំងអាវុធ ហត្ថបានដកហូត រថយន្ដមួយគ្រឿង កាំភ្លើង ខ្លីមួយដើម មាន៤គ្រាប់ ដើម្បីយកទៅសួរ ចាត់ការតាមនីតិវិធី ។

ជុំវិញការសួរចំលើយរបស់ជនសង្ស័យ រូបនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន ព្យាយាមសុំការ បញ្ជាក់បន្ថែម ពីមេបញ្ជាការ អាវុធហត្ថស្រុកស្នួល ខេត្ដក្រចេះ លោកអ៊ុល ឆាយ និងអភិបាលស្រុក ដែលជាប្រធាន គណៈបញ្ជាការឯកភាព ប៉ុន្ដែទូរស័ព្ទរបស់ លោកទាំងពីរតេមិនចូល ។

យោងតាមលិខិតបេសកកម្ម របស់មន្ដ្រី យោធាយី ចិន្ដា ដែលមានអត្ដលេខ០៤៩៥៩៦ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដែលចេញ ដោយលោកវរសេនីយ៍ឯក ហ៊ឹម សារ៉ុម ជា មេបញ្ជាការនោះបានបញ្ជាឱ្យលោកយី ចិន្ដា ចេញបេសកកម្មការងាររយៈពេល២ខែ ចាប់ ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដល់ថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៥ ភ្ជាប់ជាមួយកាំភ្លើងមួយដើមម៉ាក MOD លេខ៩២FS មាន១៥គ្រាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល