(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី បាននាំចេញផ្លែស្វាយជិត ៦០តោនទៅលក់នៅតំបន់អឺរ៉ុប តែគួរឲ្យស្តាយកម្ពុជា អស់ផ្លែស្វាយសម្រាប់នាំចេញ ហើយជើងចុងក្រោយបំផុតត្រូវបាននាំចេញនៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ មានចំនួនជាង ៤ពាន់គីឡូក្រាម។

ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាឧកញ៉ាទទួលជោគជ័យលើរបរកសិកម្មនេះ បានថ្លែងប្រាប់ Fresh News នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រុមហ៊ុនរបស់លោក បាននាំចេញផ្លែស្វាយទៅកាន់តំបន់អឺរ៉ុប ចំនួន ១៤ជើងនៅក្នុងរដូវប្រមូលផលផ្លែស្វាយ នាឆ្នាំ២០១៦នេះ។ បើតាមឧកញ៉ា ម៉ុង ឫទ្ធី ស្វាយនាំចេញទៅនេះ ផ្លែស្វាយដែលលោកដាំដោយខ្លួនឯងមានប្រមាណជា ១០ភាគរយ ក្រៅពីនោះ គឺដើរប្រមូលទិញពីប្រជាពលរដ្ឋ។

លោកឧកញ៉ា ក៏បានឲ្យដឹងផងដែរថា ផ្លែស្វាយ ដែលនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានលុះត្រាតែគោរពតាមស្តង់ដារចំណីអាហារ ពោលការដាំដុះត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ដោយមិនត្រូវប្រើថ្នាំគីមីអ្វីនោះឡើយ ហើយប្រើថ្នាំ ក៏ថ្នាំធម្មជាតិដែរ។ បើតាម លោកឧកញ៉ា ស្វាយដែលទិញនោះ គឺលោក បានឲ្យអ្នកបច្ចេកទេសចុះទៅបង្ហាត់បង្ហាញពីការដាំដុះ និងថែទាំងដល់ម្ចាស់ចំការ ថែមទៀតផង។

ពាក់ព័ន្ធតម្លៃនាំចេញវិញ ត្រូវបានលោកឧកញ៉ា អះអាងថា មានផលចំណេញតិចតួចបំផុត ស្ទើរតែទូទាត់ថ្លៃឈ្នួលយន្តហោះមិន បានផង តែដោយសារតែចង់ឲ្យមានវត្តមានផ្លែស្វាយរបស់ខ្មែរនៅលើទីផ្សារអឺរ៉ុប ទើបលោកខិតខំនាំចេញ។

ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងទៀតថា ទីផ្សារនៅតំបន់អឺរ៉ុប ត្រូវការផ្លែស្វាយរបស់ខ្មែរគ្រប់ពេលវេលាទាំងអស់ ពោលគឺមិនមានកំណត់ចំនួន ឬរដូវអ្វីនោះទេ តែអ្វីដែលជាបញ្ហាចោទ ពេលនេះផ្លែស្វាយ ដែលអាចនាំចេញបាន គឺប្រមូលទិញអស់ហើយ។

លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យជួយចុះបំផុសប្រជាពលរដ្ឋ និងផ្តល់បច្ចេកទេស ដាំដុះផ្លែស្វាយទៅដល់ប្រជាពលរដ្ឋ ដើម្បីកម្ពុជាមានស្វាយកាន់តែច្រើនទៅផ្គត់ផ្គង់ទីផ្សារនៅអឺរ៉ុប៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី